ភាគទី61 : សុំទោស យើងមិនតាំងចិត្ត

Start from the beginning
                                        

"ជឿជាក់? កែវបើបែកហើយ បិទវិញក៏មិនស្អាតដែរ"

"តែខ្ញុំនិងច្នៃវាចេញជាម៉ូដថ្មី មិនមែនកែវសាមញ្ញដដែលៗនោះទេ ពេលខ្លះប្រេះបែកវាមិនស្អាតព្រោះមិនចេះច្នៃ ហើយអ្នកដែលព្យាយាមចង់បានកែវស្រស់ស្អាត ហត់ថែក៏នៅតែខាតបង់ សោកស្តាយផង"

"ឯងគិតថាខ្ញុំនិងទុកអោយឯងបានសុខ?"

"សុខឬអត់ មិនមែនឋិតលើលោកទេ"

"តែខ្ញុំអាច..."

"ថេហ្យុង!!!" សម្លេងហៅបំបែកបរិយាកាស នោះគ្មានអ្នកណាទេ គឺ ជូយ៉ុង នាយចូលចិត្តតាមមើល ថេហ្យុណាស់ អាចថានាយអោយមនុស្សតាម ពេលនាយទំនេរនិងឆ្លៀតមកកន្លែងដែលគេកំពុងនៅ ។

"លោកកាង"

"និយាយជាមួយអ្នកណាហ្នឹង?"

"ហ្វេនរបស់ខ្ញុំ លាសិនហើយ" ថេហ្យុង ញញឹមដាក់ យ៉ូអាន់ មុននិងរុញរម៉កដាក់ឥវ៉ាន់របស់គេទៅបន្ត ហើយ ជូយ៉ុង សុំជាអ្នករុញអោយ ។

"ទិញអីតែម្នាក់ឯង? អូ៎...អាហារបំប៉ន់សុខភាព? ប្រសើរណាស់ ខ្ញុំមើលទៅ ថេហ្យុង ដូចជាខ្សោយ"

"ពិតមែនហើយ ខ្ញុំមានការងារច្រើនទៀតដែលត្រូវធ្វើដូច្នេះមិនអាចឈឺបានទេ"

"តើមានអ្វីចង់ណែនាំខ្ញុំទេ?"

"មិនដឹងដែរ ខ្ញុំមិនសូវមានជំនាញទេ"

"ហាសហា៎ ញាំបាយឬនៅ? ទៅញាំបាយជាមួយគ្នាទៅល្អទេ?"

"គឺខ្ញុំថាមិន..."

"ខ្ញុំមានរឿងការងារចង់និយាយដែរ"

"អូ៎ អញ្ចឹងក៏បាន" ថេហ្យុង យល់ព្រមទៅជាមួយ ជូយ៉ុង ម្នាក់នេះសម្រាប់គេ គេទុកចិត្តម់លទៅចរិករួសរាយថែមទាំងសុភាពបុរសទៀតផង ។

ថេហ្យុង នៅកន្លែងការងាររបស់គេ ល្ងាចបន្តិចចូលរួមកម្មវិធីតែគេនៅមិនបានយូរទេព្រោះមិនស្រួលខ្លួនណាមួយ ជុងហាន់ មិនបានមកជាមួយទៀត ។

ត្រលប់មកផ្ទះវិញរាងយប់បន្តិចហើយ មកដល់ឃើញឡានបងប្រុសគេទើបតែបើកចេញទៅផុតបន្តិច ។ ថេហ្យុង ប្រមូលរបស់ដែលទិញកាលពីថ្ងៃមកជាមួយនិងសំបុត្រពេទ្យ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now