ភាគទី47 : ខំស្មានថាកំពុងខូចចិត្ត

Start from the beginning
                                        

"ប្រាប់ថាធ្វើការហ្នឹងហើយ មិនអោយធ្វើការមានលុយឯណាចាយ? ពីមុនមានអ្នកផ្គត់ផ្គង់ តែឥឡូវគ្មានទេ ត្រូវការលុយ ត្រូវធ្វើការ យ៉ាងម៉េច? ប្រាប់ហើយថាមិនដឹង អ្នកណាទៅដឹង គិតតែបន្ទោសៗគិតថាខ្ញុំចង់អោយមានរឿងអញ្ចឹងណាស់ឬយ៉ាងម៉េច? ខ្ញុំក៏ភ័យខ្លាចដែរ គិតថាខ្ញុំសប្បាយចិត្តដែលត្រូវវាលូកលាន់អញ្ចឹងមែនទេ? ហុឹកៗ...ហុឺ...មនុស្សកំពុងភ័យគិតតែបន្ទោសៗ" ថេហ្យុង រអ៊ូរង៉ូវៗយំផង រៀបរាប់ផង ស្តាប់ទៅគួរអោយអាណិតបន្តិច គួរអោយចង់សើចបន្តិចយ៉ាងម៉េចមិនដឹងទេ ។

"ទៅម្តងបានប៉ុន្មាន?"

"មួយថ្ងៃ 5សែនវ៉ុន"

"មានឈឺត្រង់ណាទេ?" ដល់តែនាយសួរនាំសុខទុក្ខ មាត់ក៏លែងហារស្តី សុខចិត្តអង្គុយអោបដៃនៅស្ងៀមងាកមុខចេញទៅខាងក្រៅធ្វើមិនលឺ ។

"លឺសួរទេ?"

"កុំមកខ្វល់"

"បើមិនអោយខ្វល់ ចុះទៅ"

"ឈប់ឡានទៅអញ្ចឹង ជួយធ្វើអីជួយពាក់កណ្តាលផ្លូវអញ្ចឹងដដែល មិនទុកអោយគេរំលោភខ្ញុំទៅ"

"ឈប់និយាយទៅ មិនចង់ស្តាប់" ជុងហ្គុក សម្លត់កន្លែងគេនិយាយនេះ មុននេះស្លន់ស្លោខ្លាចតែគេរំលោភបាននិងហើយមកនិយាយអោយខឹងទៀត ។

ឡានបន្តបើកមកដល់ផ្ទះរបស់នាយ ជុងហ្គុក ចុះមកមុនហួសទៅរកប្រអប់ថ្នាំមកចាំគេអោយហើយ ថេហ្យុង ចូលមកអង្គុយនៅសាឡុងជិតនាយ ជុងហ្គុក ក៏ទាយដៃគេមកមើល ។

"អ៊ួយ..."

"ឈឺកន្លែងនេះ?" ជុងហ្គុក ពិនិត្យដៃមានស្នាមក្រហមតែមើលទៅប្រហែលជាឈឺរបួសចាស់មិនទាន់ជាសះស្បើយ ។

"...." ថេហ្យុង ស្ងាត់គ្រាន់តែមើលមុខរបស់នាយ គេមើលឃើញការបារម្ភរបស់នាយមកកាន់គេ តែគេមាត់រឹងហារស្តីមិនចេញ ។

"ម៉េចក៏ដឹងថាខ្ញុំនៅទីនោះ?" ស្ងាត់ៗ ថេហ្យុង សួរទៅនាយដែលកំពុងយកថ្នាំមកលាបដៃអោយគេ ។

"តាមទៅទេដឹង?"

"តាមធ្វើអី?"

"បារម្ភ"

"ពួកយើងបែកគ្នាហើយម៉េចក៏តាមខ្វល់ខ្វាយពីខ្ញុំទៀត?"

"អូនបែក តែបងនៅ"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now