"ប...បងធ្វើអី"ភីតចាប់ផ្ដើមភ័យពេលឃើញវេហ្គាស៍ដើរមកជិតគេកាន់តែជិតៗ
"ឡើងទៅបន្ទប់"វេហ្គាស៍
"បងចង់ធ្វើបាបខ្ញុំមែនទេ...ហឹកៗ"ភីត
"ឯងចង់ទៅស្រួលបួលឬក៏ចង់ឲ្យយើងអូសឯងទៅ"វេហ្គាស៍
"ហឹកៗខ្ញុំមិនទៅណាទាំងអស់"ភីត
"បានតើមកនេះ"វេហ្គាស៍វាការនិយាយហើយក៏ចាប់អូសភីតឡើងទៅបន្ទប់ហើយក៏ឃុំភីតនៅក្នុងបន្ទប់នោះ
"បើកទ្វារឱ្យខ្ញុំចេញវិញបើកទ្វារ...ហឹកៗ"ភីតគោះទ្វារខ្លាំងៗដើម្បីឲ្យគេបើកទ្វារឲ្យខ្លួនប៉ុន្តែគ្មានអ្នកណាបើកឱ្យភីតទាំងអស់
"អាភីតវាដឹងរឿងទាំងអស់នេះមកពីណា"វេហ្គាស៍ហៅអ្នកបម្រើនៅក្នុងវិមានទាំងអស់មកសួរ
"គឺ..."អ្នកបម្រើទាំងអស់គ្មានអ្នកណាហ៊ានឆ្លើយនោះទេ
"គឺអីឆាប់ប្រាប់មកបើមិនប្រាប់ទេកុំសង្ឃឹមថាថ្ងៃនេះបានរួចខ្លួនហើយទាំងអស់គ្នាបានដឹងហើយមែនទេថាពេលដែលខ្ញុំខឹងអាក្រក់ប៉ុណ្ណា"វេហ្គាស៍ស្រែកកំហោកដាក់អ្នកបម្រើខ្លាំងៗធ្វើឲ្យអ្នកបម្រើ។ទាំងអស់នោះខ្លាច
"រឿងទាំងអស់គឺមកពីខ្ញុំដោយសារតែខ្ញុំបានឲ្យអ្នកប្រុសភីតទៅបោះសម្អាតនៅក្រោមគ្រែគេងរបស់លោកម្ចាស់ទើបអ្នកប្រុសភីតបានឃើញរូបថតកាលគាត់នៅពីក្មេង"អ៊ំស្រីអ្នកបម្រើចេញមកនិយាយទាំងអោនមុខចុះ
"ឱ្យខ្ញុំសុំទោសផងលោកលោកម្ចាស់"អ៊ំស្រីនៅបម្រើក្រេបសុំទោសវេហ្គាស៍
ចំណែកឯវេហ្គាស៍វិញគេមិនបាននិយាយអ្វីទាំងអស់ទេក៏ដើរចេញទៅបន្ទប់វិញដោយស្ងៀមស្ងាត់
In room
វេហ្គាស៍ដើរចូលក្នុងបន្ទប់រួចក៏ឃើញថាភីតបានទៅរុករើមើលរបស់នៅក្រោមគ្រែរបស់គេទៀតហើយ
"នេះជារូបថតពួកយើងមែ....ផាច់"ពេលឃើញវេហ្គាស៍ដើរចូលមកក្នុងបន្ទប់ភ្លាមគេក៏យករូបថតដែលគេរកឃើញនៅក្រោមគ្រែយកមកឱ្យវេហ្គាស៍មើល តែពេលដែលគេយកធ្វើឱ្យវេហ្គាស៍មើលវេហ្គាស៍បែរជាលើកដៃវាយគេមួយកំផ្លៀងទៅវិញ
"ឯងឆ្កួតមែនបានទៅរុករើរបស់នៅក្រោមគ្រែនោះ"វេហ្គាស៍ស្រែកកំហោកដាក់ភីតខ្លាំងៗ
"ហឹកៗ...ហឹកៗ"ភីតមិនបាននិយាយអ្វីទាំងអស់ភីតអោនមុខចុះហើយក៏យំចេញមក
"យើងទះប៉ុណ្ណឹងសោះយំមាយាអីណា គិតៗទៅឯងក៏មិនខុសពីម្ដាយឯងប៉ុន្មានដែរចូលចិត្តមាយាដូចគ្នាបេះបិទ"វេហ្គាស៍និយាយដៀមដាមទៅភីតនិងម្ដាយរបស់ភីត
"ហឹកៗ...ហឹកៗ"ភីតនិយាយអ្វីមិនចេញបានត្រឹមតែសម្រក់ទឹកភ្នែកនៅមុខមនុស្សដែលមើលងាយខ្លួនហ្នឹងម្ដាយរបស់ខ្លួនជាមួយនឹងពាក្យសម្ដីតេះដៀល
"ឯងដឹងទេថាម៉ែរបស់ឯងនេះធ្វើអ្វីខ្លះដាក់ម៉ាករបស់យើងម៉ែរបស់ឯងបានទៅដេកជាមួយនឹងប៉ារបស់យើងហើយធ្វើឱ្យម៉ាក់របស់យើងឈឺចាប់គាត់យំស្ទើរតែរាល់ថ្ងៃម៉ែរបស់ឯងដឹងថាម៉ាក់របស់យើងឈឺចាប់ប៉ុន្តែម៉ែរបស់មិនព្រមឈប់ធ្វើសកម្មភាពវានៅតែបន្តដេកជាមួយនឹងប៉ាយើងរហូតដល់មានឯងមួយទៀត"វេហ្គាស៍និយាយទាំងកំហឹង
"ម៉ែរបស់ឯងត្រឹមតែជាអ្នកបម្រើទេប៉ុន្តែថ្លើមធំហ៊ានទាក់ប្ដីម៉ាក់របស់យើង មាយា100ជំពូកគ្មានអ្នកណាមាយាដូចម៉ែរបស់ឯងទេហើយឯងក៏ដូចគ្នាមាយាដូចម៉ែរបស់ឯងអញ្ចឹង"វេហ្គាស៍
"ឈប់និយាយទៅហឹកៗ...ហ៉ឹកៗម៉ាក់របស់ខ្ញុំមិនមែនចឹងទេហឹកៗ...ហឹកៗ"ភីតស្រែកយំខ្លាំងៗនៅចំពោះមុខវេហ្គាស៍
To be counted
អ្នកទាំងគ្នាខ្ញុំសុំទោសផងណាចំពោះការចេញរឿងយឺតយ៉ាវដោយសារតែadminត្រូវប្រលងមិនសូវមានពេលសរសេរទេ😭🤍
