ភាគទី03: kim taeyoon!!

Start from the beginning
                                    

<ថ-ថីនឹង?> ស៊ូហានឯនេះគេភ្ញាក់សឹងបះជើង នៅសុខៗទៅជាចឹង។ មើលទង្វើរចុះ អង្គុយធ្មឹងៗហើយក៏ងាកមករកនាយលើកដៃស្ទាបមុខស្ទាបមាត់ធ្វើដូចភ្ញាក់ផ្អើលខ្លាំង។

<ហឺយ!~..ស្អី?..ទីនេះ?..មិចក៏!!អា៎..អត់ទេ!> គេចាប់ផ្ដើមវ៉ល់បន្ទាប់ពីសម្លឹងទៅមើលជុំវិញបន្ទប់នឹងមុខរបស់ស៊ូហាន គឺគាំងខ្លាំងណាស់ រៀបពាក្យនិយាយមិនត្រូវប្រៀបដូចមនុស្សឆ្កួតទៅហើយ។

<ឯង..ឯងយ៉ាងមិចនឹង?> នាយឆ្ងល់ព្រោះចាប់មកដូចធម្មតាទេ តែមិចអីឡូវគេធ្វើរឹកដូចឆ្កួតៗចឹង និយាយស្ដាប់គ្នាមិនយល់។

<ពេលនេះឆ្នាំពីរពាន់ប៉ុន្មានហើយ!?> ថេយ៍មិនខ្វល់នឹងសម្ដីនាយស្ទុះវឹង ទៅចាប់ស្មាអ្នកកម្លោះជម្រឹតសួរ បើកភ្នែកប៉ុនៗពងមាន់។

<2-2028!!>
<ថ្ងៃ..ថ្ងៃទីហើយសូមខែផង!?> គេនៅតែមិនអស់ចិត្តលក្ខណៈស្លន់នឹងឯង បើសិនវាជាលេខគត់នោះប្រាកដណាស់ថាគេ..

<ទី08 ខែ08 ឆ្នាំ2028!!> ស៊ូហាននាយនិយាយយ៉ាងញ៉ាប់មាត់ប្រាប់ទៅកាន់រាងតូច។ ចំណែកឯអ្នកស្ដាប់លឺគាំងស្ដូក ពិតជាគិតមិនខុសមែន យប់មិញគេសរសេរដល់ថ្ងៃទីត្រឹមនឹង!

<អា៎!!!!!~~~..អត់ទេ!!> ថេយ៉ុងស្រែកមួយវ៉ាស់ឡើងវែងអន្លាយសឹងបែកក្រដាសត្រចៀករត់ចេញពីបន្ទប់ក្រោមដីចេញមកក្រៅយ៉ាងលឿន។

<ទេ..មិនពិតទេ..យើងចង់ទៅផ្ទះវិញ..ហាហឹកៗ!!> រត់ដល់កណ្ដាលភូមិគ្រឹះសម្លឹងជុំវិញបរិវេនគេហាក់ស្គាល់ច្បាស់ណាស់ ព្រោះការរៀបចំនឹងប្លង់ផ្ទះដៃគេផ្ទាល់ជាអ្នកគូស។ ថេយ៍មិនគិតខ្វល់ពីរាងក្រាស់ដែលសម្លឹងមើលគេឈរត្រឹងស្រែកចេចចាចយំទាំងមិនចេញទឹកភ្នែក ព្រោះស្អីគាំងពេក! វាមិនដែលមនុស្សឆ្លងចូលប្រលោមលោកទេ ធ្វើដូចរឿងនិទានទៅហើយ!

<កើតស្អីឯងនឹង?> ជុងហ្គុកនាយឃើញជំនិតរត់មកក៏ចងចិញ្ចើមឆ្ងល់ជាមួយចរឹកប្លែកៗរបស់ថេយ៍។ មនុស្សគេនេះនាយស៊ើបដឹងថាសុភាពណាស់មិនចេះមកស្រែកអាឡេអាឡូយំស្រែកកណ្ដាលផ្ទះចឹងទេ តែនេះស្អី?

<មិនដឹងទេ ចៅហ្វាយ..ងើបមកភ្លាមស្រែកចាចតែម្ដងសួររកថ្ងៃខែឆ្នាំដូចមនុស្សទើបតែកើតថ្មី!>

<ទេ..យើងប្រហែលជាសុបិន្តហើយ..ឆាប់ងើបៗភ្លាម!> ថេយ៍មិនគិតខ្វល់ពីកូនចៅហ្វាយគេទាំងពី ខំប្រឹងទះមុខខ្លួនឯងតិចៗជាការដាស់តែនៅមិនអាច។

<Wae!!..kim taeyoon!!~> កំពុងតែច្របូកច្របល់អារម្មណ៍សុខៗ សម្លេងមាំក្រាស់បន្លឺឡើងហៅគេទាំងដែលនេះគឺជាឈ្មោះតួអង្គដែលថេយ៍ដាក់ឲ!

