យប់នេះ ទាំង ជុងហាន់ និង សុឺងឆូល ណាត់ពួកគេដូចគ្នាគឺដើម្បីសួរនាំអោយច្បាស់ថាពួកគេពិតជាបែកគ្នាមែនទែនឬយ៉ាងណា ហើយមកពីមូលហេតុអ្វី?
"គិតច្បាស់ហើយមែនទេថាបែក? មីនយូ ដឹងឬនៅ?" សុឺងឆូល អង្គុយទល់មុខសួរ ទីនេះជាកន្លែងដែលពួកគេចូលចិត្តមកដើម្បីនិយាយរឿងក្នុងចិត្ត ។
"ប្រហែលជាដឹងហើយ មានរឿងអីដែលគេមិនដឹងនោះ?" ជុងហ្គុក តបវិញជាមួយសម្លេងស្មើៗ
"ឯងមិនចង់ត្រូវគ្នាវិញទេឬ? ឈប់ស្រលាញ់ហើយ? ចុះចាញ់ហើយមែនទេ? កុំដោយសារអ្នកដ៏ទៃ..."
"មកពីយើងខ្លួនឯងទេ យើងទុកគេចោលនៅពេលដែលគេកំពុងត្រូវការយើង ហើយយើងទៅជួយអតិតសង្សារស្តាប់ទៅអ្នកណាក៏ខឹងដែរ"
"រឿង លីហេជូ ឯងគួរណាតែប្រាប់យើងអោយជួយ កូនចៅយើងមានមិនខ្វះយើងអាចអោយពួកគេទៅតាមការពារ លីហេជូ បាន"
"យើងមិនបានគិតដល់រឿងនេះទេ ត្រឹមតែថាគេពឹងអោយជួយលាក់បាំងទៅហើយ ហើយគេក៏សឹងតែស្លាប់បើយើងទៅមិនទាន់នោះ"
"ពេលនោះឯងគិតអី?"
"ក៏គិតថា ជួយជីវិតមនុស្សគឺសំខាន់ មិនមែនព្រោះគេជាសង្សារចាស់ទេ តែព្រោះជាអ្នកធ្លាប់ស្គាល់គ្នា បើជាឯងតើឯងនិងជួយអ្នកដែលឯងស្គាល់ទេ?"
"ច្បាស់ជាជួយ តែមិត្តប្រុសរបស់ឯងក៏ត្រូវការឯងដែរ មិនចឹង?"
"មែនហើយ យើងដឹងថាខុសកន្លែងហ្នឹង...ប៉ុន្តែ ថេហ្យុង ផុតពីគ្រោះថ្នាក់ហើយ តែ ហេជូ នៅក្នុងគ្រោះថ្នាក់ដល់ជីវិត យើងក៏បានត្រលប់មកកំដរគេវិញក្រោយចប់កិច្ចការ ហើយពេលនេះយើងនិង ហេជូ ក៏គ្មានទំនាក់ទំនងអ្វីទៀតដែរ អ្នកដែលតាមធ្វើបាបគេក៏ត្រូវចាប់ខ្លួនដូចគ្នា"
"ចុះឯងមានប្រាប់គេទេ?"
"ប្រាប់ហើយ តែគេមិនស្តាប់ គេមិនដែលទុកចិត្តយើង គេមិនដែលជឿសំដីយើង គេមិនដែលស្រលាញ់យើងនោះទេ មិនថាយើងព្យាយាមប៉ុណ្ណា តើអ្នកណាមិនធ្លាប់សាងកំហុស? កំហុសយើងមិនមែនក្បត់ផិតឯណា? យើងស្រលាញ់គេខ្លាំងណាស់ បើទោះជាដឹងថាគេចូលមកបោកយើងក៏ដោយ តែគេបន់អោយតែយើងខុសអាងប្រើលេះបែកគ្នា សមនិងចិត្តគេចង់បានហើយ គេមិនបានឈឺចាប់ដូចយើងទេ ថែមទាំងធ្វើខ្លួនកាន់តែស្អាតជាងមុនទៀតផង ឯងមើលមកសភាពយើងពេលនេះដូចឆ្កែធ្លាក់ទឹកយ៉ាងអញ្ចឹង"
ភាគទី46 : យើងមិនព្រមចប់ត្រឹមហ្នឹងទេ
Start from the beginning
