💫Episode45 : បងសុំទោស

Depuis le début
                                    

មកមើលជីនវិញពេលនេះឈរយំនៅក្នុងបន្ទប់ទឹកអន់ចិត្តខ្លាំងមែនទែនយំឡើងក្រហមមុខអស់ហើយ

ណាមជូនវិញគិតតែគោះទ្វាអង្រួនទ្វានៅខាងក្រៅដោយសារតែអង្រួនខ្លាំងពេកទ្វាបន្ទប់ក៏របើកទាំងផ្ទាំងរលំទៅម្ខាង(ចង្រៃយ៍មិនប្តូរ😌)ឮសម្លេងខ្ទរចង់ផ្អើលភូមិគ្រិះ

មិនគិតច្រើនរឿងទ្វាទុកមួយដុំសំខាន់មកលួងសង្សារដែរមិនដឹងថាយំរឿងអីសិន

"ជីនអូនកើតអីហេតុអីក៏យំ បងធ្វើអីខុសបងសុំទោស"ណាមជូនយកដៃជូតទឹកភ្នែករាងតូចចេញឯជីនគិតតែអង្គុយយំមិនបាត់

"បងសុំទោសៗៗ ឈប់យំទៅ អាណិតបងផងបងមិនចង់ឃើញអូនយំទេ"រាងក្រាសចូលទៅអោបជីនយ៉ាងណែនលួងលោមរហូរជីនឈប់យំនៅដង្ហក់តិចៗ

"ប្រាប់បងបានឬនៅថាយំរឿងអី"

"អន់ចិត្ត"និយាយប៉ុននឹងក៏ឈប់និយាយទៀតឯអ្នកស្តាប់ឮចង់ស្ទះខ្យល់

"អន់ចិត្តរឿងអីបានជារត់មកយំដូចកូនក្មេងខឹង"

"ខួបបងទាំងមូលអូនគ្មានបានជួយធ្វើអីទេ ចំជាអត់បានការមែន"ជីននិយាយរួចក៏រកយំទៀតឯណាមជូនក៏ដឹងថាដោយសារតែនាយសរសើរថាអតីតប្រពន្ធរៀបចំខួបអោយដូចដឹងចិត្តនាយទើបជីនអន់ចិត្តបែបនេះ(ទើបដឹងហ៎បង😌)

"អន់ចិត្តដោយសារមិនបានរៀបចំខួបអោយបងមែនទេ កុំអន់ចិត្តអីឆ្នាំនេះមិនបានរៀបចាំឆ្នាំក្រោយក៏បានណាយ៉ាងណាក៏បងនៅតែស្រឡាញ់អូនដែរ"

"មែនហ៎"ជីន

"បាទ ស្រីជីន"ណាមជូនក្រោយឃើញជីនញញឹមវិញទើបនាយឆ្លៀតញោះលេងហើយបណ្តើរគ្នាមករៀបចំខួបកំណើតវិញ

គ្រាន់តែដើរចូលមកដល់ជីនក៏ទទួលបានការសម្លឹងលើសម្លឹងក្រោមក្រសែភ្នែកម្តាយណាមជូនដែរទើបតែមកដល់មុននេះបន្តិច ទោះជាមិនបានធ្វើពិធីធំដុំអីក៏គាត់នៅតែឆ្លៀតមកណាមួយក៏ចង់មកផ្សះផ្សារកូនប្រុសជាមួយនឹងអតីតប្រពន្ធរបស់នាយដែរ
(បើម្តាយរកមកផ្សះផ្សារតែទំនាក់ទំនាងជីននឹងណាមជូនអាចបន្តបានទេ🙂)


#Skip

#ភូមិគ្រិះអាន់ផេណា

ថ្ងៃនេះថេយ៉ុងបានមកផ្ទះដោយសារតែល្ងាចបន្តិចមានកម្មវិធីតម្រូវអោយគេត្រូវទៅចូលរួមជាមួយនឹងគ្រួសារព្រោះបងប្រុសគេថារវល់មិនបានទៅទើបថេយ៍ជាអ្នកជំនួស ដោយទាំងពីរនាក់ម្តាយកូននោះទៅដែរ

