"អូនទៅគេងហើយ"
"Aww គេងលឿនណាស់" លោកចន មើលឬកពារប្រពន្ធគាត់ហើយតាមទៅពីក្រោយ ។
ព្រឹកប្រលឹមបើកភ្នែកមិនទាន់ទេ ពោះកូរមួលរកក្អួតចង្អោរទាំងព្រឹកទ្រាំមិនបានប្រញាប់រត់ចូលបន្ទប់ទឹកភ្លាមៗ
"តើខ្ញុំកើតជំងឺក្រពះមែនទេ? ក្អួតរាល់ថ្ងៃបែបនេះ?" ថេហ្យុង សម្លឹងមើលមុខស្លេកស្លាំងរបស់ខ្លួនឯង ថ្ងៃនេះដល់ថ្ងៃណាត់ជាមួយពេទ្យហើយ ពេទ្យគឺជាមិត្តបងប្រុសរបស់គេទៀតផង គឺស្និតស្នាលដែរ ។
ដល់មន្ទីរពេទ្យក្រោយពិនិត្យហើយក៏ត្រលប់មកវិញ តាមផ្លូវគេដកដង្ហើមធំចង់ 100ដងក្នុងមួយនាទី ពិតជាមិនដឹងគួររៀបរាប់អារម្មណ៍ថាម៉េចពិតមែន រឿងដែលគេមិនជឿបានធ្លាក់មកលើគេផ្ទាល់នៅពេលនេះ តើគួរប្រាប់អ្នកណាមុន?
គិតមិនចេញតែអ្វីដែលសំខាន់គឺត្រូវតែញាំអោយបានច្រើនរក្សារសុខភាពអោយរឹងមាំ តែពេលនេះសុំទៅរកទិញរបស់ប្រើប្រាស់ជាមុនសិន ។
កំពុងរុញរម៉ករកមើយរបស់ដែលត្រូវការក៏ជួបនិងមនុស្សម្នាក់ហាក់ដូចជាមិនមែនចៃដន្យ ។
"សួស្តី"
"..." ថេហ្យុង មិនតបគ្រាន់តែដើរហួសទៅ គេក៏បន្តនិយាយជាមួយ ថេហ្យុង បន្ថែមទៀត ។
"មើលទៅពូកែលាក់បាំងដែរតើ"
"លាក់បាំងស្អីរបស់លោក?" ថេហ្យុង បែរមកនិយាយជាមួយមនុស្សពូកែសាំម្នាក់នេះ ។
"លាក់បាំងថាមិនឈឺចាប់"
"ឬលោកគិតថាខ្ញុំត្រូវតែដើរយំ អង្គុយយំដោយសារតែរឿងឆ្គួតឡប់ដែលលោកបង្កើតឡើង? ខ្ញុំដំបូងអាណិតខ្លួនតែពេលនេះ ខ្ញុំអាណិតថែមទាំងសង្វែកនិងលោកច្រើនជាង ឆយ យ៉ូអាន់ របស់ខ្ញុំប្រលែងហើយនៅតែគ្មានសមត្ថភាពយកបាន"
"វាគ្រាន់តែត្រូវការពេលវេលា"
"ទម្រាំដល់ពេលនោះ ខ្ញុំនិងគាត់អាចនិងផ្សះផ្សារគ្នាវិញហើយទេដឹង?"
"បោះចោលហើយរើសមកវិញ?"
"ច្រលំបោះចោល រើសមកវិញបានមិនអីទេ ព្រោះរបស់នេះអ្នកផ្សេងគ្មានសមត្ថភាពរើសបានទេ តែខ្ញុំរើសបាន"
ភាគទី61 : សុំទោស យើងមិនតាំងចិត្ត
Start from the beginning
