"ប៉ាគឺ..ហ៉ើយតាមពិតទៅគេពិតជាកូនរបស់លោកគីមពិតមែនតែហេតុអីក៏ប៉ាចាប់បានលឿនម្លេះ!!"ជុងហ្គុកដោយមិនដឹងរកលេសបែបណាទៀតនាយមានតែនិយាយការពិតតែម្ដងទៅ
"គ្រាន់តែប៉ាឃើញស្នាមនៅនឹងដៃឆ្វេងរបស់គេក៏ប៉ាដឹងទៅហើយ..វាជាស្នាមពីកំណើតមកអ្វីដែលសំខាន់គេសឹងតែគ្មានកន្លែងដែលខុសពីប៉ារបស់គេសោះឡើយ!!"លោកចន
"ក្មេងនេះខ្ញុំបានយកគេមកចិញ្ចឹមព្រោះតែប៉ាម៉ាក់របស់គេត្រូវបានស្លាប់អស់ហើយ!!"ជុងហ្គុក
"ប៉ាដឹងថាឯងកំពុងតែមានរឿងលាក់ពីប៉ាតែមិនអីឡើយប៉ាមិនដេញដោលនោះទេថ្ងៃណាដែលឯងចង់ប្រាប់ប៉ាក៏ប្រាប់មកចុះ!!"លោកចនគ្រាន់តែឃើញទឹកមុខកូននឹងគាត់ក៏ដឹងទៅហើយទោះជាមិននិយាយអ្វីក៏ដោយ
"ដោយសារតែមានមនុស្សតាមសម្លាប់ត្រកូលគីមទើបខ្ញុំបានព្យាយាមលាក់អត្តសញ្ញាណរបស់គេមិនឲ្យនរណាដឹងថាគេមានឪពុកម្ដាយជាអ្នកណាឡើយរយះពេលជិត20ឆ្នាំមកនេះវាពិបាកបន្តិចមែនតែក៏សប្បាយចិត្តព្រោះក្មេងនេះស្ដាប់បង្គាប់ណាស់!!"ជុងហ្គុក
"តែគេជាគូរដណ្ដឹងឯងណាជុងហ្គុក!!"លោកចន
"ប៉ារឿងនេះខ្ញុំដឹងតែ..ខ្ញុំគ្រាន់តែចង់រកពេលវេលាសមស្របណាមួយដើម្បីលាត់ត្រដាងការពិតប៉ុណ្ណោះខ្ញុំចង់ឲ្យថេយ៌គេរឹងមាំជាងនេះសិន!!"ជុងហ្គុក
"មែនហើយឯងដឹងថាមានគេតាមសម្លាប់ត្រកូលគីម..ចុះឯងដឹងទេថាគេម្នាក់នោះជាអ្នកណា៎!!"លោកចនពេលលឺសំណួរបែបនេះហើយជុងហ្គុកនាយគាំងតែម្ដងព្រោះមិនដឹងថាឆ្លើយបែបណា
"ប៉ាគឺ..គឺខ្ញុំមិនដឹងទេ!!"ជម្រើសល្អមានតែលាក់បាំងពីគាត់សិនមិនចឹងទេគាត់ច្បាស់ជាពិបាកនឹងទទួលយកពេលលឺថាជូអ៊ុនជាអ្នកធ្វើរឿងនេះ
"ឯងកុហក់ប៉ាម្ដងទៀតហើយ!!"លោកចនក៏បាននិយាយឡើងធ្វើជុងហ្គុកនាយមើលមុខគាត់ទាំងភ្ញាក់ផ្អើល
"ខ្ញុំសុំទោសដែលកុហក់ប៉ាតែបើខ្ញុំប្រាប់ប៉ានោះថេយ៌ច្បាស់ជាមានបញ្ហាមិនខានបែបនេះហើយខ្ញុំនឹងរកវិធីដោះស្រាយដោយខ្លួនឯង!!"ជុងហ្គុក
"ឯងគិតចង់លាក់ពីប៉ាដល់ពេលណាទៀតទើបព្រមនិយាយហ្ហឹម!!"លោកចន
"មិនយូរទៀតឡើយ..តែខ្ញុំសុំប៉ាណាហាមនិយាយប្រាប់នរណាជាដាច់ខាតថាថេយ៌ជាកូនលោកគីមមិនថាអ្នកណាក៏ដោយ!!"ជុងហ្គុក
"សូម្បីតែម៉ាក់នឹងបងប្រុសឯង??"លោកចន
"គឺត្រូវហើយ...រឿងនេះដឹងតែខ្ញុំនឹងលោកប៉ាទៅគឺបានហើយ!!"ជុងហ្គុក ប្រាប់មិចកើតលោកអើយ៎បងប្រុសនាយនេះហើយគឺហាមដាច់ខាតបំផុតមិនឲ្យដឹង
"អឹមម៎!!"លោកចនមិនមាត់ក៏ងក់ក្បាលបន្តិចតែក្នុងចិត្តគាត់វិញគឺចាប់ផ្ដើមគិតហើយ
(សូម្បីតែម៉ាក់នឹងបងប្រុសក៏មិនឲ្យប្រាប់ដែរមែនទេ..ហ្ហឹស៎រឿងនេះច្បាស់ជាពាក់ព័ន្ធនឹងជូអ៊ុនមិនខានទេ!!)លោកចន ឃើញទេលោកចនគាត់ពូកែចាប់សម្ដីណាស់និយាយមិនស្រួលនឹងដឹងខ្ទិចអស់
"ឯងចុះទៅក្រោមមុនទៅ!!"លោកចនក៏បាននិយាយឡើង ក្រោយលឺលោកចននិយាយចឹងហើយជុងហ្គុកនាយក៏បានចុះមកក្រោយបាត់ទៅចំណែកលោកចនវិញក៏បាននៅបន្តគិតពីសម្ដីរបស់ជុងហ្គុកមុននេះ
"ជូអ៊ុនកុំឲ្យដូចអ្វីដែលប៉ាកំពុងគិតទៅលើឯងទៅចុះ!!"លោកចនគាត់ក៏បាននិយាយឡើងតាំងពីដើមមកគាត់មិនសូវជាមានទំនុកចិត្តលើជូអ៊ុនសោះឡើយបែបនេះហើយទើបគាត់ចាប់ផ្ដើមសង្ស័យទៅលើនាយ។
មូលហេតុដែលគាត់មិនទុកចិត្តព្រោះកាលដែលគាត់ទៅក្រៅប្រទេសនឹងគឺជូអ៊ុនតែងតែបញ្ចូនមនុស្សមកស៉ើបពីជីវិតរបស់ជុងហ្គុករហូតបែបនេះហើយគាត់ក៏កាន់តែសង្ស័យលើនាយ...
To be continued ✨
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
ភាគ : 26 គេជាកូនលោកគីម
Start from the beginning
