ភាគ : 14 អនាគតប្រពន្ធ

Depuis le début
                                        

"សួរស្តីចាស៎លោកចន...នេះមកតែម្នាក់ឯងទេឬ??"ហ្វារី

"អឹក៎គឺខ្ញុំមក-"ជុងហ្គុកនាយប្តុងនឹងនិយាយហើយហ្វារីនាងក៏និយាយកាត់មុន

"បើថាលោកចនអង្គុយឯកាម្នាក់ឯងបែបនេះណា៎ខ្ញុំអាចអង្គុយកំដរលោកចនបានណា៎!!"ហ្វារីនាងនិយាយទាំងញញឹមញាក់ភ្នែកដាក់នាយ

"តែថាខ្ញុំមកជាមួយនឹង-"ជុងហ្គុកនាយនិយាយមិនទាន់ចប់ផងក៏ស្រាប់តឺមានសំឡេងមួយនិយាយកាត់

"មកជាមួយអនាគតប្រពន្ធណា៎បាទ..ចឹងហើយសូមអ្នកនាងជួយងើបចេញឲ្យឆ្ងាយពីប្ដីខ្ញុំតិចទៅ!!"ថេយ៉ុងក៏និយាយឡើងទាំងមើលមុខនាងហាក់ចង់ហក់ទៅខាំជ្រៀកជាជម្រៀកៗចឹង

"អ-អនាគតប្រពន្ធចឹង..ចឹងឬ??"ហ្វារី

"ចុះអ្នកនាងគិតថាខ្ញុំជាអ្នកណា..ខ្ញុំសូមណែនាំចុះគាត់ជាប្ដីខ្ញុំរាល់ថ្ងៃនេះខ្ញុំនៅរៀនទេតែក៏ជិតចប់ឆ្នាំហើយព្រោះមានប្ដីជួយចេញលុយឲ្យរៀនពេញៗដៃហើយនេះក៏ជាកាតខ្មៅទើបសុំប្ដីបានពីម្សិលមិញទេបាទ!!"ថេយ៉ុង

"អឹក៎..ខ្ញុំ..ខ្ញុំសុំទោសផងណារំខានអ្នកទាំងពីរហើយខ្ញុំសុំលាសិនហើយ!!"ហ្វារីនាងនិយាយហើយក៏ងើបចេញទៅបាត់ទាំងបាក់មុខមិនស្ទើរទេ

"ឆឺសស៎..ចង់ញ៉ែរប៉ាផស់យើងផងឲ្យចឹងចុះ!!"ថេយ៉ុងពេលឃើញនាងរត់ចេញទៅបាត់ទាំងបាតជើងសព្រាតបែបនេះក៏និយាយឡើងទាំងពេបមាត់ពេបក៎គួរឲ្យខ្នាញ់

"........"ជុងហ្គុកវិញនាយភ្លឹកឡើងចំហរមាត់ទៅហើយអាចថានាយគាំងក៏បានព្រោះថានាយមើលមុខថេយ៌ឡើងស្លឺទៅហើយគឺគាំងត្រង់ថាថេយ៌អះអាងថាគេជាប្រពន្ធនាយនោះហើយសំខាន់នៅហៅនាយប្ដីៗពេញមាត់ទៀត

"ប៉ាក៏ចឹងដែរមិនចេះមាត់ខ្លះទេសង្ងំស្ងៀមឲ្យគេញ៉ែរ!!"ថេយ៉ុងក៏ងាកមកសម្លក់នឹងហើយនិយាយឡើងទាំងខាំមាត់

"ឈប់..ឈប់ហៅប្ដីហើយហ៎!!"ជុងហ្គុក

"ប៉ារោគចិត្តទេដឹង..មុននេះអូនគ្រាន់តែហៅចឹងដើម្បីការពារកុំឲ្យគេមកញ៉ែរប៉ាតើ!!"ថេយ៉ុង

"ចឹងអូនប្រុងឲ្យប៉ាអត់ប្រពន្ធរហូតមែនទេ!!"ជុងហ្គុក បើថាទៅតាំងពីនាយចិញ្ចឹមថេយ៌មកតែខ្លឹបក៏នាយមិនសូវបានចូលស្រីក៏មិនសូវបានញ៉ែរដូចមុនហើយអត់ប្រពន្ធដល់លូវ

រឿង : សង្រ្គាមត្រកូល-JEON🍃( ចប់ )Où les histoires vivent. Découvrez maintenant