ភាគទី3 :ណាត់ប្រុសមកជួបដល់ផ្ទះ?!

Start from the beginning
                                        

   « .........???»ស្ងាត់

    «យ៉ាងមិចយើងនិយាយត្រូវមែនទេបានជាមិនតប ? »ដោយខ្ជិលនៅឈ្លោះនាំតែមានរឿងវែងឆ្ងាយ ថេយ៍ រកដើរគេចប៉ុន្តែ ជុងហ្គុក មិនព្រមឲ ថេយ៍ ទៅងាយៗឡើយ នាយនៅតែមានះចង់រករឿងនាយតូចដដែល។

      «ជៀសចេញទៅខ្ញុំមិនមានពេលនៅឈ្លោះជាមួយបងទេ »ថេយ៍

     « អរ នេះប្រញ៉ាប់ទៅរកវាខ្លាំងណាស់ហេស៎ ?ឃ្លានប្រុសខ្លាំងណាស់ឬអាកូនឃាតក?»ជុងហ្គុក

    «កុំមកនិយាយមើលងាយខ្ញុំឲសោះណា ខ្ញុំមិនមែនជាមនុស្សបែបនឹង» ថេយ៍ ស្រែកឡើងខ្លាំងៗតាមចិត្តដែលកំពុងខឹង កែវភ្នែកតូចឡើងក្រហមច្រាលទឹកភ្នែករលីងរលោងដក់ជាប់នៅក្នុងរង្វង់ភ្នែក ចង់យំបន្តិចអីបន្តិច ខឹងដែលនាយហ៊ានមកមើលងាយខ្លួនដូច្នោះ ។

    «ចឹងឯងជាមនុស្សបែបណា ឬក៏មាយាទឯងមិនខុសអីពីម្តាយរបស់ឯងទេ?តែថាម្តាយនឹងកូនឲមាយាទវាខុសគ្នាយ៉ាងមិចទៅណ៎..»នាយលើកដៃមកអង្អែលចង្ការបស់ខ្លួនឯងធ្វើរឹកពារដូចជាកំពុងឆ្ងល់ ទាំងសម្តីរបស់នាយមើលងាយនាយតូចពេញៗមាត់។

     «កុំមកប៉ះពាល់ដល់ម៉ាក់របស់់ខ្ញុំ បើចង់ថាថាឲតែខ្ញុំម្នាក់បានហើយ ម៉ាក់របស់ខ្ញុំមិនពាក់ព័ន្ធ »ទឹកភ្នែកដែលខំទប់ចាប់ផ្តើមហូរមកម៉ាត់ៗគ្មានដាច់មួយដំណក់ កាលណាទឹកភ្នែករបស់ ថេយ៍ កាន់តែហូរគឺកាន់តែធ្វើឲ ជុងហ្គុក សប្បាយចិត្តខ្លាំងឡើង អាចថាទឹកភ្នែករបស់នាយតូចជាក្តីសុខរបស់នាយ ។

    «ឃើញទឹកភ្នែករបស់ឯងហើយធ្វើឲយើងនេះវាសប្បាយចិត្តខ្លាំងណាស់ ហាសហា....»ជុងហ្គុក សើចម្នាក់ឯងយ៉ាងសប្បាយប្រៀបដូចជាអ្នកឈ្នះ បន្ទាាប់ពីមើលងាយ ថេយ៍ ឆ្អែតនាយដើរចេញទៅបាត់ ។

      ពេល ជុងហ្គុក ចេញទៅផុត ថេយ៍ ខំសម្រួលអារម្មណ៍ជូតទឹកភ្នែកចេញ រួចដើរមករកដឺឡេនវិញ ប៉ុន្តែមិនបានឃើញដឺឡេន នៅទីនោះទេ ។

     «បងឃើញមនុស្សប្រុសម្នាក់អង្គុយនៅត្រង់នេះទេ? តើគាត់ទៅណាហើយ ? »ថេយ៍

    «ចា៎អ្នកប្រុសតូច លោកម្នាក់មិញគាត់ថាគាត់មានការសំខាន់មិនបាននិយាយជាមួយអ្នកប្រុសតូចតទេ គាត់ផ្តាំសូមទោសផង» អ្នកបម្រើម្នាក់នោះរៀបរាប់ប្រាប់ ថេយ៉ុង តាមដែល ដឺឡេនបានប្រាប់នាងមុននឹងនាយចេញទៅ ។

     «បាទអគុណបងច្រើនណាស់...»ថេយ៉ុង

   ល្ងាចឡើងលោកចនជាមួយភរិយានឹង ថេយ៍ កំពុងតែអង្គុយញាុំបាយជាមួយគ្នាយ៉ាងមានក្តីសុខ ខុសអីតែពី ជុងហ្គុក បាត់ស្រមោលទៅណាមិនដឹងតាំងពីថ្ងៃរហូតដល់ល្ងាចជិតយប់ទៅវិញហើយ នៅមិនទាន់ឃើញនាយត្រឡប់មកផ្ទះវិញទៀត ។

     «ស្មើរនេះហើយវាបាត់ក្បាលទៅឯណាវាបានមិនឃើញត្រឡប់មកផ្ទះវិញទៀត »លោកចន ពោលឡើងទាំងក្តៅក្រហាយពីមួយថ្ងៃទៅមួយថ្ងៃ ជុងហ្គុក កាន់តែបានដៃសម្បើមណាស់ សូម្បីតែគាត់ជាឪពុកបង្កើតក៏នាយមិនយកត្រចៀកស្តាប់ដែរយូរៗទៅ។

     «លោកបងកុំបារម្មណ៍ពេកអីប្រយ័ត្នជំងឺធ្វើទុកទៀតទៅ ក្មួយ ជុងហ្គុក ប្រាកដជាមិនមានរឿងអ្វីទេជឿរអូន »អ្នកស្រីគីម ខំលួងលោមស្វាមីដោយក្តីបារម្មណ៍ ក៏ព្រោះតែលោកចនមានជំងឺបេះដូងទើបអ្នកស្រគីម មិនចង់ឲគាត់គិតច្រើន ។

    «លោកពូកំបារម្មណ៍អី បន្តិចទៀតគាត់អាាចនឹងមកក៏ថាបាន !លោកពូឡើងទៅសម្រាកចុះទុកឲខ្ញុំចាំមើលគាត់ក៏បានដើម្បីកុំឲលោកពូបារម្មណ៍ »លោកចន លឺបែបនេះហើយក៏រាងធូចិត្តដែលបាន ថេយ៉ុង នៅមើលទើបគាត់ឡើងទៅសម្រាកវិញ ។

________________
  
លី យាន

🌼រឿង ប្អូនប្រុសសង្អប់🤬Where stories live. Discover now