ភាគ : 14 អនាគតប្រពន្ធ

2.5K 127 0
                                    


"តុកតុក៎ៗៗ!!"

"អ្នកណា??"ជូអ៊ុនពេលបានលឺសំឡេងគោះទ្វាក៏សួរព្រោះថាមុននេះជេមនាយទើបតែចេញទៅផុតទេហើយចុះនរណានៅខាងមុខទ្វានោះ

"គឺប៉ាទេ!!"លោកចនគាត់ក៏បានបើកទ្វាចូលមកខាងក្នុងហើយនិយាយឡើងឲ្យជូអ៊ុនបានដឹងថាជាគាត់

"អរ៎..ជាប៉ាទេឬខ្ញុំស្មានថាអ្នកណាគេមករកអី!!"ជូអ៊ុន

"ប៉ាក៏មានការមកនិយាយដូចគ្នា!!"លោកចន

"អូ៎ពិតឬ? ចឹងប៉ាអញ្ចើញមកអង្គុយសិនមក!!"ជូអ៊ុន

"អ្ហឹមម៎...ឥឡូវនេះប៉ានិយាយសាច់ការតែម្ដងទៅគឺថាគម្រោងរបស់យើងប៉ុន្មានឆ្នាំមកនេះឯងក៏ឃើញថាវាកំពុងតែដំណើរការល្អខ្លាំងមែនទេ!!"លោកចន

"បាទប៉ាគឺដំណើរការល្អខ្លាំងណាស់ត្រឹមតែបីឆ្នាំទៀតគឺអាចរួចថ្លៃសាងសង់ហើយ!!"ជូអ៊ុន

"មែនហើយប៉ាមានបំណងឲ្យឯងគ្រប់គ្រងនៅទីនេះឯងគិតយ៉ាងមិចដែរ??"លោកចន

"ប៉ាមានបំណងល្អយ៉ាងនេះហើយខ្ញុំមិចនឹងហ៊ានប្រកែកទៅ!!"ជូអ៊ុនការងារធំយ៉ាងនេះបើប្រកែកមិនគ្រប់គ្រងមានតែភ្លើសុទ្ធតែម្ដង

"បើឯងយល់ស្របហើយប៉ាក៏មានលក្ខខណ្ឌដូចគ្នាមុននឹងក្លាយទៅជាអ្នកគ្រប់គ្រងឯងត្រូវបង្ហាញសមត្ថភាពការងាររបស់ឯងឲ្យប៉ាបានឃើញជាមុនសិន!!"លោកចន

"បាទប៉ារឿងនេះគឺងាយបំផុតខ្ញុំនឹងខិតខំបង្ហាញសមត្ថភាពឲ្យប៉ាបានឃើញ!!"ជូអ៊ុន

"ហ្ហឹសស៎ៗ..ល្អណាស់ប៉ានឹងចាំមើល!!"លោកចនគាត់ទះស្មាជូអ៊ុនទាំងសើចតិចៗហើយក៏បានដើរចេញទៅបាត់ទៅ

"គម្រោងល្អយ៉ាងនេះយើងនឹងយកឲ្យបានយើងមិនឲ្យវាធ្លាក់ទៅក្នុងដៃអាជុងហ្គុកនោះឡើយ..ហ្ហឺសស៎!!"ជូអ៊ុននាយនិយាយឡើងទាំងញញឹមចុងមាត់ក្រុមហ៊ុនប្រេនថ្មីនេះគឺកំពុងវាយលុកទីផ្សារបណ្ដើរៗហើយត្រឹមតែបីឆ្នាំទៀតប៉ុណ្ណោះក្រុមហ៊ុនប្រេននេះអាចនឹងវាយលុកទីផ្សារពិភពលោកផងក៏ថាបាន....

@ skip

"អេ៎នោះជាលោកចនទេតើហើយនេះមកជាមួយអ្នកណានឹង..យ៉ាឱកាសល្អហើយតើនៀក!!"ហ្វារីនាងនិយាយឡើងទាំងញញឹមញញែមសប្បាយចិត្តព្រោះឃើញជុងហ្គុកនាយអង្គុយនៅហាងកាហ្វេរតែម្នាក់ឯងឃើញឱកាសល្អបែបនេះនាងមិនចាំយូរឡើយក៏រហ័សដើរទៅរកនាយ

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now