ភាគទី45 : ពួកយើងបែកគ្នាហើយ

Comenzar desde el principio
                                        

"តើលោកចង់បានន័យថាម៉េចវិញ? លើកមុនលោកថាចង់ប្រជែងយក ជុងហ្គុក ពីខ្ញុំ ឥឡូវប្រាប់ថាមានមិត្តប្រុសហើយមិនមែន ជុងហ្គុក ទៅវិញ?"

"ដើមឡើយខ្ញុំមិនជឿលើទំនាក់ទំនងអ្នកទាំងពីរនោះទេ ព្រោះតែលោកស្នឹតស្នាលជាមួយគ្រួសាររបស់ ជុងហ្គុក ពេកខ្ញុំស្មានថាលោកគ្រាន់តែត្រូវគ្រួសាររបស់ ជុងហ្កុក អោយសម្តែងកុហកខ្ញុំ តែក្រោយមកខ្ញុំបានតាមដានរឿងរ៉ាវរបស់លោកទើបដឹងថាទំនាក់ទំនងអ្នកទាំងពីរជាការពិត ហើយថ្ងៃនោះខ្ញុំគ្រាន់តែសាកចិត្តព្រោះចង់ដឹងចរិករបស់លោកតែប៉ុណ្ណោះ"

"និយាយបានការអី? ពួកយើងបែកគ្នាហើយ"

"សុំទោស! ខ្ញុំដឹងថាមកពីខ្ញុំ"

"មកពីគេខ្លួនឯងដែលព្យាយាមលាក់បាំងខ្ញុំ អាចថាក៏មានចំណែកលោកដែរ តែមិនច្រើនទេ រវាងអ្នកទាំងពីរមើលទៅមានរឿងជាមួយគ្នាច្រើនណាស់ដែលខ្ញុំមិនដឹង? តើលោកគិតបែបណាបើមនុស្សដែលលោកស្រលាញ់តែងតែលាក់បាំងលោកនោះ?"

"មកពីខ្ញុំ...លោកក៏ដឹងថា ជុងហ្គុក បែបណា ឬមួយលោកមិនទាន់ស្គាល់គាត់ច្បាស់ទេ? ខ្ញុំទុកចិត្តគាត់ ខ្ញុំបានប្រាប់រឿងរបស់ខ្ញុំទៅគាត់ហើយសុំអោយគាត់មិនប្រាប់អ្នកណារួមទាំងលោកដែរ ខ្ញុំខ្មាសអៀន ខ្ញុំមិនចង់អោយអ្នកណាមើលមកខ្ញុំក្នុងខ្សែរភ្នែកអាណិត អាសូរបន្ទាប់ពីខ្ញុំបានចាកចេញទៅប៉ុន្មានឆ្នាំ ខ្ញុំមិនចង់អោយគេឃើញថាខ្ញុំរង់ទុក្ខ ខ្ញុំមិនចង់អោយគេនិយាយថាខ្ញុំរកអ្នកថ្មីដែលល្អជាង ជុងហ្គុក មិនបាន ពិសេសគឺលោកដែលខ្ញុំមិនស្គាល់ថាជាមនុស្សបែបណា ខ្ញុំអោយគាត់លាក់បាំងលោកព្រោះខ្ញុំខ្លាចលោក សើចចំអកអោយខ្ញុំ"

"ជុងហ្គុក ក៏ស្តាប់តាមសម្តីលោក?"

"ខ្ញុំដាក់សម្ពាធលើគាត់ណាស់ គាត់តែងតែមិនចង់ដឹងលឺរឿងរបស់ខ្ញុំ គាត់តែងតែគិតពីលោក គាត់មិនចង់ជួបគ្នាជាមួយខ្ញុំទេ ពេលខ្លះគាត់អោយអ្នកផ្សេងមកមើលខ្ញុំជំនួសវិញ...ហើយលោកកុំបារម្ភខ្ញុំជិតចាកចេញហើយ ខ្ញុំគ្មានគោលបំណងចង់រញ៉េរញ៉ៃលោកនិង ជុងហ្គុក នោះទេ លោកអាចសួរបងប្រុសរបស់លោកបាន ខ្ញុំធ្វើការនៅទីនោះហើយខ្ញុំក៏បានស្នើរឈ្មោះទៅក្រៅប្រទេសដូចគ្នា"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora