ផ្ដើមរឿង

47 4 3
                                        

រីករាយក្នុងការអាយ.....

សិង្ហបុរី គឺជាប្រទេសដែលពិភពលោកទទួលស្គាស់ថា ជាប្រទេសដែលកាន់អំណាចនឹងច្បាប់តឹងរឹងបំផុត។ សិង្ហបុរី ជាប្រទេសមួយដែលតំណាងអោយ សុខសន្ធិភាព ប្រជាជនរស់នៅសុខស្រួល គ្មានជម្លោះពីប្រទេសជិតខាង ហើយជាប្រទេសដែលជាប់ចំណាក់ថ្នាក់លេខបីនៅក្នុងពិភពលោក។ សិង្ហបុរី បច្ចុប្បន្នប្រទេសនេះ គឺជាប្រទេសកោះ ហើយមានទីក្រុងតែមួយគត់នៅលើពិភពលោក។ ដូចអ្វីដែលយើងបានដឹងចឹង ប្រទេសនេះ មិនត្រឹមតែមានទីក្រុងតែមួយនោះទេ ប្រទេសនេះក៏ជាទីកន្លែងស្ងប់សុខ មានសុវត្ថិភាព ត្រឹមត្រូវ ហ៊ំពន្ធទៅដោយធម្មជាតិ ស្រស់បំព្រង ភ្នំ បឹងនឹងកោះជាច្រើនទៀត ហើយធ្វើអោយ សឹង្ហបុរីក្លាយជាកន្លែង ល្អបំផុតសម្រាប់ សម្រាកលម្ហែកាយ។

សឹង្ហបុរី ជាប្រទេសដែលមានរាងចំណាស់បន្តិចមែន ប៉ុន្តែមានបុរាណ រូបចម្លាក់ប្រណិត អគារបុរាណដែលបន្សល់ទុក្ខជាច្រើនសតវត្ស។ ទោះបី ជាប្រទេសសឹង្ហបុរី ដែលមានតែទីក្រុងតែមួយក៏ពិតមែន ដែលវាជាឈាមជ័រសំខាន់បំផុត របស់ប្រទេស នឹងទីក្រុងហុងកុង ដែលត្រូវបានគេចាត់ទុកថាជាតំបន់រដ្ឋបាលពិសេសដែលជាផ្នែកមួយនៃប្រទេសចិន។ ទីក្រុង ហុងកុង មានគេទទួលស្គាស់ថា ជាទីក្រុង ដែលសុីវីល័យ ពេញនិយម និងមានអ្នកជំនួញល្បី បូកបញ្ចូល មហាសេដ្ឋី កាន់អំណាច នៅក្នុងនោះក៏មានគ្រួសារ អេត្រាអ៊ីលេក ផងដែរ។

អេត្រាអ៊ីលេក ជាត្រកូលអភិជន អ្នកកាន់ជំនួញដ៏មានឥទ្ធិពលម្នាក់គ្រប់គ្នាតែងតែកោតសរសើរ។ ត្រកូល អេត្រាអ៊ីលេក ជាអ្នកប្រកបជំនួញធំៗ ច្រើនប្រភេទ តែនៅក្នុង ក្រុមហ៊ុនមុខជំនួញដែល ធំបំផុត ក្រុមហ៊ុន អាកាសចរណ៍ដែលធំជាងគេបង្អស់នៅសឹង្ហបុរី នឹងក្រៅប្រទេស ដល់ទៅ85ប្រទេសនៅលើពិភពលោក។មុខជំនួញធំៗទាំងប៉ុន្មាន ត្រូវមកធ្លាក់នៅក្នុងដៃក្មេងទំនាន់ក្រោយទី35។ គេគឺជាទាយាទស្នងដំណែកពីឪពុករបស់គេដែលត្រូវជាកូនច្បងរបស់ត្រកូល អេត្រាអ៊ីលេក ដែលមានវ័យត្រឹមតែ 28 ឆ្នាំប៉ុណ្ណោះ បុរសម្នាក់នោះគ្មានអ្នកណា ក្រៅពី ហូសុក អេត្រាអ៊ីលេក នេះឯង គេមានរូបឆោមស្រស់សង្ហា សាក់សមនឹងអ្នកកាន់ដំណែងមុខជំនួញធំៗ។ ហូសុក អេត្រាអ៊ីលេក គេគឺជាសាតានលាក់មុខ ជាមនុស្សគ្មានបេះដូង ។ មិនធ្លាប់យល់ចិត្តអ្នកណាក្រៅពីពីខ្លួនឯង ក្រោមផ្ទៃមុខអ្នកដ៏ទៃគេគឺជាទេពបុត្រស្រស់សង្ហាគ្មានទាស់ បង្កប់ទៅដោយឃោឃៅ សម្លាប់មនុស្សគ្មានញញើតដៃ។
បន្ទាប់ពីដែលគេបានលេចឮសារព័ត៌មាន ថាហូសុក អេត្រាអ៊ីលេក ជាប់ពាក់ព័ន្ធនិងក្រុមម៉ាហ្វៀបងធំជាងគេបង្អស់នៅក្នុងប្រទេសសិង្ហបុរី គេកាន់តែខ្លាំងក្លាគ្មានអ្នកហ៊ានក្អករឺបង្ករឿងជាមួយគេឡើយ ថែមទាំងមិនហ៊ានចូលរឺក៏ទៅពាក់ព័ន្ធជាមួយ ត្រកូល អាត្រាអ៊ីលេក ផងដែរ។

បង្វែរដានស្នេហ៍(រដូវកាលទី១:សេ៊រី: បង្កប់ស្នេហ៍សាតាន)Tempat cerita menjadi hidup. Temukan sekarang