មុនដំបូងលោកអាន់ផេណាមិនអោយទៅទេតែពីរនាក់ម៉ែកូននោះទទូចខ្លាងពេកទើបនាំមកជាមួយដែរ

ថេយ៉ុងទម្រាំតែរកលេសប្រាប់ជុងគុកបានគេនោយាយឡើងចង់បែកពពុំមាត់ទៅហើយ មិនចង់អោយមកចោលគេទេ

"លោកប៉ា ខ្ញុំពិតជាត្រូវទៅពិតមែនហ៎"ថេយ៉ុងសួរមិនដឹងជាលើកទីប៉ុន្មានហើយទេទោះបីជាពេលនេះកំពុងត្រូវគេចាប់តែងខ្លួនក៏ដោយ

"គិតថាប៉ានិយាយលេងមែនទេ"លោកអាន់ផេណា

"តែលោកប៉ា/គ្មានតែស្ករអំបិលបី៑ចេងអីទេ កូនត្រូវតែទៅ "និយាយរួចក៏ដើរចេញតៅក្រៅបាត់នៅតិចទៀតកូនសួរមិនឈប់ទេ

"ហ៉ើយធុញមែនទែន"ថេយ៍រអ៑ូឡើងទាំងមុខក្រមូវ

តោះទៅមើលបងគុកវិញល្ងាចនេះក៏ត្រូវចូលរួមក្មមវិធីផងដែរតែមិនដឹងថាកម្មវិធីជាមួយថេយ៍ឬក៏អត់ មុនដំបូងថាមិនទៅទេទុកពេលនៅជាមួយថេយ៉ុងដល់ពេលថេយ៍ទៅផ្ទះបាត់

នាយក៏សម្រេចចិត្តថាទៅចូលរួមវិញ គិតទៅតាមមិនទាន់ ជំនិតរត់ទៅរកខោអាវចង់ដាច់ខ្យលើចង់ទៅភ្លាមៗគ្មានគម្រោងសោះ

ថេយុ៉ងទម្រាំតែចេញពីបន្ទប់បានល្ងាចដល់ម៉ោងទៅកម្មវិធីល្មមគ្រប់គ្នាចាំតែថេយ៍មកដល់នាំគ្នាចេញទៅកម្មវិធីតែម្តង ចេញមកគឺថាស្អាតៗហួសថ្លែងប្រយសត្រូវសរសើរថាសង្ហាតែសម្រាប់រាងតូចមួយពាកកយនេះមិនសមជាមួយគេទេ បើនិយាយថាស្រស់ស្អាតសមជាង

ឯជុងគុកវិញក៏រៀបចំខ្លួនរួចដូចគ្នាទាំងសង្ហារទាំង Perfectមើលទៅជ្រះអំណាចសាយភាយតែម្តង សង្ស័យតែស្រីៗនាំគ្នាជ្រួលជ្រើមងាប់ហើយបើ Perfectម្លឹងៗ

"ចាហ្វាយនៅសុខចង់ទៅវិញក្រែងថាមិនទៅហេស"ម៉ាយ៍ដែរដកដង្ហើមមិនចង់ដល់គ្នាហត់ដោយសារតែជុងគុកតឿនអោយរកខោអាវអោយបានលឿននឹងឆាប់បំផុត ទម្រាំរកបានម៉ាយ៍ចង់ដាចើខ្យល់ហើយ

"យើងចង់ទៅមិនទៅវាមិនទើសអីឯងទេ"ជុងគុកនិយាយរួចក៏ដើរចេញទៅទុកអោយម៉ាយ៍នៅឈរធ្វើមុខជូរ

"សួរតិចក៏មិនបានឆើស/នៅឈរដល់ណាទៀតឯងទៅឬមិនទៅ"កំពុងតែឈរពេបនាយកម្លោះក៏ស្រែកមកពីក្នុងឡានធ្វើអោយអ្នកជាជំនិតប្រញាប់រត់ចូលទៅក្នុងឡានបើកចេញទៅ

To be Comment.......................🥰

💫កែប្រែវាសនា តួចិត្តអាក្រក់💫Où les histoires vivent. Découvrez maintenant