ភាគ : 14 អនាគតប្រពន្ធ

Start from the beginning
                                        

"ចាំអូនគិតមើលសិន!!"ថេយ៉ុង ក្រោយពីពិភាក្សាគ្នាអស់ជាងកន្លះម៉ោងហើយពួកគេទាំងពីរក៏បាននាំគ្នាទៅលេងនៅសួនកម្សាន្តទៅ..ដោយក្មេងមិនទាន់គ្រប់18ខ្លះបានសុំប៉ាប៉ាជិះសេះហោះព្រោះឃើញគេជិះទំនងពេកទើបធ្វើឲ្យក្មេងមិនទាន់ធំឃើញហើយទាមទារចង់ជិះដែរ!!!

"ចាំបន្តិចណា៎ប៉ាសុំទៅបន្ទប់ទឹកមួយភ្លេត..ចាំត្រង់នេះហាមទៅណាលឺទេប៉ាទៅតែមួយភ្លេតទេ!!"ជុងហ្គុក

"បាទ!!"ថេយ៉ុងឆ្លើយទាំងងក់ក្បាលឃើញបែបនេះហើយជុងហ្គុកនាយក៏បានទៅបន្ទប់ទឹកបាត់ទៅ អំឡុងពេលដែលជុងហ្គុកនាយចូលបន្ទប់ទឹកថេយ៌ក៏បានដើរមើលនេះមើលនោះរហូតដល់ភ្លេចពាក្យដែលជុងហ្គុកបានផ្ដាំថាឲ្យនៅចាំមួយកន្លែង....

"វ៉ោយយ៎...ស្អាតៗដល់ហើយគួរឲ្យចង់បាន!!"ថេយ៉ុងឈរមើលទៅខ្សែដៃដែចាំងៗនោះទាំងចំហរមាត់ធ្លុង

"ពេញចិត្តមែនទេក្មួយ..ខ្សែដៃនេះជាខ្សែដៃគូរណាចង់ទិញឲ្យសង្សារមែនទេ!!"អ៊ំស្រីអ្នកលក់

"គឺគ្មានទេអ៊ំខ្ញុំគ្រាន់តែឃើញវាស្អាត!!"ថេយ៉ុង

"បើថាក្មួយមិនទាន់មានសង្សារទេក្មួយអាចទិញពាក់ជាមួយមិត្តឬគ្រួសារបានណាក្មួយ..ឃើញទេស្អាតៗណាស់ឡើងចាំងតែម្ដង!!"អ៊ំស្រីអ្នកលក់

"តែខ្ញុំគ្មានលុយក្រៅផងនឹងអ៊ំ..និយាយចឹងអ៊ំមានម៉ាស៉ីនសម្រាប់ឆូតកាត់ដែរទេ!!"ថេយ៉ុង

"អា៎..លេងសើចណាស់ក្មួយអ៊ំលក់ដូរតិចតួចយ៉ាងនេះមិចនឹងមានរបស់ទំនើបប្រើដូចនៅហាងទៅ!!"អ៊ំស្រីអ្នកលក់

"ចឹងធ្វើមិចទៅខ្ញុំមានតែកាតខ្មៅនឹង!!"ថេយ៉ុង

"ហាសស៎..កាតខ្មៅស្លាប់ឬនេះកុំប្រាប់ណាថាក្មួយជាកូនសេដ្ឋី!?"អ៊ំស្រីអ្នកលក់

"អត់ទេខ្ញុំជាកូនរបស់ប៉ាជុងតើអ៊ំ!!"ថេយ៉ុង

"និយាយបែបនេះអ៊ំមិចនឹងស្គាល់ប៉ារបស់ក្មួយទៅ..អាចហៅឈ្មោះពេញរបស់ប៉ាក្មួយបានដែរទេ!!"អ៊ំស្រីអ្នកលក់

"ដូច..ដូចជាចនជុងហ្គុក ឈីយ៉ាកុនឹងហើយគឺបែបនឹងចនជុងហ្គុក ឈីយ៉ាកុចំណែកខ្ញុំចនថេយ៉ុង ឈីយ៉ាកុ!!"ថេយ៉ុង

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Where stories live. Discover now