ភាគ24;អគុណសម្រាប់ការបោកប្រាស់នេះ

Start from the beginning
                                    

     ជេហូបនិងណាមជុនបានត្រឡប់ទៅវិញពួកគេក៏ចង់នាំថេយ៉ុងទៅដែរតែថេយ៉ុងមិនព្រមគេនៅតែមានះចង់នៅក្បែជុងហ្គុកទាំងដឹងច្បាស់ហើយថាគេមិនត្រូវការខ្លួនតែគេសុខចឹត្តឈឺអោយតែបាននៅក្បែមនុស្សដែលខ្លួនស្រលាញ់ វាមានរយ:ពេល2ថ្ងៃទៅហើយស្ថានភាពកាន់តែអាក្រក់ទៅគ្មានថ្ងៃណាដែលថេយ៉ុងស្គាល់ស្នាមញញិមគឺស្គាល់តែទឹកភ្នែកប៉ុណ្ណោះហើយថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់ជុងហ្គុកផងដែរថេយ៉ុងបានធ្វើខេកជាពិសេសសម្រាប់ជុងហ្គុកដើម្បីSurpriseជុងហ្គុកនៅយប់នេះដូចគ្នា នៅពេលយប់ក៏បានឈានចូលមកដល់ថេយ៉ុងបានកាន់ខេកចូលមករកជុងហ្គុកទាំងស្នាមញញិម ហើយក្នុងទ្រូងក៏ឈឺឆៀបៗនៅពេលដែលឃើញមនុស្សដែលខ្លួនឯងស្រលាញ់កំពុងតែរៀបផ្លុំខេកដែលមានណាណាជាអ្នកកាន់អោយទាន់ពេលណាណាមិនដឹងខ្លួនជុងហ្គុកក៏ឈ្លៀតយកដៃបក់ធ្វើអោយទានរលត់គេមិនចង់ផ្លុំទានរបស់នាងស្រាប់ទៅហើយ
     « រលត់បាត់ទៅហើយ »ណាណាក៏យកខេកទៅទុកនៅលើតុហើយដើមកអោបដៃជុងហ្គុកដូចដើម
     « អូនបានធ្វើវាសម្រាប់បង រីករាយថ្ងៃកំណើតលោកប្ដី »ស្ដាប់ហើយអួលដើមកមិនថាគេធ្វើអាក្រក់បែបណាថេយ៉ុងនៅតែគិតដល់គេជានិច្ចគេដឹងថាស្នាមញញិមរបស់ថេយ៉ុងបង្កប់នៅភាពឈឺចាប់ខ្លាំងប៉ុណ្ណា
     « យើងមិនត្រូវការ »ជុងហ្គុកក៏លើកដៃបំណងរុញខេកនោះអោយឆ្ងាយពីខ្លួនប៉ុន្តែបែជាធ្វើអោយជ្រុះពីដៃធ្វើអោយខេកត្រូវជ្រុះបែកនៅលើការ៉ូទាំងជុងហ្គុកនិងថេយ៉ុងគាំងដូចគ្នា គេប្រើរយៈពេលមួយថ្ងៃដើម្បីធ្វើវាប៉ុន្តែបែជាត្រូវក្លាយជាបែបនេះទៅវិញ
     « ជុងហ្គុកនេះបងធ្វើដាក់អូនដល់ថ្នាក់នេះមែនទេ?បងធ្លាប់ស្រលាញ់អូនខ្លះទេ?ប្រាប់អូនមកជុងហ្គុក ហិកហិ »ដោយទប់ទឹកភ្នែកនិងការឈឺចាប់លែងបានគេក៏បញ្ចេញមកតែម្ដងគេឈឺណាស់គេទ្រាំហើយ ធ្វើជាធម្មតាទុះត្រូវជុងហ្គុកជាន់ឈ្លីផ្លូវចឹត្តខ្លាំងប៉ុណ្ណាក៏គេមិនដែលខ្វល់ តែពេលនេះគឺឈឺខ្លាំងណាស់
     « ឆាប់ចេញទៅ »ដោយទ្រាំមើលទិកភ្នែករបស់ថេយ៉ុងបន្តទៀតបានជុងហ្គុកក៏ស្រែកគំហគដេញថេយ៉ុងចេញប៉ុន្តែថេយ៉ុងមិនបានគិតថាគេអោយចេញអោយផុតធម្មតាទេ
     « បានអូននិងចេញ »ថារួចថេយ៉ុងក៏ឡើងកាំជណ្ដើរចូលទៅក្នុងបន្ទប់បាត់
     « អូនមានរបស់អោយបង ទុកជាកាដូរ »ណាណានាំជុងហ្គុកមកអង្គុយនៅលើសាឡុង
     « ជាអ្វី? »
      « គឺឯកសារដែលបងចង់បាននោះអី »ណាណាលើកបង្ហាញឯកសារអោយជុងហ្គុកបានឃើញធ្វើអោយនាយញញិមចុងមាត់

ពង្វក់ស្នេហ៍លោកប្ដី💞« ចប់ »Where stories live. Discover now