+ភូមិគ្រឹះ អេត្រាអ៊ីលេក
ភូមិគ្រឹះកម្ពស់បីជាន់ ទំហំ3មុឺនហ្វីការ៉េ ភូមិគ្រឹះរបស់ត្រកូល អេត្រាអ៊ីលេក សាងសង់ដោយឡើងតាមបត់បែនរបស់សំណង់ចិន។ នៅជុំវិញភូមិគ្រឹះរបស់ត្រកូល អេត្រាអ៊ីលេក ហ៊ំព័ន្ធទៅដោយធម្មជាតិ ចំណែកឯនៅក្នុងភូមិគ្រឹះមានគ្រឿងសង្ហារឹម រូបចម្លាក់បុរាណដាក់តាំងនៅក្នុងផ្ទះយ៉ាងប្លែកភ្នែក ចំណែកឯនៅក្រោយវិញមានអាងទឹកដ៏ធំទូលាយ សាងសង់ដោយពិសេសនិងមានកន្លែង ទីលានវាយកូនគោលយ៉ាងធំទូលាយ ថែមទាំងមានកន្លែងចតឡានយ៉ាង។
តុត...តុត.
ស្បែកជើងតម្លៃថ្លៃបានបន្លឺឡើងតាមកាំជណ្ដើរដោយស្លៀករូបសាកសមនិងវ័យ រីឯទឹកមុខកាចឆ្នាស់មុឺនម៉ាត់សាកសមជាជំទាវនៅក្នុងត្រកូលអេត្រាអ៊ីលេក។
" កូនប្រុសយើងទៅបានហើយ "
" អ្នកម៉ាក់! ហេតុក៏មិនអោយកូនពៅសំណព្វចិត្តរបស់ម៉ាក់ទៅៗខ្ញុំមិនចង់ទេ " ហូស៊ុក ធ្វើជាសម្ដីមាំទៅកាន់អ្នកម៉ាក់របស់ខ្លួន ហើនៅអង្គុយលើសាឡុងត្រាំត្រែងសឹងតែមិនក្រោបទៅហើយ
" ហ៊ូស៊ុកកុំមកធ្វើជាសម្ដីមាំដាក់ម៉ាក់ណា៎! ឯងក៏ដឹងថាជុងហ្គុកគេរវល់! មកឆាប់ទៅកម្មវិធីគេជិតចាប់ផ្ដើមហើយ! " គ្រាន់តែឮម៉ាក់របស់គេនិយាយភ្លាមក៏ដើរទៅម្ដាយទាំងដកដង្ហើមធំបូកផ្សំជាមួយនឹងការធុញទ្រាន់..
" កុំធ្វើមុខបែបនេះដាក់ម៉ាក់ណា៎! បើសិនជាជុងហ្គុកគេនៅណា៎ម៉ាក់ក៏មិនអោយឯងទៅដែរ! " ម៉ាក់របស់គេនិយាយស្ដីអោយហូស៊ុកម៉ាំងៗ ចំណែកហូស៊ុកក៏គ្មានអ្វីដែលត្រូវប្រកែកក៏ដើរទៅឡានមុនម៉ាក់របស់ខ្លួន...
វិនាទីបន្ទាប់ឡានម៉ាកស្ព័របែបទំនេីបបានចេញដំណើរទៅសណ្ឋាគារលំដាប់ផ្កាយប្រាំនៅចំកណ្ដាលទីក្រុងនៃប្រទេសសិង្ហាបុរី។ នៅក្នុងកម្មវិធីស្រមោលសរ នេះមានអ្នកចូលរួមជាច្រើនសុទ្ធតែជាអ្នកធំនឹងមានមុខជំនួយអ្នករកស៊ីខ្ពស់បូកផ្សំនឹងអ្នកមានអំណាចខ្លាំងពូកែបំផុត។
" ប៉ាខ្ញុំសុំទៅបន្ទប់ទឹកបន្តិច " សម្លេងស្រីក្រមុំបានបន្លឺនៅក្បែលោកប៉ារបស់ខ្លួន អ្នកជាលោកប៉ាឮហើយក៏ងក់ក្បាល
" ឯងកុំភ្លេចអោយសោះណា៎ បន្តិចទៀតគេមកដល់ហើយ " លោកលូអារ៍ សាហ្វៀមផ្ដាំប្រាប់ទៅកូនស្រីទាំងមុខមាំបំផុត ថាបន្តិចទៀតគេម្នាក់នោះមកដល់ហើយ
" ចាស៎..!! លោកប៉ា " នាងតូចឮហើយក៏ដើរចេញទៅបន្ទប់ទឹក ពេលទៅដល់បន្ទប់ទឹកភ្លាមនាងក៏បានស្រីនៅក្បែរខ្លួនក្នុងបន្ទប់ទឹកនិយាយ÷
" នែ..!! ឯងមានស្គាល់ហូស៊ុក អេត្រាអ៊ីលេកទេ ឮថាគេមកដែលណា៎ "
" មែនឬ? ប្រហែលជាសង្ហាហើយ " នាងតូចដែលនៅជាប់នារីពីនាក់នោះឮហើយក៏នាងតូចញញឹមចុងមាត់ ទីបំផុតគូរសត្រូវរបស់នាងជិតបានមកដល់ហើយ ពេលនាងគិតរួចក៏ដាក់កាសត្រចៀកដើម្បីទាក់ទងទៅអ្នកម្ខាង។
" លោកម្ចាស់មានឮខ្ញុំនិយាយទេ "
(ឮ! នាងមានតម្រុយពីអាម្នាក់នោះហើយមែនទេ?) សម្លេងមាំគ្រលបានឮឡើង ធ្វើអោយនាងតូចរាងភ័យចិត្តបន្តិច
" ចាស៎..!! លោកម្ចាស់ "
(ល្អយើងទុកចិត្តលើនាងហើយណា៎ អ្នកនាងស្នងការ ហ្វីឡា សាហ្វៀម)
ពេលឮភ្លាមនាងតូចក៏រាងភ័យបន្តិចដែរព្រោះនាងមិនដែលចេញមកស៊ើបអង្កេតមនុស្សម្នាក់ឯងបែបនេះតែវាក៏ជាលើកទីមួយរបស់នាងហើយ តែគិតសព្វៗទៅប៉ារបស់នាងជាអ្នកសរសេរសាពត៌មានដ៏ល្បីឈ្មោះមួយ ចំណែកនាងត្រឹមតែជាស្នងការប៉ូលីសជាន់ខ្ពស់ធម្មតាប៉ុណ្ណោះ។
ពេលនាងតូចគិតហើយក៏ដើរចេញទៅ។
-------
YOU ARE READING
បង្វែរដានស្នេហ៍(រដូវកាលទី១:សេ៊រី: បង្កប់ស្នេហ៍សាតាន)
Romanceព្រោះតែចង់ដឹងចង់ឮរបស់នាងធ្វើអោយបុរសស្លូតត្រង់ប្រែមកជាឈាមត្រជាក់ មួយរំពេចឃោឃៅ កំណាច... (នាងធ្វើអោយយើងខកចិត្តចំពោះនាងខ្លាំងណាស់ ហ្វីឡា សាហ្វៀម)
ផ្ដើមរឿង
Start from the beginning
