💫Episode48 : ...បើចឹងលុបឈ្មោះខ្ញុំពីបញ្ជីគ្រួសារទៅ

Start from the beginning
                                        

"ជុងគុក ឌីម៉ាត្រាអាមនុស្សមាត់គ្មានគម្រប"ថេយ៉ុងគប់ខ្នើយទៅជុងគុកតែនាយស្រវាចាប់ជាប់ ដោយខឹងពេកក៏ងើបខ្លួនដើរចុះមកតែក៏ត្រូវគាំងស្ញេញនឹងកន្លែងដោយសារតែជើងឡើងញ័រកុំថាឡ់ងដើរតែឈរៗមិននឹងផង

ឯជុងគុកវិញគាំងទៀតហើយលើនេះច្បាស់ពីយប់គុណនឹង2ច្បាស់ឡើងត្រជាក់ភ្នែកជាពិសេសស្នាមស្នេហ៍ដែរបានបន្សល់ទុកលើរាងកាយថេយ៉ុង

"មើលស្អី"ថេយ៉ុងមិនបានចាប់អារម្មណ៍ថាខ្លួនឯងអត់មានសម្លៀកបំពាក់ទេ

"មើលអូន/អាយយយ៎អារោគចិត្ត ឌឹប"រវល់តែស្រែកប្រុងរត់ចូលបន្ទប់ទឹកក៏ត្រូវដួលអុកគូទមួយទំហឹងឡើងថ្លោះចង្កេះងើបមិនរួចអាឈឺនឹងរឿងនោះមួយសារហើយមកដួលទៀតឈឺទ្វេរ

ឃើញចឹងជុងគុកក៏ប្រញាប់រត់ចូលទៅមើលហើយលើបីរាងតូចដាក់លើគ្រែយកប្រេងមកលាបរឹទ្ធអោយទាំងដែលចង្កេះខ្លួនឯងក៏ឈឺដែរតែមិនខ្ចីខ្វល់

"ឈឺទេបងសុំទោស"ជុងគុក

"មិចបានសុំទោស"

"បងឌឺអូន បងធ្វើអោយអូនខឹងបងសុំទោសលើក្រោតលែងអោយមានហើយ"ជុងគុកនិយាយរួចក៏អោនទៅថើបថេយ៍

"មើសមកថើបស្អី ស្អុយណាស់"ថេយ៉ុងធ្វើជានិយាយឡើងតាមការពិតខ្លួនរាងក្រាសឡើងក្រអូបទោះមិនងូតទឹកក៏ក្រអូបដែរ

"មែនហ៎ ចឹងអូនចាំបងមួយភ្លេតបងទៅងូតទឹកចេញ"ឮចឹងប្រញាប់រត់ទៅងូតទឹកទុកអោយថេយ៉ុងអង្គុយសើចគ្រាន់តែនិយាយលេងសោះជឿដែរ

_____

#ភូមិគ្រិះអារីស្តូ

ភូមិគ្រិះដ៏ធំស្កឹមស្កៃមានរចនាបទបែបបុរាណដែរបញ្ជាក់ពីផ្នត់គំនិតរបស់អ្នករស់នៅខាងក្នុងថាជាមនុស្សបែបណា នៅខាងក្នុងរចនាបទគឺបុរាណសុទ្ធសាតតែម្តងមានគ្រឿងបុរាណជាច្រើនដែរបានដេញថ្លៃយកមកដាក់នៅទីនេះវាប្រៀបដូចជាសារមន្ទីរបុរាណទៅហើយ

នេះជាផ្ទះរបស់តាយាយជុងគុកនឹងឯងហើយក៏ត្រូវជាឪពុកម្តាយយ៉ុនហ្គី គេមិនសូវចូលផ្ទះដោយសារតែលោកប៉ាគេជាមនុស្សបុរាណទោះពិភពលោកដើរដល់ណាក៏គំនិតគាត់នៅតែដដែរ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now