ភាគទី48 : ម៉ាក់ចង់អោយពួកឯងរៀបការ

Start from the beginning
                                        

"ពួកឯងមិនចង់រៀបការ? ទាក់ទងគ្នាលេងៗតើមែនទេ?" លោកចន

"ខ្ញុំច្បាស់លាស់តែក៏ដូច ថេហ៍ និយាយពួកយើងនៅរវល់រឿងការងារច្រើន រឿងរៀបការចាំគិតពេលក្រោយសិនក៏បានមិនថាអញ្ចឹង ថេហ៍?" ជុងហ្គុក

"អ្នកម៉ាក់ហា៎...ខ្ញុំនៅក្មេងនៅឡើយទេ នៅមានរឿងច្រើនណាស់ដែលត្រូវធ្វើ..." ថេហ្យុង បន្ថយសម្លេង របៀបគ្រែងចិត្ត សមតែជាខាងគេអ្នកចង់រៀបការបែរជាខាងនាយទៅវិញព្រះអើយ ។

"អញ្ចឹង....ភ្ជាប់ពាក្យទៅ ភ្ជាប់ពាក្យទុករៀបការពេលណាក៏បាននៅពេលពួកឯងចង់ទៅចុះ ណាត់ប៉ារបស់ឯងមក" អ្នកស្រីចន

"រឿងនោះគឺ...លោកប៉ាមិនទាន់ទំនេរទេថ្ងៃនេះ ខ្ញុំនិងសួរគាត់..." ថេហ្យុង

"ស្អែកតែម្តងទៅ គង់តែកើតឡើងដដែលទេ និយាយអញ្ចឹងឬឯងមិនចង់រៀបការជាមួយ ជុងហ្គុក ទេមែនទេ? ឬដើម្បីតែសប្បាយទេ?" អ្នកស្រីចន

"មិនមែនអញ្ចឹងទេ ខ្ញុំស្រលាញ់គាត់ពិតប្រាកដគ្រាន់តែមិនទាន់គិតថាចង់រៀបការ ពួកយើងទាក់ទងគ្នាបានតែកន្លះឆ្នាំនៅមានពេលមើលចិត្តគ្នា ច្រើនទៀត" ថេហ្យុង

"ភ្ជាប់ពាក្យហើយមើលចិត្តគ្នាមិនបានទេឬ?" អ្នកស្រីចន

"អូនដូចជាពេញចិត្តនិងកូនប្រសារម្នាក់នេះ?" លោកចន ឆ្លៀតសួរចាក់អោយ ថេហ្យុង ឆាប់សម្រេចចិត្ត ។

"តែមើលទៅគេដូចជាមិនពេញចិត្តនិងម៉ាក់ក្មេកដូចជាអូនសោះ?" អ្នកស្រីចន

"មិនមែនអញ្ចឹងទេអ្នកម៉ាក់...គឺ..." ថេហ្យុង គាំងរកនិយាយមិនចេញ បើគាត់លេងបែបនេះពិបាកតបនិងគាត់ដែរ ។

"មិនអីនោះទេ...មែនហើយព្រោះម៉ាក់ធ្លាប់អាក្រក់ដាក់ឯង ឯងច្បាស់ជាគិតថាថ្ងៃណាមួយម៉ាក់ធ្វើបែបហ្នឹងទៀត..." អ្នកស្រីចន

"មិនមែនទេ...គឺស្អែកនេះចុះ...អ្នកម៉ាក់ស្អែកខ្ញុំណាត់លោកប៉ារបស់ខ្ញុំនិយាយរឿងភ្ជាប់ពាក្យ ហេះៗ" ថេហ្យុង សម្រួលជាមួយគាត់ហើយក៏កួចសើចតិចៗ ទៅជា ជុងហ្គុក ជាអ្នកស្ងាត់ទៅវិញ នាយនឹកហួសចិត្តនិងម៉ាក់របស់ខ្លួនបង្ខំកូនគេអោយយកកូនគាត់ ពិតជាអស់និយាយមែនហើយ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now