"អ៎ខ្ញុំស្មានតែលោកមិនពេញចិត្តនឹងខ្ញុំនៅពេលដែលខ្ញុំពាក់ខោអាវទាំងនេះ"ភីត
"ឯងរៀបចំបន្ទប់ទៅយើងទៅធ្វើការហើយ"វេហ្គាស៍
"ហេតុអីមើលទៅគាត់ដូចជាមិនចាំអារម្មណ៍នឹងខ្ញុំសោះចឹង"ភីតពេលឃើញវេហ្គាស៍ចេញក្រៅបន្ទប់ផុតគេក៏ចាប់ផ្ដើមធ្វើមុខស្អុយ☹️ព្រោះគិតថាវេហ្គាស៍មិនបានចាប់អារម្មណ៍លើគេទោះគេខំស្លៀកពាក់បញ្ចេញសាច់យ៉ាងណាក៏វេហ្គាស៍នៅតែមិនចាំអារម្មណ៍
"ខ្ញុំគួរតែពាក់បែបនេះរាល់ថ្ងៃហើយ"ភីត
ចាប់ពីថ្ងៃនោះមកភីតតែងតែពាក់ខោខ្លីហើយនិងពាក់អាវបញ្ចេញសាច់ជារាងរាល់ថ្ងៃភីតតែងតែពាក់បែបហ្នឹងឱ្យវេហ្គាស៍ឃើញជានិច្ចដើម្បីឲ្យវេហ្គាស៍ចាប់អារម្មណ៍មកលើគេ
ចំណែកវេហ្គាស៍វិញនៅពេលដែលឃើញភីតពាក់បែបហ្នឹងគេតែងលួចសម្លឹងមើលភីតរហូតមិនថាពេលណាក៏ដោយ
ពេលវេលាក៏ចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យពីមួយខែទៅមួយខែរហូតដល់ថ្ងៃមួយភីតបានឃើញវេហ្គាស៍មកពីធ្វើការវិញដោយមានម្នាក់ស្រីលេខានោះជិះឡាននាំមកវិមាន
ពេលដែលកំពុងនៅសួនច្បារមុខវិមានឃើញបែបនោះគេក៏រត់មកសួរវេហ្គាស៍ភ្លែត
"ម៉េចក៏លោកមកជាមួយម្នាក់ស្រីនោះទៀតហើយ"ភីត
"ឡានបែកកង់យើងក៏ឱ្យអង្គរក្សយើងនៅធ្វើលេងចំណែកឯយើងមកផ្ទះមុនជាមួយនឹងលេខាព្រោះថាផ្លូវផ្ទះគេក៏មកខាងហ្នឹងដូចគ្នា"វេហ្គាស៍
"ហេតុអីក៏មិនជិះតាក់ស៊ីមកម៉ងទៅចាំបាច់ជិះឡានជាមួយម្នាក់ស្រីនោះធ្វើស្អី"ភីតស្រែកដាក់វេហ្គាស៍
"ហើយឯងចាំបាច់ស្រែកធ្វើស្អីនៀកគ្រាន់តែជិះឡានមកជាមួយគ្នាធម្មតាតើ"វេហ្គាស៍
"ជិះឡានមកជាមួយគ្នាធម្មតាក៏មិនឱ្យជិះដែរ"ភីត
"ឯងចង់យ៉ាងមិច"វេហ្គាស៍
"បានខ្លួនខ្ញុំហើយមកនិយាយចឹងដាក់ខ្ញុំបានយ៉ាងមិចហឹកៗ"ភីតចាប់ផ្ដើមយំចេញមកយ៉ាងខ្លាំង
"យើងបានប្រាប់ឯងហើយថាយើងមិនបានស្លាញ់ឯងទេ តែឯងទេដែលព្រមឲ្យខ្លួនមកយើងខ្លួនឯងនោះ"ចេហ្គាស៍ចាប់ផ្ដើមកុំហោកដាក់ភីត
"ហេតុអី?ព្រោះខ្ញុំជាប្អូនចុងបងមែនទេ....ហឹកៗ"ភីតបង្ហូរទឹកភ្នែកចេញមក គេបានដឹងអាថ៌កំបាំងដែលវេហ្គាស៍បានលាក់ជាមួយនឹងគេតាំងពីយកគេមកនៅជាមួយម្ល៉េះ
"ឯងដឹងមុនក៏ល្អស្រួលយើងមិនចាំបាច់និយាយបកស្រាយច្រើន"វេហ្គាស៍និយាយហើយទឹកមុខគេក៏ប្រែមកជាកាច់ភ្លាមៗគេប្រុងនៅដើរចូលវិមានប៉ុន្តែ...
"បើបងនៅតែទៅរញ៉េរញ៉ៃនឹងគេទៀតខ្ញុំនឹងទៅវាយគេឲ្យស្លាប់ជាមិនខាន"ភីត
"បានយើងមិននិយាយអីឯងដូចជាខ្លាំងដៃសម្បើមណាស់ឥឡូវនេះបានបើឯងមិនចង់រស់ស្រួលយើងអាចផ្ដល់ឱ្យឯងរស់នៅយ៉ាងពិបាកវេទនា😏"វេហ្គាស៍និយាយហើយគេក៏ដើរចូលទៅជិតភីតកាន់តែជិតទៅជិតទៅ
To be counted
Adminចង់ប្រាប់ថាadminសរសេរកាត់ៗទេព្រោះវាយូរដល់វគ្គsadខ្លាំងពេកក៏សរសេរកាត់ឲ្យវាឆាប់ដល់វគ្គsad😹វគ្គក្រោយនឹងដឹងថាភីតដឹងការពិតមកពីណា។
part11(ព្រោះខ្ញុំជាប្អូនចុងបងមែនទេ)
Start from the beginning
