"បើដឹងថាគ្រប់យ៉ាងនឹងទៅជាបែបនេះ បងមិនយកអូនមកនៅក្បែរខ្លួនឡើង ថេយ៍ បងសុំទោសដែលអូសអូនមកពាក់ព័ន្ធ ខិខិៗ" កាលដែលគេចង់បានថេយ៍មកនៅជិតពីដំបូងព្រោះចង់មើលថែ ទោះដឹងថាខ្លួនឯងរស់មិនបានយូរក៏ដោយ នាយគ្រាន់តែចង់សងការឈឺចាប់អោយថេហ្យុងវិញ តែមិនស្មានថារឿងទៅជាបែបនេះ

"ជុងហ្គុកបងឈឺហេស" ថេយ៍ដើរចេញពីបន្ទប់ទឹកមកសួរនាយ មិញនេះឮនាយក្អក

"បងមានអីឯណា"

"មុខបងស្លេកណាស់ យប់មិញមានបានគេងទេ" ព្រោះឃើញមុខនាយស្លេកពេកទើបសួរចោលតែមិនស្មានថាវាជាកាពិត

"អឹម" នាយគ្រាន់តែងក់ក្បាលប៉ុណ្ណោះព្រោះមិនអាចនិយាយវែងឆ្ងាយបានឡើយ

"ហើយបងធ្វើស្អីទើបមិនបានគេង កុំប្រាប់ថានៅធ្វើកា"

"....."ជុងហ្គុកងក់ក្បាលម្ដងទៀត

"ឃើញទេៗ ផាច់ៗ! ពូកែណាស់ខាងទូន្មានព្រានប្រដៅដល់ខ្លួនឯងមិនដែលធ្វើសោះ "ថេយ៍ខឹងវៃនាយផាច់ៗ ខឹងណាស់ដែលធ្វើការមិនចេះគិតសុខភាពខ្លួនឯង សាកនាយជាគេវិញមើល បើមិនរអ៊ូដល់ឈាមត្រចៀកទេគេហ៊ានភ្នាល់

"សុំទោស" មិនដឹងសុំទោសរឿងធ្វើអោយថេយ៍ខឹងឬរឿងអ្វីអោយប្រាកដ

"គេងទៅ អូនទៅធ្វើបបរអោយ " ថេយ៍ដៀងភ្នែកសម្លក់នាយបន្តិចមុននឹងបើកទ្វាចេញទៅ ដោយមិនបានសង្កេតឡើយថាព្រឹកនេះជុងហ្គុកមិនបាននិយាយច្រើនដូចរាល់ដង ថែមទាំងមិនឃាត់គេពេលចុះទៅធ្វើម្ហូបទៀត

"ហឹម!"បង្ហើបមើលស្នាមឈាមដែលនាយលាក់ថេយ៍មិញនេះ ជុងហ្គុកអាយុ27ជិតចូល28ហើយ

______________

"បង! "អ្នកស្រីចនរត់ចុះមកទាំងត្រហេបត្រហបជាមួយស៊ុមរូបថតមួយ

"មានរឿងអី រត់លឿនមេ្លះអូន"

"ព្រឹកមិញអូនទៅសម្អាតបន្ទប់ជុងហ្គុកមិនប្រយ័ត្នធ្វើអោយរូបនេះបែក បង!អូនភ័យណាស់តិចជុងហ្គុកកើតរឿងអីទៅ " គាត់លើករូបថតបង្ហាញប្ដី និងអង្រួនគាត់

"ត្រជាក់ចិត្តសិនទៅ គ្មានរឿងអីកើតឡើងទេ គ្រាន់តែរូបថតបែកស៊ុមប៉ុណ្ណោះ ចាំបងដាក់ថ្មីអោយ"

MY wife don't cry 💔💦(Complete)Where stories live. Discover now