តុកៗ
"អាភីតបើកទ្វារឲ្តយើងភ្លាមអាភីត"វេហ្គាស៍ស្រែកហើយវៃទ្វាខ្លាំងៗនៅតែមិនមានសម្លេងភីតបើកទ្វារឲ្យគេដរដែល
មកមើលក្នុងបន្ទប់វិញភីតបានមកអង្គុយមើលច្រវ៉ាក់ដែលវេហ្គាស៍ធ្លាប់ចងគេពីមុនហើយគេក៏នឹកឃើញដល់រឿងដែលវេហ្គាស៍ធ្លាប់និយាយមើលងាយមើលថោកគេនិងម៉ាក់របស់គេ ធ្វើឲ្យភីតចាប់ផ្ដើមស្រែកយំកាន់តែខ្លាំងឡើងៗរហូតស្ទើរតែដកដង្ហើមមិនរួច
"កាំបិត?នេះជាកាំបិត"ភីតយំអស់ចិត្តរួចគេក្រឡេកឃើញកូនកាំបិតនៅលើតុគេបានដើរទៅយកវាមកមើលរួចក៏យកវាទៅដាក់ជិតករដៃ
ឈូ~
សម្លេងគេបើកទឹកបានបន្លឺឡើងគឺជាភីតនិងឯងដែលគេបានបើកទឹកក្នុងអាងទឹកឲ្យពេញហើយបន្ទាប់មកគេក៏ចូលទៅក្នុងអាងទឹកនោះបន្ទាប់មកគេក៏យកអាករដៃខ្លួនឯងរហូតដល់មានឈាមចេញច្រើនទៅៗ
"ពេល...ខ្ញ...ខ្ញុំស្លាប់ទៅក៏គាត់មិនស្ដាយខ្ញុំដែរ"ភីតនិយាយទាំងខ្សោយសម្លេងព្រោះតែឈាមបានចេញពីខ្លួនគេច្រើនពេក ពេលដែលភីតនិយាយចប់គេក៏ដេកក្នុងអាងទឹកនោះដោយបម្រង់និងសម្លាប់ខ្លួន
ទឹកបានហ៊ាចេញដល់ក្រៅបន្ទប់លាយជាមួយនិងឈាមផងដែល
គ្មានអ្នកណានៅមុខបន្ទប់នោះទេ វេហ្គាស៍បានគិតថាភីតគ្រាន់តែអន់ចិត្តធម្មតាតែប៉ុណ្ណទើបគេមិនសូវជាបារម្ភអីប៉ុន្មានដែរ តែពេលនោះក៏
"អា~!"សម្លេងស្រែករបស់អ្នកបម្រើបានបន្លឺឡើងនៅមុខបន្ទប់ដែលភីតបានចូលទៅពេលនោះ
"មានរឿងអីស្រែកអីក៏ស្រែកម្លេះ"វេហ្គាស៍ដោយឮសម្លេងអ្នកបម្រើស្រែកខ្លាំងពេលគេក៏ដើរទៅស្ដីឲ្យ
"លោកម្ចាស់មើលនោះទៅលោកម្ចាស់"អ្នកបម្រើបានចង្អុលទៅមុខទ្វារបន្ទប់ដែលភីតចូលទៅនោះ វេហ្គាស៍ក៏ដឹងថាមារឿងមិនស្រួលនៅក្នុងបន្ទប់នោះជាមិនខានគេក៏ប្រើឲ្យអ្នកបម្រើទៅយកកូនសោមកចាក់
"ឆាប់ទៅយកកូនសោមក"វេហ្គាស៍ប្រឹងមួលសោទ្វារខណៈពេលដែលអ្នកបម្រើទៅរកសោ
"ភីតឯងបើកទ្វារវិញមកយើងសុំទោសភីតបើកទ្វាមកណា"វេហ្គាស៍គោះទ្វារហៅផងប្រឹងបុកទ្វាឲ្យវារបើកផងអីផងនៅតែបើកមិនកើតដរដែល
"លោកម្ចាស់នេះសោ"អ្នកបម្រើបានយកសោមកឲ្យវេហ្គាស៍
"ហឹកៗអ្នកប្រុសនៅក្នុងនោះមិនដឹងយ៉ាងមិចទៅហើយទេ"អ៊ំស្រីបានយំបារម្ភពីភីត
ចំណេកឯវេហ្គាស៍វិញពេលដែលបើកទ្វាបានហើយគេក៏ស្ទុះរត់ទៅបន្ទប់ទឹកមកភ្លាម
"ឆាប់តេហៅឡានពេទ្យមកឲ្យលឿន"វេហ្គាស៍បានស្រែកឲ្យអ្នកបម្រើតេហៅឡានពេទ្យ
"ភីតឯងកុំកើតអីណា"វេហ្គាស៍បានយកភីតចេញពីអាងទឹកនោះមកវិញហើយយំអោបភីត ភីតមើលទៅស្លេកស្ទាំងណាសស់ដូចសាកសព្វយ៉ាងចឹង
"ហ៉ឹកៗយើងសូមទោសកុំទៅចោលយើងអីភីតហឹកៗ"វេហ្គាស៍
មិនយូរប៉ុន្មានឡានពេទ្យក៏មកដល់ភីតត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យហើយបញ្ជូនចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ជាបន្ទាន់
វេហ្គាស៍អង្គុយមុខបន្ទាប់សង្រោះបន្ទាន់ទាំងខ្លួនប្រានរបស់គេទទឹកជោកប្រលាក់ជាមួយនិងឈាមរបស់ភីតថែមទៀត
"ឲ្យយើងសូមទោស"វេហ្គាស៍ពោលពាក្យសូមទោសចេញមកហើយគេក៏អោនក្បាលចុះក្រោម គេមានអារម្មណ៍ថាខុសចំពោះភីត
To be counted
part22(ពេលខ្ញុំស្លាប់ទៅគាត់ក៏មិនស្ដាយខ្ញុំដែរ)
Bắt đầu từ đầu
