តាមផ្លូវយប់ងងឹតអាកាសធាតុត្រជាក់តែមានអារម្មណ៍ថាកក់ក្តៅនិងមានសុវត្ថិភាពគ្រាន់ជិះម៉ូតូអោយនាយជាមិត្តប្រុសសម្អប់ពីក្រោយ បញ្ចប់ការញាំអាហារជាមួយអ្នកស្រីចន ពួកគេជិះម៉ូតូត្រលប់មកសេអ៊ូលវិញ ព្រោះជាម៉ូតូធំជិះលឿនហើយឆាប់ដល់ជាងជិះឡានទៅទៀត ។
មកដល់សេអ៊ូលវិញពាក់កណ្តាលអាធ្រាត ថេហ្យុង គឺគេងនៅផ្ទះរបស់ ជុងហ្គុក តែម្តង ។
"ស្អែកគេចាប់ផ្តើមពេលណា?"
"ប្រហែលជាម៉ោង 12ថ្ងៃត្រង់ ហើយនៅបន្តការជប់លៀងដល់យប់តែម្តង"
"កម្មវិធីផ្ទេរដំណែងប្រហែលមិនដូចកម្មវិធីសម្ភោធន៍ទេមែនទេ? ធម្មតាគួរតែមានភ្ញៀវកិត្តិយស?"
"ផ្លូវការតែសមាជិកភាគហ៊ុននិងម្ចាស់ខាសាផ្សេងជាមួយលោកនាយកតែប៉ុណ្ណោះ តែពេលជប់លៀងនិងមានភ្ញៀវហើយអូនគឺអាចចូលរួមបាន"
"ពិតមែនហេស? ប្រសើរណាស់ ហ៊ើយ...ងងុយគេងហើយ"
"គេងចុះ រាត្រីសួស្តី" ជុងហ្គុក ងើយមុខថើបថ្ងាសនាយតូចមួយខ្សឺតមុននិងគេងទៅជាមួយគ្នា ។
ព្រឹកថ្ងៃបន្ទាប់មកទៀត ទាំងពីរនាក់ទម្រាំនិងចេញពីផ្ទះបាននៅបែកតាប៉ែពេញបន្ទប់ ប្រឡែងគ្នាផង ជជែកគ្នាផង មានអារម្មណ៍ថាកាន់តែស្និទ្ធស្នាលជាងមុន តែល្មមហើយទំនាក់ទំនងពួកគេជាង 2ខែទៅហើយដែរ ថេហ្យុង ពេញចិត្តនិង ជុងហ្គុក បំផុតត្រង់ថានាយមិនហួសព្រំដែនរវាងពួកគេ នាយរក្សាសន្យាបានយ៉ាងល្អ ។
ជុងហ្គុក ឆ្លៀតជូន ថេហ្យុង មកដល់ផ្ទះមិននិងទៅធ្វើការ ទោះផ្លូវខុសគ្នាតែនាយមិនអោយ ថេហ្យុង ទៅណាម្នាក់ឯងទេបើនាយនៅជិតនោះ ។
មកដល់ក្រុមហ៊ុនមុនពេលកំណត់អោយរៀបចំកម្មវិធីដោយមាន បេន មើលការខុសត្រូវនិងរៀបចំការងារ របស់នាយរួចជាស្រេចអោយតែម្តង ។
"សូមអបអរផង ថៅកែថ្មី" គ្រាន់តែនាយបោះជំហ៊ាន ចូលមកក្នុងក្រុមហ៊ុន បុគ្គលិកនាំគ្នារាក់ទាក់និងអបអរដល់នាយគ្រប់គ្នា ហើយថ្ងៃនេះនាយកធំក៏អញ្ជើញចូលរួមដែរ ដំបូងថាមិនមកក៏បានតែគិតៗទៅដល់ក្មេងប្រុសក្លាហានម្នាក់នេះគាត់ចង់មកឃើញភាពជោគជ័យដំបូងរបស់នាយដោយផ្ទាល់ ។
