យ៉ូអាន់ មិនមែនរៀបចំវាតែម្នាក់ឯងនោះទេ គេជាក្មួយរបស់នាយកធំរបស់ក្រុមហ៊ុនដែល ជុងហ្កុក ធ្វើការ ជាមួយប៉ារបស់គេដែលជាម្ចាស់សាខាទីនោះ គេបានប្រាប់ប៉ារបស់គេថាគេបានស្រលាញ់ ជុងហ្គុក តាំងពីបានជួបដំបូងកាលពី 2ឆ្នាំមុន លោក ឆយ គ្មានវិធីហាមឃាត់ យ៉ូអាន់ ដែលមានជំងឺជាប់ខ្លួន ប្រសិនបើគេមិនបានអ្វីដែលគេចង់បាន គេអាចនិងរើជំងឺឡើងមក ហើយគ្រប់យ៉ាងសម្រេចយ៉ាងងាយដោយអោយ ជុងហ្គុក ចូលមកគ្រប់គ្រងនោះជាការស្នើរសុំរបស់ យ៉ុអាន់ ដូចគ្នាហើយប៉ានិងអ៊ំរបស់គេក៏បានជួយជ្រុំជ្រែងកន្លងមក តែចុងក្រោយគេនៅតែបរាជ័យក្នុងដណ្តើមយក ជុងហ្កុក មកធ្វើជារបស់ខ្លួន ។
ហើយគេបានរៀបចំផែនការមួយនេះឡើងមក ដឹងទេថាក្នុងដៃរបស់គេមានអ្វី? គឺ អេតាសុីវិល គេនិងអោយ ជុងហ្គុក សុីញ៉េវាបន្ទាប់មក ជុងហ្គុក និងក្លាយជារបស់គេដោយមិនបាច់ហត់ទៅដណ្តើមពីអ្នកណាមកទៀតទេ ។
*ឈូរ💦
ទឹកមួយថុងតូចជះដាស់អោយ ថេហ្យុង ភ្ញាក់ពីសន្លប់មកទាំងឈ្លក់ទឹកផង ។
"ខិះៗ អ៊ួយ..."
"ភ្ញាក់ហើយ សម្លាញ់?" យ៉ូអាន់
"ឆយ យ៉ូអាន់! លោកចង់យ៉ាងម៉េច? អ៊ួយ..." ថេហ្យុង ភ្លេចខ្លួនរើមិនដឹងថាខ្លួនជាប់ចំណង ។
"មានចង់យ៉ាងម៉េចទេ ចង់និយាយគ្នាលេងជាមួយឯងនិងណា សុខទុក្ខយ៉ាងណាដែរ?"
"រីករាយពេលដែលគ្មានវត្តមានលោកនៅជាមួយពួកយើង"
"អរ៎...ខ្ញុំក៏ដូចលោកដែរ ខ្ញុំច្បាស់ជារីករាយពេលដែលគ្មានវត្តមានឯងនៅលើលោកនេះ"
"បើគ្មានខ្ញុំក៏គ្មាន ជុងហ្គុក ដែរ"
"ជឿជាក់អ្វីម៉្លេះ? ហុឹស...មើលនោះ" យ៉ូអាន់ បែរខ្លួន អោយមើល ជុងហ្គុក ដែលជាប់ចំណងដូចគ្នានៅក្រោយខ្នងរបស់គេ ។
"ជុងហ្កុក... លោកឯងចង់យ៉ាងម៉េច? ហេតុអីតាមបំបែកបំបាក់ពួកយើង? រស់នៅរៀងខ្លួនទៅមនុស្ស ប្រុសដូច ជុងហ្កុក មានច្រើនណាស់ ហេតុអីត្រូវតែជាគាត់?"
"ហេតុអីខ្ញុំត្រូវបណ្តោយអ្នកក្រោយបានគាត់? ទាំងដែលខ្ញុំជួបគាត់មុនឯង? ហេតុអីជាឯងមិនមែនខ្ញុំ? ខ្ញុំចង់តែសម្លាប់ឯងពេលនេះទេ ឯងជាមាជ្រែក" យ៉ូអាន់ ទាញកាំបិទមកចង់តែចាក់ករ ថេហ្យុង ឥឡូវនេះទេតែគេមិនធ្វើ ផែនការគេមិនមែនបែបហ្នឹង ។
ភាគទី66 : លោកត្រូវចុះអេតាសុីវិលជាមួយខ្ញុំ
Start from the beginning
