"ហ្អស? នេះអ្នកទាំងពីរមិនទាន់ដឹងទេ? ថេហ្យុង កំពុងមាន...អឹម!!" ជុងហ្គុក និយាយមិនទាន់ចប់ផងក៏ត្រូវ ថេហ្យុង ចាប់បំបិទមាត់ ។
"បងឆាប់ទៅៗ អូនត្រូវធ្វើការហើយ បន្តិចទៀតដៃគូរ ការងាររបស់អូនមកហើយ ឆាប់ទៅៗ" ថេហ្យុង រុញ ជុងហ្គុក ចេញមកវិញរកតែលាគ្នាមិនទាន់ ទាញទ្វារបិទក្រឹបតែម្តង ។
"ស្អីអញ្ចេះ?" ជុងហ្គុក ធ្វើមុខឆ្ងល់ៗ បើកឡានចេញទៅវិញ ឡានមួយទៀតក៏បើកចូលមកម្តង ។
"សួស្តី គ្រប់គ្នា!!" ជូយ៉ុង ចូលមកជាមួយរបស់ញាំជាប់ដៃទៀតផង ។
"សួស្តី លោកកាង!" ថេហ្យុង
"នេះ ខ្ញុំទិញរបស់ញាំមកជាមួយដែរ មកញាំជាមួយគ្នាមក"
"អរគុណ លោកកាង! ខ្ញុំមានកិច្ចការបន្ត លោកអង្គុយលេងតាមសម្រួល" ជុងហាន់ ឡើងទៅជាន់លើគេកំពុងរវល់រឿងផលិតប្រេនរបស់ខ្លួនឯងជាលើកដំបូង ហើយ សុឺងឆូល និងជួយរកទីផ្សារឬក្រុមហ៊ុនធំៗមកសហការជាមួយ ។
"ថ្ងៃនេះពួកយើងទៅឃ្លាំងក្រណាត់ ខ្ញុំបានទាក់ទងខាងគេកាលពីម្សិលមិញ តែដោយសារ ថេហ្យុង រវល់ ទើបចាំទៅមើលថ្ងៃនេះវិញ" ជូយ៉ុង
"អាចអោយ ជីមីន ទៅជំនួសបានទេ? ខ្ញុំត្រូវទៅរក លោកផាក ដើម្បីនិយាយរឿងដាក់ពាក្យធ្វើជាប្រធានគ្រប់គ្រង Stylish នៅក្រុមហ៊ុនជាមួយគាត់ផង"
"យើងទៅមិនបានទេ ថេហ្យុង រឿងក្រណាត់យើងមិនមានជំនាញទេ គឺ...បែបហ្នឹង" ជីមីន បញ្ចេញកាយវិការផង ចង់ប្រាប់ថាបើ មីន យ៉ុនហ្គី ដឹងថាគេទៅណាតែពីរនាក់ប្រុសផ្សេងច្បាស់ជារករឿងស្លាប់មិនខានទេ ។
"បើសិនជារវល់ ថ្ងៃក្រោយក៏បាន" ជូយ៉ុង
"មិនអីទេ អញ្ចឹង...ទៅឥឡូវចុះ ព្រោះពេលរសៀល ខ្ញុំទៅតាមការណាត់" ថេហ្យុង
"តាមហ្នឹងចុះ ខ្ញុំទាក់ទងទៅខាងនោះសិនថាទៅឥឡូវនេះ"
"មើលចុះ ខ្ញុំសម្រួលកាលវិភាគខុស លំបាកដល់លោកហើយ"
"មិនអីនោះទេ ខ្ញុំទំនេរពីការងារក្រុមហ៊ុនស្រាប់ នេះឆាប់ញាំទៅ" ជូយ៉ុង បញ្ជាក់ អោយ ថេហ្យុង ប្រើដៃឆ្វេងលូកយករបស់ញាំ ព្រោះដៃស្តាំរវល់ នាយចាប់សម្គាល់ភ្លាមៗឃើញម្រាមដៃនោះមានចិញ្ចៀនវិញហើយ ប៉ុន្មានថ្ងៃមុនមិនឃើញមានផង នាយគិតស្មានថាចិញ្ចៀនពាក់លេង ម្តងមាន ម្តងអត់ ។
ភាគទី64 : អូនចង់ទៅលេងសមុទ្រ
Start from the beginning
