មកដល់ហាងមួយកន្លែង យ៉ូអាន់ បានផឹកម្នាក់ឯងគេមើលទៅដូចជាស្រវឹង នាយគិតថាអោយតាក់សុីជូនគេទៅផ្ទះតែគេប្រកែក ប្រាប់ថាមិនចង់ទៅវិញពេលស្រវឹងគេចង់អោយខ្លួនស្វាងសិន មិនអញ្ចឹងគេច្បាស់ជាឈ្លោះជាមួយប៉ារបស់គេទៀតមិនខាន ។
ដោយសារអង្គុយទីនោះយូរហើយក៏សម្រេចចិត្តថានាំគ្នាចេញពីទីនោះ បើកឡានមកនិយាយគ្នាបណ្តើរក៏និយាយដល់កន្លែងដែលនាយមិនអាចបន្តបើកឡានទេ គឺត្រូវតែចតឡានដើម្បីនិយាយគ្នាអោយច្បាស់ ។
"លោកថា លោកចូលចិត្តមនុស្សប្រុស?"
"មែនហើយ លោកស្តាប់មិនខុសទេ ខ្ញុំបានពេញចិត្តមនុស្សប្រុសម្នាក់ហើយ ប៉ារបស់ខ្ញុំដឹង ហើយគាត់ខូចចិត្ត ទើបពួកយើងឈ្លោះគ្នា"
"គួរតែសម្រួលគ្នាទៅ មានហេតុផលពន្យល់គាត់ច្បាស់ជាយល់"
"ដូចជាលោកមែនទេ? លោកធ្វើម៉េចទើបប៉ាម៉ាក់លោកព្រម?"
"អោយតែបង្ហាញភាពច្បាស់លាស់"
"ចុះបើសិនអ្នកដែលខ្ញុំស្រលាញ់មានម្ចាស់ហើយ?"
"អឺរឿងនោះ..."
"គឺលោក!!!" យ៉ូអាន់ លើកដៃក្រសោបមុខនាយហើយនិយាយបន្ត ។
"គឺលោក ចន ជុងហ្កុក ប្រសិនបើ..."
"លោកស្រវឹងហើយ ខ្ញុំគិតថាលោកត្រលប់ទៅវិញទៅ ខ្ញុំហៅតាក់សុីអោយចុះ"
"ហេតុអី ចន ជុងហ្គុក លោកកុំគេចពីខ្ញុំបានទេ? មើលមុខខ្ញុំមក មើលភ្នែកខ្ញុំមក" ខណៈដែលនាយកំពុងសម្លឹងចំភ្នែករបស់គេ យ៉ូអាន់ ឆ្លៀតឱកាសនេះរុលមុខទៅរកនាយ បំណងចង់ថើបនាយដោយសារតែនាយននៅស្ងៀមដូចជាផ្តល់ឱកាសអោយគេយ៉ាងអញ្ចឹង ។
រូបភាពនេះហើយដែល ថេហ្យុង បានឃើញ គេមិនបានឃើញពីមុខទើបមិនដឹងថាដល់ឬអត់? តែមើលទៅកៀកកិតគ្នាណាស់ តាមពិតពួកគេមិនបានធ្វើអ្វីទេព្រោះ ជុងហ្គុក គ្រប់គ្រងខ្លួនឯងបាន ។
"បានហើយ លោកទៅផ្ទះវិញទៅ" ជុងហ្គុក មិនបានបណ្តោយអោយគេមកប៉ះពាល់ស្នឹទ្ធស្នាលនិងនាយនោះទេ នាយបានចុះពីឡានមកហៅរកតាក់សុីអោយគេបានហើយ ក៏ឡើងឡានត្រលប់មកវិញតែម្តង ។
ភាគទី56 : បងក្បត់អូន
Start from the beginning
