Part 1 : ស្នេហាផ្សំផ្គុំ

En başından başla
                                    

«Jeon Jungkook!!!!»សម្លេងស្រែកប្រៀបដូចកញ្ចែរ បន្លឺពីមាត់ជណ្ដើរមកអោយអ្នកខាងក្រោមដែលកំពុងតែអង្គុយរៀនលឺហើយឈឺក្បាល ប៉ុន្តែក៏ធ្វើជាមិនខ្វល់ ព្រោះមិនចង់ឈ្លោះ

«ឯងធ្វើស្អីសម្ភារៈរបស់យើង!!»Tae ខឹងដាច់ក្បាលដាច់កន្ទុយ កាលបើក្មេងមិនទាន់បាត់ក្លិនទឹកដោះម្នាក់នេះប្រងើយនឹងសម្ដីរបស់គេ ក៏ដើរចុះមកខាងក្រោម ស្រែកដាក់ត្រចៀកតែម្ដង

«សម្ភារៈស្អី? ខ្ញុំទៅធ្វើស្អីរបស់បង?»Jungkook ត្បកសំណួរទៅអ្នកជាភរិយា ដែលរៀបការជាមួយគ្នាទើបនឹងបានកន្លះខែ ប៉ុន្តែឈ្លោះគ្នាមិនលុះថ្ងៃ នេះហើយស្នេហាផ្សំផ្គុំ ចាស់ៗរៀបចំអោយនោះ ហឹស...ពូកែរើសប្រពន្ធអោយនាយដល់ហើយ

«មិនបាច់មកធ្វើពើទេ ឯង!! ហេតុអីក៏ប្រអប់សម្លៀកបំពាក់ ស្បែកជើង កាតាប នៅគ្រឿង Make up របស់យើងទៀត ម្ដេចក៏រប៉ាត់រប៉ាយពេញបន្ទប់ បើមិនមែនជាស្នាដៃឯង តើជាអាកូនឆ្កែរណាវាទៅកកូរកកាយនោះ»ម៉ូវចិត្តណាស់លោកអើយ ក្មេងម្នាក់នេះតែងតែផ្ចាញ់ផ្ចាលជាមួយគេគ្រប់ពេល ជួបមុខពេលណាក៏មានតែរឿងក្ដៅក្រហាយ

«បើជាខ្ញុំយ៉ាងម៉េច? ទិញមកហើយប៉ុន្តែមិនចេះរៀបចំ ខ្ញុំសុំប្រាប់ចុះ លើកនេះត្រឹមយកជើងឈូស ប៉ុន្តែបើមានលើកក្រោយខ្ញុំប្រមូលដាក់ធុងសំរាមហើយ»Jungkook មិនបានខ្លាចស្រាប់ហើយ ក្រោកឈរស្រែកបកទៅវិញ មុននឹងប្រមូលប្រដាប់ប្រដារៀនឡើងទៅខាងលើបាត់ មិនខ្វល់ពីរាងតូចដែលកំពុងតែគាំងស្រដីអ្វីមិនចេញ

«អា...អា អាក្មេងឆ្កួត អ្ហាយ....»Tae ស្រែកទន្រ្ទាំជើងដោយកំហឹង រាល់លើកគេតែងតែឈ្លោះចាញ់ក្មេងនេះរហូត តើហេតុអី ?

      នេះហើយស្វាមីខ្ញុំ រៀបការថ្មីថ្មោងនឹងឯង ប៉ុន្តែសុំប្រាប់ថាពួកយើងមិនបានរៀបការចេញពីចិត្តឡើយ គ្រាន់តែជាការចាប់បង្ខំរវាងមនុស្សចាស់តាមហេតុផលរបស់ពួកគាត់រៀងខ្លួន ចំណែកឯខ្ញុំព្រមក៏ព្រោះតែមានហេតុផលដូចគ្នា ។ Jeon Jungkook អាយុ 24 ឆ្នាំជានិស្សិតផ្នែកពេទ្យ ត្រូវជាកូនប្រុសពៅរបស់លោកឧត្តមសេនីយ៍ Jeon ប៉ុន្តែគេបែរជាឡប់សតិមកចង់ធ្វើជាពេទ្យទៅវិញ ហើយពេលនេះដែរគេបានបញ្ចប់ឆ្នាំហើយ ក៏កំពុងតែត្រៀមខ្លួនប្រឡងចូលថ្នាក់វេជ្ជបណ្ឌិតឯកទេស 6 ឆ្នាំបន្ថែមទៀតដើម្បីក្លាយជា Doctor ដោយមានការបង្ហាត់បង្រៀនផ្ទាល់ពីមន្ទីរពេទ្យ Kim Minseul ផងដែរ ទើបនាយមិនពិបាកក្នុងការរៀនមុខជំនាញមួយនេះ។ បើងាកមកកាន់ខ្ញុំវិញ ពេលនេះគឺអាយុ 26 ឆ្នាំ ដើរទាត់ខ្យល់...ហេ និយាយលេង !! ប៉ុន្តែក៏មែនខ្លះដែរ បើចង់ដឹងថាយ៉ាងម៉េច រង់ចាំតាមដានបន្តចុះ ។

My wife , My omega (ចប់✓)Hikayelerin yaşadığı yer. Şimdi keşfedin