ខ្យល់បក់រសៀកៗក្នុងពេលរាត្រីក្នុងរដូវរងារបណ្តាលឱ្យមនុស្សម្នានិងសព្វសត្វត្រជាក់ញាប់ញ័រ ស្វែងរកកន្លែងកក់ក្តៅរៀងៗខ្លួន លើកលែងតែកម្លោះវ័យក្មេងម្នាក់ដែលឈរតែម្នាក់ឯងក្បែរដើមផ្កាសាគូរ៉ាក្នុងឈុតពណ៌ប្រាក់លាយផ្ទៃមេឃយ៉ាងស្រស់ត្រកាល តែត្រចៀក ច្រមុះនិងថ្ពាល់ របស់នាយតូចប្រែជាក្រហមអស់ទៅហើយ ដោយសារអាកាសធាតុ កាន់តែត្រជាក់នៅពេលយប់
ដៃតូចៗស្រឡូនកកិតគ្នាខ្លាំងៗ ដើម្បីរក្សាកម្តៅ ហើយយកទៅផ្ទប់មាត់ដើម្បីទទួលបានកម្តៅដង្ហើមឲ្យកក់ក្តៅបន្តិច យូរៗម្តងគេលើកអាវធំក្រៅរលាស់តិចៗ ដើម្បីទម្លាក់ព្រិលដែលធ្លាក់ពីលើ ទោះបីកំពុងនៅក្រោមដើមផ្កាក៏ដោយ

XiaoShuai ឈរនៅត្រង់នេះតាំងពីព្រឹកពេលឮដំណឹងថាថ្ងៃនេះមានព្រិលធ្លាក់លើកដំបូង គេក៏មករង់ចាំរហូត ឈរនៅត្រង់នេះរៀងរាល់ឆ្នាំបន្ទាប់ពីបួងសួងក្នុងព្រះវិហារជាច្រើនដង ហើយអង្គុយញ៊ាំអាហារដែលគេចម្អិនយកមកជាមួយលើបង់អង្គុយត្រង់នោះ គេយកវាមកពីរប្រអប់ជារៀងរាល់ឆ្នាំតែតែងតែសល់យកទៅវិញមួយប្រអប់ជានិច្ច នេះជាឆ្នាំទី5ហើយ តែគេគ្មានតម្រុយដែលបញ្ជាក់ថា ChengYu នឹងមកនោះទេ ដូច្នេះតើបន្តឈរចាំរហូតដល់អាធ្រាត្រឈានចូលថ្ងៃថ្មីបានប្រយោជន៍អ្វីទៅ? ទោះសំណួរនេះ ប្រៀបដូចកាំបិតចាក់ទ្រូងខាងឆ្វេងរបស់គេរាប់លានដង ក៏ XiaoShuaiមិនព្រមបោះបង់ចោលក្តីសង្ឃឹម តែគេមិនមែនជាមនុស្សរឹងមាំអ្វីនោះទេ គ្រាន់តែជាមនុស្សធម្មតាម្នាក់ ពេលឈឺក៏យំ ពេលរីករាយក៏សើច ពេលគិតដល់ការពិតដែលនាយក្រាស់គ្មានថ្ងៃនឹងមកទីនេះតាមសន្យាទឹកភ្នែកក៏ស្រក់ចុះ
YOU ARE READING
រឿង ព្រោះខ្ញុំល្ងង់
Romance«វាជាភាពងប់ងល់! មនុស្សមិនអាចកែប្រែភាពងប់ងល់របស់គេដោយងាយៗឡើយ ពេលនៅក្បែរគេ ខ្ញុំកាន់តែងប់ងល់ តែវាគ្រាន់តែជាអតីតប៉ុណ្ណោះព្រោះពេលនេះ ខ្ញុំលែងស្រឡាញ់XiaoShuai ទៀតហើយ» «មិនបានស្រឡាញ់ XiaoShuai អញ្ចឹងឬ?ChengYuឯងនៅបន្តវីវល់ក្នុងសុបិន្តកូនក្មេងមិនដឹងអីរបស់ឯង...