មកដល់ផ្ទះភ្លាមកម្លោះតូចបើកទ្វាឡានចេញយ៉ាងរហ័ស រកតែឲ ជុងហ្គុក ពន្លត់ម៉ាសីុនឡានមិនទាន់។
«ឯងប្រញ៉ាប់ទៅជួបអាណាហាស់?»នេះមិនចង់ឃើញមុខនាយទេមែនទេបានជារកឈប់ឲស្រួលបួលមិនទាន់ ។
«ខ្ញុំប្រញ៉ាប់ទៅឯណាក៏មិនពាក់ព័ន្ធនឹងបងដែរ ប្រុសចិត្តខ្មៅ (គ្រឹប)»ថេយ៉ុង ស្រែកតបមកពីខាងលើ មុននឹងចូលបន្ទប់ចាក់សោបិទជិតឈឹង ។
«ឲបានសម្តីសិនចុះឯង ដល់ពេលយើងកាលណាឯងមិនរួចខ្លួនឡើយ »ជុងហ្គុក និយាយទាំងញញឹមចុងមាត់ បែបមនុស្សមានល្បិច ។
ចំណែកលោកចននឹងអ្នកស្រីគីម ពួកគាត់ទាំងពីកំពុងតែអង្គុយលែងនៅក្រោយផ្ទះមិនបានលឺសំឡេងកូនឈ្លោះប្រកែកគ្នាទេ ។
ពេលទៅប្តូរសម្លៀកបំពាក់រួចរាល់ ថេយ៍ បានចុះមកខាងក្រោមឯ ជុងហ្គុក ក៏ដូចគ្នា ។
«អ្នកប្រុសតូចមានអ្នកមករកចាស៎ គេចាំនៅឯសួនខាងមុខឯណេះ »ម៉ែដោះ
« អ្នកណាគេទៅម៉ែដោះ (ខ្ញុំក៏មិនដឹងដែរ អ្នកប្រុសតូចទៅមើលបន្តិចទៅ ) »ថេយ៉ុង ក៏ដើរមកមើលថាអ្នកណាមករកនាយ ជាធម្មតាមិត្តគេកម្រមកណាស់បើមុននឹងមកក៏ប្រាប់គេមុនដែរ ហើយចុះនេះអ្នកណាមករកគេ?
«ថេយ៉ុង !!!!»នាយកម្លោះងើបបែរមកហៅឈ្មោះនាយតូចព្រមទាំងភ្ជាប់ស្នាមញញឹមខ្ជឹប ។
«អរ សិស្សច្បងទេហេស៎ ខ្ញុំស្មានតែអ្នកណា នេះសិស្សច្បមករកខ្ញុំមានការសំខាន់អ្វីមែនទេ» ថេយ៍ ដើរមកអង្គុយតុទល់មុខ ដឺឡេន ។
«បងឃើញប៊ិចរបស់ ថេយ៍ ជ្រុះទើបបងយកមកឲ »ដឺឡេនបានហុចប៊ិចទៅឲ ថេយ៉ុង វិញ នាយរើសបានពេលដែល ជុងហ្គុក បានទាញ ថេយ៉ុង ឲចូលក្នុងឡាន ។
«ចឹងតើបានខ្ញុំរកមិនឃើញ តែយ៉ាងណាក៏អគុណសិស្សច្បងច្រើនណាស់ ចាំបន្តិចណាខ្ញុំទៅយកទឹកមកឲ »ថេយ៍ ញញឹមស្រស់ដាក់ ដឺឡេន ធ្វើឲនាយកម្លោះភ្លឹកនឹងស្នាមញញឹមមួយនោះមួយសន្ទុះ ទាល់តែ ថេយ៍ ដើរចេញទៅទើបនាយបែរអារម្មណ៍មកវិញ ។
«ណាត់ប្រុសមកជួបដល់ផ្ទះណ៎ !!» គ្រាន់តែ ថេយ៍ ចូលមកដល់ក្នុងផ្ទះថានឹងយកទឹកនឹងយកផ្លែឈើទៅឲ ដឺឡេន ក៏បានលឺសំឡេងស៊ូសៀតភ្លាម មិនយល់ថាហេតុអ្វីនាយគិតថាគេណាត់ជួបប្រុសទៅវិញ ។
VOUS LISEZ
🌼រឿង ប្អូនប្រុសសង្អប់🤬
Fanfictionគេខំចាត់ទុកគេដូចជាបងប្រុសបង្កើតម្នាក់ ប៉ុន្តែគេវិញមិនដែរចាត់ទុកខ្លួនជាប្អូនឡើយ! «បងប្រុស...!!»ថេយ៉ុង «អ្នកណាជាបងរបស់ឯង?កុំមកហៅយើងថាបង ព្រោះយើងគ្មានប្អូនដូចជាឯងទេចាំទុក!!»ជុងហ្គុក taekook (bg)
