ផាំង!!! គ្រាំង
" អាយ៎!!!! ហ្ហឹក... ម៉ាក់ប៉ា កូនខ្លាចណាស់ ជួយកូនផង ហ្ហឹក Jung ជួយអូនផងអូនខ្លាចណាស់ អូនមិនចង់នៅទីនេះទេ ហ្ហឹក" សម្លេងរន្ទះបាញ់ ដែលបានបាញ់ដើមឈើដ៏ធំមួយនៅក្បែរនោះបានធ្វើ រាងតូចភ័យខ្លាចយ៉ាងខ្លាំង។ សម្លេងស្រែកទទូច សុំជំនួយពីមនុស្សជាទីស្រឡាញ់មួយនេះ វាពិតជាគួរឲ្យសង្វេគខ្លាំងណាស់។ ជាកូនអ្នកមានឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិច្រើនអណែក មានផ្ទះធំស្គឹមស្កៃ តែបែរជាធ្លាក់ខ្លួនមកជ្រកភ្លៀង តាមសំយាកចំណតឡានក្រុងកណ្តាលយប់ស្ងាត់ទៅវិញ។
"ហ្ហឹក Jung ពេលនេះបងមាននឹកឃើញដល់អូន ដូចអូននឹកឃើញដល់បងដែរទេ? ហឹក" ប្រសិនបើ អ្នកមានគុណទាំងពីរនៅមានជីវិត ពួកគាត់ច្បាស់ជាមិនឲ្យខ្លួនជួបរឿងដូច្នេះឡើយ ។ រាងតូចពិតជានឹកពួកគាត់ទាំងពីរណាស់ ហើយក៏នឹកដល់ផ្ទះនឹងរង្វង់ដៃដ៏កក់ក្តៅដែល Jungkook តែងតែឱបខ្លួនគ្រប់ពេលដែលខ្លួនភ័យខ្លាចដូចគ្នា។
ទីតៗ!!
សម្លេង សុីផ្លេឡាន បានបន្លឺ ស្របគ្នាជាមួយនឹងពន្លឺអំពូលភ្លើងនៃឡានមួយគ្រឿងបានឈប់ចត នៅពីមុខចំណតឡានក្រុងដែលរាងតូចកំពុងតែអង្គុយនោះ។
" Tea ?? ជាឯងមែនទេ? "សម្លេងកម្លោះតូចស្រួយស្រិចដូចសារិកា បានឧទានឡើងចេញពីខាងក្នុងឡានមក ធ្វើឲ្យ Teahyung ភ្ញាក់ក្រញាង បេះដូងក៏ចាប់ផ្តើមលោតញាប់ ទឹកមុខដ៏សែនស្លេកស្លាំងបានងើបសម្លឹងមើលទៅកាន់ប្រភពសម្លេង
ភ្នែកឡើងស្លើ ។ គេមិនបានស្តាប់ឬក៏មើលច្រឡំទេមែនទេ ?
ទឹកភ្នែកដែលទើបតែស្ងួតមុននេះបន្តិច ស្រាប់តែចាប់ផ្តើមហូរកាត់ថ្ពាល់សរម៉ដ្ឋរលោងសារជាថ្មីម្តងទៀត។
ប្រូស!!
" Tea !!" គ្រាន់រាងតូចងើបឈរភ្លាម ក្បាលរបស់គេចាប់ផ្តើមធ្ងន់ចម្លែក ងងឹតមុខឈឹង ហើយក្រោយមកគេក៏ដួលសន្លប់បាត់មាត់ឈឹងតែម្តង ចំណែកបបូរមាត់ឡើងស្វាយអស់ទៅហើយ។
______ ព្រឹកថ្ងៃថ្មី
Jungkook បានបណ្តើរស្រីស្នេហ៍របស់នាយចុះមកពីខាងជាមួយគ្នាយ៉ាងល្អូកល្អើន ទាំងអោបទាំងថើប ធ្វើដូចជាខ្លួននាយនិងនាងជាប្តីប្រពន្ធនឹងគ្នាយ៉ាងអញ្ចឹង។( ប្រពន្ធបាត់ខ្លួនមួយទាំងមូល អត់គិតទេណ៎?😑😏)
YOU ARE READING
រឿង ត្រឹមតួនាទី
Romanceហត់ទេដែលលង់ស្រឡាញ់គេតែម្នាក់ឯង ទាំងដែលគេនៅក្បែរមើលថែរយើងព្រោះតែតួនាទីជាស្វាមី មិនមែនចេញពីក្តីស្រឡាញ់ឡើយ។
រឿង ត្រឹមតួនាទី 2/2
Start from the beginning
