(ចៅហ្វាយចុះអ្នកប្រុសថេយ៌នោះ!!)នាយដែន
"យើងកំណត់មុខសញ្ញាបានហើយបែបនេះឯងត្រូវតែតាមដានឲ្យជាប់!!"ជុងហ្គុក
(បាទចៅហ្វាយខ្ញុំទទួលបានហើយ!!)នាយដែន
"ល្អបានហើយ!!"ជុងហ្គុកនាយនិយាយហើយក៏បានចុចបិទបាត់ទៅមើលទឹកមុខរបស់នាយដូចជាកំពុងខឹងនឹងជូអ៊ុនណាស់ចឹងមិនមែនធម្មតាទេណាដូចជាចង់ស៉ីសាច់ចឹង
"ហ្គេមនេះឯងជាអ្នកផ្ដើមកុំថាយើងអាក្រក់ឲ្យសោះ!!"ជុងហ្គុកក្រោយពីបានដាក់ទូរស័ព្ទចុះហើយជុងហ្គុកនាយក៏បានទាញសោរឡានរួចក៏ទៅជួបនឹងជូអ៊ុនតែម្ដងតែមកដល់គឺជួបតែលោកចននឹងអ្នកស្រីចនប៉ុណ្ណោះ..
"ក្រាកក៎!!"
"លោកប៉ា"ជុងហ្គុក
"អេរ៎..នេះដាច់ចិត្តចូលផ្ទះហើយហេស៎អាកូនជើងល្អឥឡូវធំឆ្អឹងចេះទិញភូមិគ្រិះខ្លួនឯងហើយហេស៎!!"លោកចន
"នេះលោកប៉ាដឹង!!"ជុងហ្គុកនាយសួរទៅលោកចន
"រឿងអីដែលប៉ាមិនដឹងនោះ..ប៉ាលឺមកថាឯងមានចិញ្ចឹមក្មេងម្នាក់តើពិតឬអត់!!"លោកចន
"ប៉ាពិនដឹងខ្លាំងយ៉ាងនេះធ្វើជាអ្នកការសែតតែម្ដងទៅបែបល្អជាងណ៎លោកប៉ា!!"ជុងហ្គុក
"យីស៎..អាកូននេះតិចស៉ីម៉ាក្រញ៉ទៅធ្វើម្ចាស់ក្រុមហ៊ុនបានលុយរាប់សិបលានចាយមិនអស់មានបុគ្គលិកធ្វើការឲ្យទៀតហើយចង់ឲ្យប៉ាទៅនឹងឯងអ្នកបើកលុយឲ្យហេស៎!!"លោកចន
"ហេស៎ហេ៎..បាទចាំខ្ញុំបើកលុយឲ្យលោកប៉ាមួយខែ50ដុលា!!"ជុងហ្គុក យីមើលលោកប៉ារបស់ថេយ៌ចុះពេលឲ្យលុយកូនចាយសុទ្ទតែកាតខ្មៅដល់ឲ្យឪមួយខែ50ដុលាសួរថាចាយអីគ្រប់លោក
"យីអាកូននេះវើយ៎..ដេញឪវាឲ្យទៅធ្វើអ្នកការសែតអាសូរតែឲ្យប្រាក់ខែច្រើនអីមួយខែ50ដុលាទិញក្រដាសជូតគូទមិនគ្រប់ផង..គ្រឺតណាស់អញ!!"លោកចននិយាយទាំងដៃគ្រលទៅវៃជុងហ្គុក
"អា៎ៗៗ..ខ្ញុំមិននៅឲ្យប៉ាវៃទេទៅសិនហើយ!!"ជុងហ្គុកនិយាយហើយក៏រត់ចូលបន្ទប់បាត់
"យីអាកូននេះវើយ៎..មិនដឹងចរិកកាត់ទៅរកសាច់ញាតិខាងណាទេលោក!!"លោកចន
YOU ARE READING
រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )
Fanfiction"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
ភាគ : 23 ផ្ទេរភាគហ៊ុន
Start from the beginning
