នៅក្នុងទីធ្លាសាលា កម្លោះតូច រូបស្រស់ រាងតូចច្រឡឹង ចង្កេះអង្គ្រង ដៃជើងល្វត់ល្វន់ មុខមាត់ដូច
មនុស្សស្រីបេះដាក់ និយាយរួមទៅកម្លោះតូចម្នាក់នេះស្រស់ស្អាតខ្លាំងណាស់ ស្អាតដល់ថ្នាក់ពិបាកនឹងបរិយាយឲអស់អំពីរូបសម្រស់របស់គេ ហើយគេមានឈ្មោះថា គីម ថេយ៉ុង ជានិស្សិតឆ្នាំទី2 អាយុ20ឆ្នាំ ជាកូនអ្នកមាន តែកុំលួចគិតឲសោះណាថាថេយ៉ុងជាកូនអ្នកមាន លុយចាយមួយជីវិតមិនអស់ក៏ដោយ តែគេខំប្រឹងរៀនណាស់ ហើយក៏ជាសិស្សពូកែរៀនបានចំណាត់ថ្នាក់ល្អជាងគេផងដែរ មិនដូចមនុស្សខ្លះ អាងប៉ាម៉ាក់ជាសេដ្ឋី មិនខំប្រឹងរៀន គិតតែចាយវាយខ្ចះខ្ចាយគិតថាមិនបាច់ប្រឹងរៀនចាយតែលុយម៉ែឪទៅណាមិនអស់។
រាងតូចដើរអោនមុខសម្លឹងទូរស័ព្ទ ត្រចៀកពាក់កាស មិនបានមើលស្រាប់តែបុកនិងទ្រូងអ្នកណាមិនដឹង ដួលអុកគូទនឹងដី មិនសមសោះដើរបុកគេ អាគេអ្នកត្រូវខ្លួនបុកដូចជាមិនរង្គើឬផ្ងាក្រោយស្អីផង ហួចឯងនេះដើរមិនមើលមនុស្សបុកគេតែតិចសោះ ខ្ទាតចង់3ម៉ែត្រដែរ។
«នែ៎......»ថេយ៉ុងងើបឈរបោះដីចេញពីខោទាំងមុខ
ស្អុយ បម្រុងថានឹងស្ដីឲអាអ្នកដែលធ្វើឲគេដួលទៅហើយ តែពេលងើយសម្លឹងចំមុខសង្ហារដូចទេវបុត្រហើយ ថេយ៉ុងស្រាប់តែចំហ៎មាត់ គាំងនៅនឹងកន្លែង អូយ!!! ហេតុអ្វីក៏គេសង្ហារយ៉ាងនេះ ជាមនុស្សឬជាទេវបុត្រចុះមកពីឋានលើឲប្រាកដទៅនៀក!។
«ដើរមិនចេះមើលមនុស្សមែន»
សម្ដីព្រមដោយទឹកមុខមួម៉ៅ ស្ដីឲរាងតូច តែអ្នកដែលត្រូវគេថាឲនោះមិនខ្ចីឮព្រោះរវល់តែភ្លឹកនឹងមុខដ៏សង្ហារឥតខ្ចោះរបស់នាយ។
បឹប!
ជុងហ្គុក ដើរបំបុកស្មារបស់ថេយ៉ុងទាំងមុខងាប់មិនរាប់ញាតិ ចំណែកឯរាងតូចឯណេះវិញងាក.ក តាមសម្លឹងនាយដើរទៅបាត់ រង្វង់មុខស្រស់ស្អាតគួរឲស្រឡាញ់ក៏ញញឹមឡើង លើកដៃមកស្ទាបថ្ពាល់ទាំងសងខាងរបស់ខ្លួន មុននិងបន្លឺសម្លេងតិចៗនិយាយតែម្នាក់ឯងទាំងរវើរវាយ:
«ពិតជាសង្ហាមែន» រាងតូចគិតតែពីឈរញញឹមញញែមតែម្នាក់ឯង នេះគេកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាយហើយ។
....
YOU ARE READING
លង់ស្នេហ៍សិស្សច្បង
Romanceបងដឹងទេ! បងបានលួចយកបេះដូងខ្ញុំទៅបាត់តាំងតែពីថ្ងៃពួកយើងជួបគ្នាដោយចៃដន្យមកម្ល៉េះ ដូច្នេះហើយខ្ញុំត្រូវតែតាមយកបេះដូងរបស់ខ្ញុំមកវិញ ទោះបងមិនបានពេញចិត្តក្នុងការដែលខ្ញុំតាមបងក៏ដោយ។ Jungkook-Top/taeyung-btt និពន្ធដោយ: ថេយ៍យ៉ា(Ÿa Ÿa) 29.3.2023