<...> រាងតូចចាប់ងាកទៅរកតួអង្គឯកដែលគេនិមិត្តឡើងពេលនេះកំពុងតែឈរនៅនឹងមុខសម្លឹងមកគេមិនដាក់ភ្នែក! ម៉ែអឺយថាគូសទៅវាស្អាតហើយ តតែបានឃើញរូបរាងជាមនុស្សពិតៗបែបនេះចង់លង់!

<ឯងកើតឆ្កួតមែនទេ?> ជុងហ្គុក គេមិនដឹងឡើយថាម្នាក់ដែលនៅក្នុងរូបរាងមួយនេះមិនមែនជាថេយ៉ុន តែគេជាថេយ៉ុងគឺអ្នកនិពន្ធធ្លាក់ចូលក្នុងប្រលោមលោក!

<ខ្ញ-ខ្ញុំ..ជាអ្នកណា?..លោកហៅឈ្មោះខ្ញុំម្ដងទៀតមក!> គ្រាន់តែចង់ឲប្រាកដ!

<អាហាន ពេលឯងចាប់វាមកមានឲបុកក្បាលក្រឡកខួររឺអត់?> នាយមិនយល់ពីថេយ៍ ងាកទៅសួរជំនិតទាំងក្ដៅស្លឹកត្រចៀក។
អេដមីនសូមបើកវង់ក្រចកតិច (ចាប់ពីភាគនឹងទៅបើសិនជាតួហៅថេយ៍រឺក៏អេដមីនហៅថេយ៍ ថា..ថេយ៉ុន..កុំឆ្ងល់អីមនុស្សតែមួយទេ ចង់បានន័យថា ថេយ៉ុននឹងថេយ៉ុងគឺតែ1)

<អត់ទេចៅហ្វាយ ពេលចាប់មកដាក់ថ្នាំងងុយដេកសន្លប់បាត់ហើយ!>

<ថ្នាំសន្លប់ឯងមានដោយថ្នាំឆ្កួតរឺអត់!> -,-! ព្រោះតែចរឹកថេយ៍វឹបប្លាសទើបនាយនិយាយបែបនេះ និយាយញ៉ាប់ៗស្ដាប់គ្នាមិនចង់បាន!

<យ៉ា!!..អាលោកឯងចង់ថាខ្ញុំឆ្កួតមែនទេ?> ភ្លេចខ្លួនគ្រាន់តែហាមកខុសសាច់រឿងដែលគេសរសេរមកបាត់ទៅហើយ ត្រូវចាំថានេះគឺថេយ៉ុងមនុស្សពិត មិនមែនថេយ៉ុនឡើយ ប្រយ័ត្នបែកមាត់។

<ចុះមើលភាសាសម្ដីសម្ដៅឯងពេលនេះទៅសមជាមនុស្សជាទេ?> គេរាងក្ដៅស្លឹកត្រចៀកបន្តិចដែរព្រោះរាងតូចចិត្តធំស្រែកដាក់។

<បើខ្ញុំឆ្កួត អាលោកឯងក៏ឆ្កួតដែរ មកនិយាយជាមួយមនុស្សឆ្កួត!> ថេយ៉ុង លេងចាប់ភ្លឹកថាបុរសម្នាក់នេះខ្លួនសរសេរឲចរឹកនាយយ៉ាងមិច? ពេលនេះខឹងហើយឈរជ្រែកចង្កេះជេរវិញនឹងឯង។ រីឯអ្នកជាជំនិតស្រៀវឆ្អឹងខ្នងជំនួសព្រោះគេស្គាល់ម្ចាស់គេ។

<Kim taeyoon!!~~> នាយចាប់សង្រឺតជើងធ្មេញដម្លើងសរសៃរ.កដាក់រាងតូច!

<ស្អី??~~> អត់ព្រឺសោះ!

TO BE CONTINUED
BY: ជូ ជីននី
[ បាត់យូរអីឡូវត្រឡប់មកវិញហៃ!>< នឹករឿងនេះអត់? ភាគ3មិចដែរ? ]

《ប្រលោមលោករបស់គីមថេយ៉ុង ☄️》slow Update ❗Where stories live. Discover now