ភាគ : 26 គេជាកូនលោកគីម

Start from the beginning
                                        

"បាទ!!"ថេយ៉ុងឆ្លើយតបទៅនាយវិញទាំងងក់ក្បាល ចំណែកជុងហ្គុកវិញនាយក៏បានដើរទៅបន្ទប់លោកចនដើម្បីនិយាយគ្នាបែបឯកជន

"ប៉ាចង់និយាយអ្វី??"មកដល់បន្ទប់លោកចនហើយជុងហ្គុកនាយក៏បានសួរទៅគាត់តែម្ដង

"ប៉ាចង់ដឹងហេតុការណ៍ថ្ងៃនោះឲ្យច្បាស់!!"លោកចនក៏បាននិយាយឡើងធ្វើជុងហ្គុកនាយហាក់គាំងបន្តិច

"ហេតុអីភ្លាមៗលោកប៉ាស្រាប់តែរំលឹកពីរឿងនេះ!!"ជុងហ្គុក

"ប៉ាដឹងថារឿងគ្រួសាររបស់គីមគឺកើតឡើងយូរមកហើយតែឯងដឹងទេប៉ាបានព្យាយាមស៉ើបរកអ្នកដែលបង្ករឿងនេះអស់19ឆ្នាំជាងទៅហើយ!!"លោកចន

"ហេតុអីប៉ាត្រូវមកនិយាយរឿងនេះជាមួយខ្ញុំទៅវិញ?"ជុងហ្គុក

"ប៉ាគិតថាឯងច្បាស់ជាដឹងពីតម្រុយខ្លះៗឯងនៅទីនេះយូរដែរហើយឯងក៏គួរតែដឹងដែរមែនទេ!!"លោកចន

"ថ្វីត្បិតថាខ្ញុំនៅមែនតែខ្ញុំគ្មានពេលបានទៅស៉ើបអំពីរឿងក្ដីនេះឡើយ!!"ជុងហ្គុក

"ហ៉ើយ៎..ជុងហ្គុកប៉ាចិញ្ចិមឯងមកតាំងពីតូចកុំគិតថាប៉ាមិនដឹងថាឯងកំពុងកុហក់ប៉ាឲ្យសោះយល់ល្អឆាប់និយាយការពិតប្រាប់ប៉ាភ្លាមមក!!"លោកចន

"ប៉ា...នេះប៉ាកំពុងតែនិយាយអីនឹងរកកាពិតអំពីអ្វីទៅ!!"ជុងហ្គុកទោះជាដឹងពីបំណងរបស់លោកចនក៏នាយនៅតែព្យាយាមនិយាយបង្វែរដានដែរ

"កុំព្យាយាមបង្វែរប្រធានបទអីប៉ាសួរឯងគឺចង់បានចម្លើយឆ្លើយដោយត្រង់មិនមែនជាការលាក់លៀមបែបនេះទេ!!"លោកចន

"ប៉ា-"ជុងហ្គុកនាយមិនទាន់និយាផងលោកចនក៏និយាកាត់សម្ដីនាយមុន

"ឯងចង់ដឹងទេថាហេតុអីក៏ប៉ាស្រាប់តែរំលឹករឿងនេះ..នេះក៏ព្រោះតែក្មេងនោះគឺជាកូនលោកគីមនឹងហើយ!!"លោកចន

"ហេតុ..ហេតុអីក៏ប៉ាដឹង!!"ជុងហ្គុកនាយសឹងតែមិនជឿរពេកលឺលោកចននិយាយបែបនេះ

"ហ្ហឹសស៎..ជុងហ្គុកក្មេងនេះប៉ាបានទៅមើលគេតាំងពីគេកើតមកង៉ាម្លេះបែបនេះហើយស្នាមពីកំណើតរបស់គេគឺប៉ាចាំច្បាស់ណាស់!!"លោកចន

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now