ភាគ : 23 ផ្ទេរភាគហ៊ុន

Mulai dari awal
                                        

"ក្រិបប!!"

"គេមិននៅផ្ទះច្បាស់ណាស់ថាគេជាអ្នកចាប់ខ្លួនកូនថេយ៌ទៅ!!"ជុងហ្គុក

"យើងដឹងពីបំណងរបស់ឯងច្បាស់ណាស់ជូអ៊ុនចាំតែមើលចុះថានរណានឹងឈ្នះក្នុងហ្គេមនេះ!!"ជុងហ្គុកនាយនិយាយហើយក៏បានទៅអង្គុយរៀបឯកសាររបស់នាយបន្ត

@ 2ថ្ងៃក្រោយមក

"អួយយ៎..ចៃដន្យដល់ហើយបងប្អូនយើងពិតជាមានចិត្តតែមួយពិតមែនធ្វើអីក៏ដូចគ្នាដែរ!!"ជូអ៊ុន

( អ្នកណាទៅដូចឯងនោះអាចង្រៃ!!)ជុងហ្គុកនាយនិយាយក្នុងចិត្ត

"ហ្ហឺសស៎ៗ..ក៏ប្រហែលជាបែបនឹងហើយ!!"ជុងហ្គុកនាយនិយាយទាំងធ្វើមុខញញឹមតិចៗ

"ជុងហ្គុកហា៎កូនរបស់ឯងគេពិតជាគួរឲ្យស្រឡាញ់ណាស់ហេតុអីឯងមិនប្រាប់បងផងហា៎!!"ជូអ៊ុនចង់ឃើញទឹកមុខជុងហ្គុកបែបណាពេលនិយាយពីកូនរបស់នាយក៏និយាយប្រយោគនឹងទៅ

"មែនហើយគេពិតជាគួរឲ្យស្រឡាញ់ណាស់..តែថាគេបាត់ខ្លួនពីរថ្ងៃហើយខ្ញុំរកគេមិនឃើញទាល់តែសោះ!!"ជុងហ្គុក

"អេ៎..គេមិនបាត់ខ្លួនទេតែគេកំពុងតែដេកលេងនៅកន្លែងរបស់បងទេតើ!!"ជូអ៊ុន

"នេះបង-"ជូងហ្គុក

"ជុ៎ជុៗៗ..បងដឹងថាឯងចង់និយាយអីហើយតែថាបើឯងចង់យកគេត្រឡប់មកវិញនោះឯងច្បាស់ជាដឹងហើយមែនទេថាត្រូវមានអ្វីមកដោះដូរនោះ!!"ជូអ៊ុន

"ហេតុអីក៏បងធ្វើចរិកគួរឲ្យស្អប់ខ្ពើមបែបនេះ!!"ជុងហ្គុក

"ឯងពិតជានៅក្មេងណាស់ជុងហ្គុកសូម្បីតែរឿងពិននឹងក៏ឯងមិនអាចបកស្រាយខ្លួនឯងបាន..បើបែបនេះទៅហើយយល់ល្អឯងគួរតែផ្ទេរភាគហ៊ុនរបស់ឯងមកឲ្យបងទាំងអស់មកព្រោះបងមើលទៅឯងនៅក្មេងប្រហែលជាមិនអាចគ្រប់គ្រងបានទេ!!"ជូអ៊ុន

"បងចាប់កូនរបស់ខ្ញុំទៅព្រោះតែភាគហ៊ុនមែនទេ!!"ជុងហ្គុក

"ប្រាកដណាស់!!"ជូអ៊ុន

"ល្អ..ចឹងបងគួរតែដោះលែងគេពេលនេះភ្លាមមករឿងភាគហ៊ុនខ្ញុំនឹងត្រៀមផ្ទេរឲ្យនៅថ្ងៃស្អែក!!"ជុងហ្គុក

"ហ្ហឹស៎ៗៗ..ល្អណាស់ប្អូនប្រុសឯងពិតជាស្រឡាញ់កូនឯងពិតមែន!!"ជូអ៊ុន

"ខ្ញុំចិញ្ចឹមគេតាំងពីតូចមករឿងអីដែលខ្ញុំត្រូវធ្វើមិនខ្វល់ពីគេនោះ..ហើយខ្ញុំសុំប្រមានបងបើខ្ញុំផ្ទេរភាគហ៊ុនឲ្យទៅបងរួចហើយបងនៅតែមកឆារឆៅកូនរបស់ខ្ញុំទៀតនោះកុំថាខ្ញុំមិនគោរពបងជាបងប្រុសរបស់ខ្ញុំឲ្យសោះ!!"ជុងហ្គុក

"ហាស៎ហា៎ៗ..ល្អៗបងយល់ស្របតាមឯងចំពោះកូនឯងនោះបងនឹងឲ្យកូនចៅរបស់បងយកគេមកដោយសុវត្តិភាព!!"ជូអ៊ុន

"បាន..ពេលនេះខ្ញុំសុំទៅរៀបរបាយការណ៍ជាមុនសិន!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅទឹកមុខវិញម៉ូវសាហាវតែម្ដង

"មិននឹកស្មានសោះថាក្មេងនោះជាចំណុចខ្សោយរបស់ឯងជុងហ្គុកចាំមើលថាយើងអាចយកអ្វីពីឯងបានបន្តទៀតទៅ!!"ជូអ៊ុន

To be continued ✨

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Tempat cerita menjadi hidup. Temukan sekarang