ភាគ៣ : លើកនេះយើងត្រឹមថើប តែលើកក្រោយមិនធានាឡើយ

290 22 1
                                        


     ក្រោយពីទទួលបានពីរកំភ្លៀងពីនាយតូចរួចមក ជុងហ្គុក ក្ដៅងំពេញទ្រូងតែម្ដង នាយខឹងសឹងតែចង់ទាញកាំភ្លើងមកបាញ់ក្មេងនៅចំពោះមុខនេះទៅហើយ ។
'' យ៉ាងមិច? ចង់ស្គាល់ថ្នាំខ្លាំងឬទើបឯងប្រហើនថ្នាក់នេះ " នាយរុញកាយតូចផ្អឹបនឹងជញ្ជាំង ដៃសងខាងចាប់លើកដៃទាំងគូររបស់នាយតូចឡើងលើផុតក្បាល
" នែ៎ ធ្វើស្អីនឹងលែងខ្ញុំ ចង់ធ្វើអី លែង... ឆាប់លែង " ថេយ៉ុង ប្រឹងរើបម្រាស់ទាំងភ័យ មុខពួកគេជិតគ្នាខ្លាំងនាយអាចដឹងពីដង្ហើមក្ដៅរបស់ជុងហ្គុកបានយ៉ាងច្បាស់
      មិននិយាយអ្វីបន្ត ជុងហ្គុកប្ដូរពីផ្អឹបថេយ៉ុងជញ្ជាំងមកជាបោះរាងតូងទៅលើពូកមួយទំហឹង ធ្វើឲ្យថេយ៉ុងស្ទើលិចចូលក្នុងពូកបាត់ទៅហើយ ។ ដោយឃើញជុងហ្គុកចេះតែខិតចូលមករាងតូចក៏ចេះតែរំកិលថយក្រោយ
" ខ្លាចហេ៎? កុំភ័យអី មើលចុះអាក្រក់មើលណាស់ " ម្រាមដៃក្រាស់លើកទៅអង្អែលផ្ទៃមុខរលោងស្អាតរបស់ថេយ៉ុង
" ដោះលែងខ្ញុំទៅ ហ្ហឹកៗ ហឺ " ថេយ៉ុង បង្ហូរទឹកភ្នែកទាំងភ័យឡើងមក ក្នុងចិត្តបារម្ភថាជុងហ្គុកនឹងធ្វើអ្វីមកលើខ្លួន ទោះបីជាពួកគេជាមនុស្សប្រុសដូចគ្នាក៏ដោយចុះ
" ហឹស? នេះខ្លាចហើយឬ? យើងពិតជាចង់ឃើញបែបនេះខ្លាំងណាស់ ព្រោះវាធ្វើឲ្យយើងសប្បាយចិត្ត " ជុងហ្គុក សើចចំអកទៅកាន់រាងតូច
" ហេតុអីលោកធ្វើបែបនេះ តើខ្ញុំទៅធ្វើអីលោកទៅ " នាយតូច ចោទសួរទាំងទឹកភ្នែក មិនដែលធ្លាប់ស្គាល់គ្នាទាល់តែសោះ
" ឯងមិនធ្វើ តែឪរបស់ឯងវាធ្វើ " ជុងហ្គុក ស្រែតសម្លុតខ្លាំងដាក់នាយតូច ធ្វើឲ្យថេយ៉ុងមិនអាចឃាត់ទឹកភ្នែកមិនឲ្យស្រកបានឡើយ ។ ជុងហ្គុក រហ័សងើបចេញពីនាយតូចយ៉ាងលឿន នាយសម្រួលអារម្មណ៌ឲ្យបានស្រួលបន្តិចមិនចឹងទេ នាយជះកំហឹងលើរាងតូចទៀតឥឡូវហើយ
ផឹប!
កំពុងតែឈ្ងោកសុខៗក៏មានខោអាវហោះចំកណ្តាលមុខរបស់រាងតូងតែម្ដង គ្មានអ្នកណាគប់វាមកក្រៅពីរាងក្រាស់នោះឡើយ យកឲ្យស្រួលបួលក៏មិនបាន ។
" យើងមិនមែនយកឯងធ្វើរាជ្របុត្រទេលើកនេះមិនមាត់ បើឯងប្រឆាំងនឹងយើងទៀតដឹងគ្នាហើយស្លៀកពាក់ហើយចុះទៅក្រោមធ្វើការ " បញ្ចប់ប្រយោគនាយក៏ប្រុងនឹងដើរចេញទៅហើយតែក៏បកក្រោយវិញព្រោះអ្នកខាងនោះនៅរង៉ូវៗ
" ចេះយកខោអាវឲ្យដែល ក្រែងមិញចង់ឲ្យខ្ញុំស្រាត " ថេយ៉ុងនៅរអ៊ូខ្សឹបៗ ព្រោះមិនបានចាប់អារម្មណ៌ពីរាងក្រាស់ឡើយគិតថានាយចេញទៅបាត់ហើយ
" អ្អឹម!?? " អត់និយាយអ្វីច្រើនទេ មកជិតភ្លាមជុងហ្គុកក៏ក្រសោបនាយតូចចាប់បឺតមាត់យកតែម្ដង បបូរមាត់នេះហើយបុិនខាងតមាត់ ។ ថេយ៉ុងវិញគឺគាំងតែម្ដង
" លើកនេះយើងត្រឹមថើប តែលើកក្រោយមិនធានាឡើយ " រាងសង្ហារអស់សំណើចក្រោយឃើញថាស្នាមថើបនាយអាចធ្វើឲ្យនាយតូចគាំងថ្មឹង នាយសើចដើម ក បន្តិចក៏ចេញពីបន្ទប់នេះបាត់ទៅ
" ហ្ហឹកៗ អាឆ្កួត! " នាយតូចភ្ញាក់ពីភ្លឹក ទើបរហ័សលើកដៃញីបបូរមាត់ទាំងចង់យំ មួយភ្លែតត្រូវនាយចាប់ថើបពីរដងទៅហើយ ចុះទម្រាំតទៅមុខទៀតនោះ
" កុំឲ្យដល់វេនខ្ញុំឲ្យសោះ "

You've reached the end of published parts.

⏰ Last updated: Feb 27, 2024 ⏰

Add this story to your Library to get notified about new parts!

រង្វង់ដៃចនជុងហ្គុកWhere stories live. Discover now