" យប់នេះខ្ញុំគេងនៅផ្ទះមិត្តភក្កិ ម៉ែដោះមិនបាច់ចាំខ្ញុំទេ " zhangji
* ក្លឹប * បន្ទប់ VIP *
" មកហើយហេ៎ស អាji " រាងក្រាសម្នាក់ដែលមានឫកពារជាអ្នកលេងបាននិយាយទៅកាន់ zhangji
"..." Zhangji មិនបានមាត់គេគ្រាន់តែងក់ក្បាលបន្តិចហើយក៏អង្គុយចុះ។
" មានរឿងជាមួយបងប្រុសឯងទៀតហើយមែនទេ"នាយសួរព្រោះ zhangji តែងតែមករកគេនៅពេលដែលមានរឿងជាមួយបងប្រុសរបស់គេប៉ុណ្ណោះ
"ហឹម~" zhangji ក៏លើកកែវស្រាមកផឹក
"យើងឆ្ងល់ណាស់ បើគ្រួសាររបស់ឯងមិនទុកឯងនៅក្នុងកែវភ្នែក ហេតុអីក៏ឯងមិនព្រមចាកចេញពីផ្ទះទៅ "នាយនិយាយបែបចាក់រុក គេចង់បាន zhangji មកធ្វើជាកូនចៅយូរហើយព្រោះ zhangji ជាមនុស្សឆ្លាត។
" យ៉ាងណាក៏នៅមានលោកប៉ាដែលនៅខាងយើង "zhangji
" បើថ្ងៃណាឯងប្ដូរចិត្តអាចមករកយើងបានគ្រប់ពេល"នាយយកដៃទៅកាន់ភ្លៅរបស់ zhangji
" Zhu zhixin យើងមិនមែនជាមនុស្សប្រភេទនោះទេ " ទោះ zhangjiនិយាយមិនចំតែក៏អាចបញ្ជាក់ថាគេមិនមែនប្រភេទប្រុសស្រឡាញ់ប្រុសទេ។
"យើងដឹងតែបើឯងចង់សាកយើងអាចកំដរឯងបាន " zhu zhixinញញឹមស្រស់ភ្លាមនោះអ្នករត់តុក៏លើកស្រាចូលមក។
"ឯងចាំមើលយើងណា.."នាយនិយាយហើយក៏ទាញកំលោះតូចដែលជាអ្នករត់តុនោះមកអង្គុយលើភ្លៅហើយក៏ថើបគេមួយខ្សឺត
" លោកចង់ធ្វើអីហ្នឹង ?" រាងតូចភ្ញាក់ផ្អើលនឹងទង្វើរបស់zhixinជាខ្លាំងក៏ស្រែកឡើងតែម្តង
" លែងខ្ញុំទៅ អា៎ " zhu zhixin ផ្ដួលរាងតូចទៅលើតុនិងថើបញុកញីជាខ្លាំង
"ឯងធ្វើស្អីរបស់ឯងហ្នឹង អា xin "zhangjiដោយជ្រេញនឹងទង្វើរបស់អ្នកនៅនឹងមុខពេកក៏ស្រែកឡើង
"យ៉ាងម៉េចទ្រាំមិនបានមែនទេ? "នាយក៏ប្រលែងរាងតូច ហើយក៏ដើរទៅជិត zhangji ,កំលោះតូចក៏ងើបរត់ចេញទៅក្រៅបាត់
"ឯងស្រវឹងហើយ "zhangji
"យើងមិនទាន់ស្រវឹងទេ ព្រោះបើយើងស្រវឹងអ្នកដែលយើងថើបមិញនេះមិនមែនជាអ្នករត់តុនោះទេ" zhixin នាយនិយាយសម្ដៅទៅចាងជីថាបើនាយស្រវឹងមែនអ្នកដែលនាយថើបនោះគឺជារាងក្រាស zhangjiទើបត្រូវ
YOU ARE READING
រឿងល្បិចកលចងចិត្ត short novel
Actionធ្លាប់ជាមនុស្សដែលរស់នៅក្នុងផ្សែងខ្មៅមិនថាគ្រួសារ រឿងការងាររឿងស្នេហានោះទេវាកាន់តែធ្វើឲ្យគេតានតឹងមានពេលខ្លះក៏មានអារម្មណ៍ថាធុញទ្រាំនៅក្នុងការរស់នៅទៀតផង។ ប៉ុន្តែទេវតាមិនដាច់ផ្លូវមនុស្សនោះទេទ្រង់បានបញ្ជូនមនុស្សម្នាក់ឲ្យមកស្រោចស្រង់ជីវិតរបស់គេទាំងស្រុង។
រឿងល្បិចកលចងចិត្ត ភាគ១
Start from the beginning
