ភាគទី44 : អូនមិនដែលស្រលាញ់បងស្រាប់ហើយ

Start from the beginning
                                        

"ថេហ៍..." សម្លេងស្រទន់ហៅអោយអ្នកអង្គុយស្ងៀមមើលទៅបង្អួចងាកបែរមកហើយក៏ងាកទៅវិញ ។

ជុងហ្គុក នឹកថាប្រហែលជាគេនៅអន់ចិត្ត នាយយកថង់អាហារដាក់លើតុរួចដើរទៅឈរទល់មុខនិងគេមុនចាប់ផ្តើមសួរសុខទុក្ខ ។

"អូនយ៉ាងម៉េចហើយ?"

"មកធ្វើអី?"

"មកមើលអូន ហេតុអីសួរបែបនេះ?"

"ក្នុងនាមជាអ្វីដែលមិនជ្រាប? ខ្ញុំចាំបានថាយើងបែកគ្នាតាំងពីលោកឈានជើងចេញកាលពីម្សិលមិញមកម៉្លេះ"

"ថេហ៍...មានហេតុផលខ្លះបានទេ? អូននៅមិនទាន់ត្រជាក់ចិត្តទៀតឬ?"

"ខ្ញុំគ្មានហេតុផល? បែបណាទើបមានហេតុផល? លោកទុកអោយខ្ញុំដេកឈឺម្នាក់ឯងហើយទៅជួយកិច្ចការសង្សារចាស់លោកហើយមកសួររកហេតុផលអ្វីទៀត?"

"ស្តាប់បងបកស្រាយសិនចាំសរុប"

"ខ្ញុំមិនចង់ស្តាប់ ពាក្យបកស្រាយដូចជាពាក្យដោះសារ ខ្ញុំគ្មានជំនឿទៅលើលោកទៀតទេ"

"មែនហើយ អូនមិនដែលជឿបងស្រាប់ មិនថាបងព្យាយាមយ៉ាងណា បងនិយាយពិតឬអត់ អូនគ្រាន់តែធ្វើជាជឿបង កន្លងមកបងដឹង បងទ្រាំព្រោះបងស្រលាញ់អូន គ្រប់ហេតុផលរបស់បងអូនមិនដែលខ្វល់ពេលបងនិយាយនោះទេ តែងតែជឿនិងលឺពីអ្នកដ៏ទៃទើបគិតថាអត់ទោសអោយបង ឈប់ខឹងបង មិនមែនដោយសារតែបងទេ ព្រោះអូនមិនដែលស្រលាញ់បងស្រាប់ហើយ"

"មកពីលោកមិនផ្តល់ទំនុកចិត្តអោយខ្ញុំ"

"តើបងក្បត់អូននៅនិងមុខទេ? បងនិយាយថាចង់ទៅរកគេវិញទេ? បងធ្លាប់ថានឹកគេទេ? កន្លែងណាដែលមិនគួរអោយទុកចិត្ត? កុំដោយសារខឹងមួយពេលក៏និយាយពាក្យបែកគ្នាបើអូនច្បាស់ថាអូនស្រលាញ់បងនោះ ហើយអូនត្រូវគិតថាពេលបាត់ខឹងហើយអូនអាចមករកបងធ្វើធម្មតាបានយ៉ាងម៉េច?" ជុងហ្គុក បញ្ចប់ប្រយោគហើយក៏ដើរចេញតែម្តង នាយរៀបរាប់មកឡើងអ៊ួលដើមករ តែបាយនិងមិនយំអោយគេឃើញនោះឡើយ ។ (ន័យរបស់ ជុងហ្គុក ចង់និយាយថា មិនមែន ថេហ្យុង បាត់ខឹងហើយមកលួង ឬ លើកទោសអោយនាយបានទេ ព្រោះគេបានប្រើពាក្យបែក វាខុសពីរាល់ដង ពេលដែល ថេហ្យុង ត្រជាក់ចិត្តហើយគិតហេតុផលដែល ជុងហ្គុក ប្រាប់ហើយគេអាចទៅរកនាយនិងនិយាយសម្រួលជាមួយនាយបាន)

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now