part6(ព្រមធ្វើរឿងនោះជាមួយយើង)

Start from the beginning
                                        

"ទេកុំធ្វើអញ្ចឹងអីកុំលក់ខ្ញុំឲ្យទៅអ្នកផ្សេងទៀតអីខ្ញុំសុំអង្វរ...ហឹកៗហ៉ឹកៗ"ភីតលុតជង្គង់នៅលើឥដ្ឋហើយអោបជើវេហ្គាស៍ជាប់

"មុនដំបូងយើងក៏មិនចង់លក់ឯងដែរប៉ុន្តែមកពីឯងខ្លួនឯងទេ។ដែលបង្ខំឲ្យយើងដាច់ចិត្តលក់ឯងឲ្យទៅអ្នកផ្សេងបើម្សិលមិញឯងមិនរត់នោះទេយើងក៏មិនដាច់ចិត្តដល់ថ្នាក់នេះដែរ"វេហ្គាស៍

"ខ្ញុំសុំទោសខ្ញុំមិនរត់ទៀតទេលើកលែងឲ្យខ្ញុំម្ដងទៅខ្ញុំសុំទោសបើលោកលក់ខ្ញុំឲ្យទៅអ្នកផ្សេងគេប្រាកដជាធ្វើបាបខ្ញុំខ្លាំងជាងនេះជាមិនខានហឹកៗ"ភីតយំសុំទោសវេហ្គាស៍ហើយអោបជើងវេហ្គាស៍ជាប់

"លែងជើងរបស់យើងទៅយើងគ្មានពេលវេលានិយាយជាមួយឯងច្រើនទេ។យើងត្រូវទៅធ្វើការណា"វេហ្គាស៍

"លោកចង់បានអីក៏បានដែរខ្ញុំព្រមឲ្យលោកខ្ញុំសុំតែម្យ៉ាងសុំលោកកុំលក់ខ្ញុំឲ្យទៅអ្នកផ្សេង"ដោយសារតែអស់ជម្រើសភីតក៏និយាយពាក្យមួយឃ្លានេះចេញមកធ្វើឱ្យវេហ្គាស៍ញញឹមចុងមាត់

វេហ្គាស៍ញញឹមចុងមាត់ព្រោះវាគ្រាន់តែជាផែនការរបស់គេតែប៉ុណ្ណោះវេហ្គាស៍ពិតជាពេញចិត្តនិងពាក្យមួយឃ្លាដែលភីតនិយាយចេញមកអម្បាញ់មិញនេះណាស់

"ក៏បានយើងមិនលក់ឯងក៏បានប៉ុន្តែត្រូវមានលក្ខខណ្ឌ ការងារនៅក្នុងវិមាននេះទាំងអស់។គឺឯងជាអ្នកធ្វើហើយមិនឱ្យនរណាម្នាក់ជួយឯងធ្វើការងារក្នុងវិមាននេះឡើយហើយមួយទៀតឯងគ្មានសិទ្ធិរត់ចេញពីវិមាននេះនោះទេ ហើយបើឯងមិនទាន់ធ្វើការងារនៅក្នុងវិមាននេះហើយទេឯងគ្មានសិទ្ធិញ៉ាំបាយនោះទេទាល់តែធ្វើហើយបានឯកញ៉ាំបាន។"វេហ្គាស៍

"ប៉ុន្តែនៅក្នុងវិមាននេះធំខ្លាំងណាស់ខ្ញុំធ្វើការងារម្នាក់ឯងម៉េចហ្នឹងហើយទៅ"ភីត

"ឯងយល់ព្រមឬអត់ ? បើឯងមិនយល់ព្រមនោះទេ។យើងនឹងខលប្រាប់អ្នកដែលចង់ទិញឯងនោះហើយលក់ឯងទៅឲ្យគេតែម្ដង។"វេហ្គាស៍

"ក៏បានខ្ញុំព្រម"ភីត

"តែយើងមានលក្ខខណ្ឌថ្មីមួយទៀត"វេហ្គាស៍

"លក្ខខណ្ឌអី"ភីត

"យើងអាចអនុញ្ញាតឱ្យឯងញ៉ាំបាយមុនពេលធ្វើការងារក្នុងវិមាននេះបានហើយឯងក៏អាចញ៉ាំអ្វីដែលឯងចង់ញ៉ាំបាន។ហើយអ្នកបម្រើនៅក្នុងវិមាននេះទាំងអស់អាចជួយឯងធ្វើការងារក្នុងវិមាននេះបាន។លុះត្រាតែឯងមិនបដិសេធនិងរឿងមួយនោះតែប៉ុណ្ណោះ"វេហ្គាស៍

"តែខ្ញុំ..."ភីត

"ហើយមួយទៀតឯងអាចមានសេរីភាពនៅក្នុងវិមាននេះបានគ្មានអ្នកណាហាមឃាត់ឯងនោះទេនៅក្នុងវិមាននេះ។ឯងអាចដើរមើលនៅក្នុងវិមានហើយនិងក្រៅវិមានបានដោយគ្មានការហាមពីយើងគ្រាន់តែឯងយល់ព្រមធ្វើរឿងនោះជាមួយយើងនៅពេលយប់។តែប៉ុណ្ណោះ"វេហ្គាស៍

"..."ភីតមិនដឹងថាគួរធ្វើយ៉ាងម៉េចនោះទេគេបានត្រឹមតែអោនមុខចុះហើយគិតថាគួរយល់ព្រមនិងលក្ខន្ធទីមួយឬក៏ត្រូវយល់ព្រមនិងលក្ខខណ្ឌទី 2

"គិតឱ្យលឿនទៅៗ"វេហ្គាស៍និយាយហើយគេក៏បើកទ្វារបន្ទប់ដើម្បីចេញទៅធ្វើការ

"ខ្ញុំយល់ព្រមនិងលក្ខខណ្ឌទី 2"ភីតនិយាយយល់ព្រមនិងលក្ខខណ្ឌទី 2ព្រោះតែគេដឹងថាបើគេយល់ព្រមនិងលក្ខខណ្ឌទី1នោះគេមិនអាចធ្វើការងារនៅក្នុងវិមាននេះបានតែម្នាក់ឯងនោះទេវាប្រើពេលយូរ ហើយតែវិមាននេះពិតជាធំខ្លាំងណាស់

"ល្អ"វេហ្គាស៍ខ្ញុំញញឹមចុងមាត់ហើយក៏ដើរបកក្រោយមកដោះច្រវ៉ាក់ជើងឲ្យភីតរួចវេហ្គាស៍ក៏ដោយចេញទៅធ្វើការបាត់ទៅ

To be counted

រឿង កំហឹងស្នេហ៍🔥(ចប់✅)Where stories live. Discover now