ភាគ 2

150 13 8
                                    

ភាគ 2/2

  « បើថាបង់លុយអោយខ្ញុំហើយស្តាយនោះមិនបាច់បង់អោយខ្ញុំទៀតទេខ្ញុំមិនត្រូវការនោះទេ » ដោយសារតែអត់ទ្រាំមិនបានថេយ៉ុងក៏ហាមាត់ទៅម្តាយរបស់ខ្លួនវិញ បើថាបង់លុយអោយខ្លួនរៀនហើយចេះតែរអ៊ូរហូតបែបនេះគេមិនត្រូវការនោះទេ អរគុណហើយ

  « ខ្ញុំកើតមកជាមនុស្សមិនមែនជាឆ្កែដែលមួយថ្ងៃៗត្រូវមាត់ត្រូវស្តីអោយរហូតបែបនេះនោះទេ ខ្ញុំក៏ចេះហត់ដែរ យល់ដល់អារម្មណ៍របស់ខ្ញុំផង » ថេយ៉ុងក៏តមាត់ទៅម្តាយគេវិញ គេអស់ទ្រាំហើយ គេធុញណាស់ហើយ គេកើតមកជាមនុស្សមិនមែនជាឆ្កែដែលចាំអោយជាន់គ្រប់ពេលនោះទេ

  ផាច់!

  « យ៉ាងមិចយើងជាម្តាយឯងយើងបង់លុយអោយឯងរៀនយើងគ្មានសិទ្ធស្តីអោយឯងទេឬយ៉ាងមិច? » អ្នកដែលមាននាមជាម្តាយក៏បន្តស្តីទៅអោយថេយ៉ុងថែមទាំងទះកំផ្លៀងគេទៀតផង

  « ជាម្តាយ?ជាម្តាយដែលស្រឡាញ់កូនមិនស្មើរគ្នាបែបនេះមែនទេ? » ថេយ៉ុងក៏ស្រែកទៅម្តាយរបស់ខ្លួនមួយតំហឹង

  « ជាម្តាយដែលតែងតែស្តីអោយកូនរាល់ព្រឹក រករឿងកូនគ្រប់ពេល ស្រឡាញ់កូនមិនស្មើរគ្នាបែបនេះខ្ញុំមិនត្រូវការនោះទេ ខ្ញុំទ្រាំមកជាយូរហើយអោយដឹងខ្លះផងទៅ » ថេយ៉ុងក៏បន្តស្រែកទៅម្តាយរបស់គេ ចង់ប្រាប់ថាពីមុនមមទល់ពេលនេះគេទ្រាំខ្លាំងណាស់ ប៉ុន្តែពេលនេះគេអស់ទ្រាំហើយ

  ដឹប!

  « អាចង្រៃ!ឯងប្រហើនហ៊ាននិយាយដាក់ម៉ាក់បែបនេះមែនទេ? » បងប្រុសរបស់ថេយ៉ុងក៏ចេញពីបន្ទប់មកដាល់ថេយ៉ុងមួយដៃយ៉ាងខ្លាំង

  « ហ្យុងមានសិទ្ធអីមកវ៉ៃខ្ញុំ?ចំណែកឯហ្យុងវិញ!បងគិតថាបងជាបងខ្ញុំបងអាចវ៉ៃខ្ញុំរហូតបែបនេះមែនទេ?ដោយសារតែហ្យុងជាបងប្រុសខ្ញុំទើបខ្ញុំនេះមិនចង់ឈ្នះចាញ់ជាមួយប៉ុន្តែយូរៗទៅបងដូចជាជាន់ក្បាលរបស់ខ្ញុំពេកហើយ? » ថេយ៉ុងក៏ស្រែកទៅបងប្រុសរបស់គេយ៉ាងខ្លាំង មិនមែនគេឈ្លើយប៉ុន្តែគេអស់ទ្រាំអ្នកណាមិនហត់ ត្រូវវ៉ៃដូចឆ្កែក្នុងផ្ទះរហូត

  « បើថាខ្ញុំកើតមកចង្អៀតផ្ទះ នោះកាំបិទចាក់សម្លាប់ខ្ញុំពេលនេះតែម្តងទៅ » ថេយ៉ុងក៏កាន់កាំបិទឡើងគ្មានខ្លាចញញើតអីបន្តិចសោះឡើយ

Depression Where stories live. Discover now