អានដោយរីករាយ🙏
________________________________________
មន្ទីពេទ្យ ៚
"ចៅហ្វាយផ្លាស់សំលៀកបំពាក់សិនទៅចៅហ្វាយមិនទាន់ផ្លាស់វា2ថ្ងៃហើយណា"minចូលមកនិយាយជាមួយvegasដើម្បីឲ្យvegasទៅផ្លាស់សំលៀកបំពាក់vegasនៅអង្គុយមើលpeteដែលកំពុងតែដេក ស្ដូកស្តឹងនៅលើគ្រែអស់រយះពេលពីរថ្ងៃមកហើយ
"ខ្ញុំនិយាយជាមួយឯងថាយ៉ាងមិច?តើឯងចង់ងាប់មែនដែលទេ"vegasក្រោកឈរហើយនិយាយសម្លុតទៅកាន់min
"គឺ...គឺខ្ញុំសុំទោសមកពីខ្ញុំបារម្ភពីចៅហ្វាយពេកទាន"minអោនមុខចុះទាំងភាពភ័យខ្លាច
"ទឹក~ទឹក~"សុខៗសម្លេងអ្នកដែលកំពុងតែគេងលើគ្រែក៏បន្លឺឡើងvegasគ្រាន់តែលឺភ្លាមគេក៏ប្រញាប់បែទៅមើលអ្នកកំពុងតែគេងលើគ្រែភ្លេត
"ស្រេកទឹកមែនទេpeteចាំបងចាក់ឲ្យណា"vegasនិយាយទាំងរំភើបពេលឃើញអ្នកម្ខាងទៀតដឹងខ្លួនមកវិញរួចហើយvegasក៏យកទឹកទៅឲ្យpeteផឹក
"ហ៉ឹម..."peteក្រហ៉ឹមតិចៗហើយគេក៏បើភ្នែកសន្សឹមៗសម្លឹងទៅមើលមុខមនុស្សជាទីស្រលាញ់របស់គេដែលកំពុងតែឈរកាន់ដៃរបស់គេ
"Peteអូនយ៉ាងមិចទៅហើយបងបារម្ភពីអូនណាស់ដឹងទេ"vegasកាន់ដៃpeteហើយក៏អោនទៅថើបថ្ងាស់របស់peteមួយខ្សឺត
"អូនមិនអីទេ ប៉ុន្តែឈឺត្រង់កន្លែងនេះណាស់"peteនិយាយខ្សោយៗហើយប្រាប់vegasថាគេឈឺកន្លែងដែលត្រូវគ្រាប់កាំភ្លើងនោះខ្លាំង
"អាminទៅតាមគ្រូពេទ្យមក"vegasស្រែកបញ្ជាឲ្យminទៅតាមគ្រូពេទ្យមកមើលអាការៈpete minងួកក្បាលហើយក៏រត់ទៅតាមលោកគ្រូពេទ្យឲ្យមកមើលpete
"អ្នកជំងឺមិនអីទេដឹងខ្លួនហើយវាជាការល្អណាស់"លោកគ្រូពេទ្យមកពិនិត្យមើលpete
"បាទ"vegas
"ត្រូវលេបថ្នាំឲ្យទៀងទាត់ណាបើមិនចឹងទេមុខរបួសនិងឈឺខ្លាំងជាងនេះទៅទៀត"លោកគ្រូពេទ្យ
"លោកគ្រូពេទ្យតើពេលណាខ្ញុំអាចចេញពីមន្ទីពេទ្យបាន"peteសួរទៅលោកគ្រូពេទ្យមើលទៅទឹកមុខpeteដូចជាមិនចង់នៅទីនេះសោះ
"ចង់ចេញថ្ងៃនេះក៏បានដែរប៉ុន្តែមុខរបួសមិនទាន់ជាស្រួលបួលទេនៅសម្រាកទីនេះពីរបីថ្ងៃទៀតសិនទៅ បើអស់ការអីហើយខ្ញុំសុំលាសិនហើយ"លោកគ្រូពេទ្យនិយាយរួចក៏ដើរចេញទៅបាត់
