ជុងហ្គុក ក្រោយញាំបាយថ្ងៃជាមួយ ថេហ្យុង រួចហើយពួកគេបំបែកគ្នារៀងខ្លួន នាយទៅទទួល ថេហ្យុង និងជូនគេទៅក្រុមហ៊ុនវិញទើបមកកន្លែងការងាររបស់នាយ ចំណែក ថេហ្យុង ទៅដល់ក្រុមហ៊ុនរៀបចំឯកសារសម្រាប់ការងារបន្តជាមួយ ស៊ូជុន នេះតែស្រាប់តែទទួលបានការហៅពីម៉ាក់របស់ ជុងហ្គុក មុនទៅវិញ ។
ថេហ្យុង ចុះមកដល់ខាងក្រោមហើយក៏បានទៅរកអ្នកស្រីចន នៅខាងមុខក្រុមហ៊ុនតែម្តង ។
"សួស្តី អ៊ំស្រី"
"ឡើងឡានមក"
"បាទ? ទៅណា?"
"យើងមានការនិយាយ ឡើងមក"
"បាទ...ប៉ុន្តែសូមចាំបន្តិច" ថេហ្យុង មកដើរមកផ្ញើររបស់និងសន្តិសុខសិនមុននិងឡើងឡានទៅជាមួយគាត់តែម្តង ។
ឡានបើកផ្ពោះទៅមុខជារឿយៗដោយគេមិនបានដឹងថាគាត់នាំខ្លួនទៅណាឡើយ ចំណែក ជុងហាន់ ចុះមកយកសោរឡានពីសន្តិសុខដែល ថេហ្យុង ផ្ញើរមុននេះ ។
"អ៊ំស្រី មានអ្វីនិយាយជាមួយខ្ញុំ?"
"សុភាពជាងម្សិលមិញ? ឬអាងថាមាន ជុងហ្គុក នៅជាមួយទើបសម្តីខ្លាំង?"
"អញ្ចឹងអ៊ំស្រីអត់ចូលចិត្តគេនិយាយពិរោះដាក់ទេឬ? ខ្ញុំខំយល់ថាខុសដែលម្សិលមិញនិយាយលឺៗតែមើលទៅខ្ញុំគិតខុស"
"ឯងនេះ មិនអោយធ្លាក់ដល់ដី ហេតុអីចរិកកាត់ដូច ជុងហ្គុក ថ្នាក់នេះ?"
"មិនត្រឹមតែប៉ុណ្ណឹងទេ មុខក៏ដូចគ្នាដែរ ពួកយើងធ្លាប់ត្រូវគេយល់ច្រឡំថាជាបងប្អូនគ្នាទៀតផង"
"ធ្វើជាកោតខ្លាចយើងមិនបានទេឬ? យើងមិនទាន់ អនុញាតិអោយឯងនិយាយស្នឹទ្ធិស្នាលជាមួយយើងនៅឡើយ"
"អ៊ំស្រីចង់យ៉ាងម៉េច?" ថេហ្យុង ប្តួរសម្លេងមករាបស្មើវិញ មើលទៅអស់ល្អជាមួយគ្នាហើយ ។
"អត់ទេ" អ្នកស្រីចន ងាកមុខចេញមើលតាមបង្អួចឡានវិញធ្វើធម្មតាដូចជាគ្មានរឿងអីកើតឡើង ។
"អញ្ចឹងហៅខ្ញុំមកធ្វើអី? ខ្ញុំត្រូវធ្វើការ"
"កំដរយើងដើរទិញរបស់បន្តិចទៅ ថ្ងៃនេះលោកបងរវល់ ល្ងាចយើងទៅប៊ូសានវិញហើយ"
ភាគទី35 : ចៃដន្យជួបបងនិងគេទៀតហើយ
Comenzar desde el principio
