Episode 3[ជម្រើស...]

26 8 1
                                    

បួនប្រាំថ្ងៃមកហើយដែរជីមីនធ្វើការទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនពេលខ្លះភ្លឹកដល់ថ្នាក់រលាកទឹកក្តៅក៏មានដូចជាថ្ងៃនេះចឹង...

"ជីមីន...ជីមីន"ឃើញទេនាយគ្មានស្មារតីនៅក្នុងខ្លួនឡើយ
"ហាស៎...មិនឯងនិយាយអី?"ពេលដឹងខ្លួនវិញក៏វិលនិងរលាកកាហ្វេទៅហើយ
"យើងឃើញឯងប៉ុន្មានថ្ងៃនេះដូចជាគ្មានអារម្មណ៍ធ្វើការសោះ ឯងកើតអីមែនទេ?"អ្នកជាកូនចៅក៏ដូចជាមិត្តក៏បានសួរឡើងបើមិនចឹងគេប្រាកដជានៅឆ្ងល់បែបនិងដល់ឆ្កួតមិនខាន

"គឺ..."រីង...រីងមិនទាន់និងបាននិយាយផងទូរស័ព្ទនាយតូចក៏រោទិ៍ឡើងកាត់ការសន្ទនារបស់ពួកគេទាំងពី
"អាឡូ..."ជីមីននិយាយ
"លោកជាកូនម្ចាស់ទូរស័ព្ទមែនទេ?"
"បាទមែនហើយហើយលោកជានរណា?"ជីមីនសួរទាំងចាប់ជ្រួញចិញ្ចើម
"ពួកខ្ញុំខលពីខាងមន្ទីរពេទ្យ×××មានគេឃើញម្តាយរបស់លោកបានដួលសន្លាប់តាមផ្លូវទើបពួកគេបញ្ជូនគាត់មកទីនេះសូមលោកមកមើលគាត់ផង"
"បាទខ្ញុំទៅដល់ឥលូវហើយ"ជីមីននិយាយរួចក៏បិទទូរស័ព្ទហើយចាប់ផ្តើមរៀបចំរបស់របរទៅមើលម្តាយ

"មានរឿងអីមែនទេ?"មិត្តជីមីន
"ម៉ាក់របស់យើងសន្លាប់ពេលនេះនៅមន្ទីរពេទ្យ"ជីមីននិយាយ
"ហាស៎...យើងផ្ញើរសួរសុខទុក្ខគាត់ផង"
"អឹម..."

រយៈពេលមួយម៉ោងទើបជីមីនទៅដល់ទីនោះពេលទៅដល់លោកDoctor ក៏ចេញមកល្មមមិនចាំយូរជីមីក៏រត់ទៅសួរគាត់តែម្តង

"លោកគ្រូពេទ្យម៉ាក់របស់ខ្ញុំគាត់យ៉ាងមិចហើយ?"ជីមីននិយាយទាំងតោងដៃរបស់គាត់
"យើងទៅនិយាយគ្នាក្នុងបន្ទប់វិញទៅ"និយាយរួចគាត់ក៏ដើរនាំជីមីនទៅបន្ទប់របស់គាត់
"តើអ្នកជំងឺមានអាការៈបែបនេះញឹកញ៉ាប់ដែរទេ"
"ទើបតែមួយរយៈចុងក្រោយនេះប៉ណ្ណោះ"
"ម្តាយរបស់លោកកើតជំងឺមហារីកដំណាក់កាលទី2ហើយ បើមិនវះកាត់ទេខ្ញុំខ្លាចតែ..."
"មិចនិងអាចទៅ...ច...ចុះថ្លៃវះកាត់វិញនោះ"ជីមីនសួរទាំងបារម្ភព្រោះវះកាត់វាអាចនិងថ្លៃខ្លាំង

#skip

ជីមីនចេញពីបន្ទប់Docterទាំងទឹកមុខស្រពោនដើរសម្តៅទៅបន្ទប់ដែរម្តាយខ្លួនកំពុងសម្រាក...
ក្រាក...

ក្រឡាស្នេហ៍Where stories live. Discover now