ភាគបញ្ចប់:ស្នេហ៍ដ៏មានន័យ

Start from the beginning
                                    

<<លោកចនស្អាតណាស់>>ថេហ្យុងបន្លឺឡើងតិចៗទើបលើកដៃខាងស្ដាំទៅអង្អែលសរសៃរសក់រាងក្រាស់ថើៗ ចំណែកឯអ្នកដែលត្រូវគេអង្អែលនេះវិញក៏ដឹងខ្លួនភ្លាមទើបរហ័សងើបមុខឡើង

<<អូនភ្ញាក់ហើយ>>ជុងហ្គុក ថារួចនាយក៏ចាប់អោបកាយអ្នកជាភរិយាចូលមកក្នុងរង្វង់ដៃតែម្ដង ក្មេងប្រុសម្នាក់នេះហើយធ្វើឲនាយបារម្ភ ធ្វើឲនាយចេះយំ ធ្វើឲនាយចេះមានអារម្មណ៍ថាសោកស្ដាយបំផុត កន្លងមកដែលនាយបែកគ្នាជាមួយនឹងលូណា នាយមិនដែលមានអារម្មណ៍បែបហ្នឹងនោះទេ ។

<<ហួយ លោកខ្ញុំដាច់ខ្យល់ឥឡូវហើយ>>ថេហ្យុងគោះផែនខ្នងជុងហ្គុកតិចៗ ចង់ប្រាប់ថាពេលនេះនាយអោបកាយគេណែនរិតខ្លាំងណាស់ ។

<<អូនមាននៅឈឺកន្លែងណាទេ?>>ជុងហ្គុកលេងចេញពីការអោបវិញ មុននឹងសួរនាំ

<<ខ្ញុំបាត់ឈឺហើយ>>ថេហ្យុង

<<លឿនម្លេះ>>ជុងហ្គុក

<<គ្រាន់តែឃើញមុខប្ដីអូនបាត់ឈឺតែម្ដង>>នេះហ្ហេស៎ជាសម្ដីរបស់ថេហ្យុង ជុងហ្គុកមិនបានស្ដាប់ច្រលំទេឬ?ថេហ៍គេបានបន្លឺឡើងដោយប្រើសព្វនាមខ្លួនឯងថាអូនថែមទាំងនិយាយភ្ជាប់ជាមួយស្នាមញញឹមដ៏ស្រស់ទៀត

<<អូនចេះប្រើសម្ដីបែបនេះតាមអ្នកណាហ្អាស៎?>>

<<ចេះតាមអ្នកខ្លះ?>>

<<អ្នកខ្លះនឹងអ្នកណា?>>ជុងហ្គុក

<<អ្នកដែលនៅក្បែរអូននឹងហើយ>>ចប់សម្ដីជុងហ្គុកលេងហាស្ដីបន្ត នាយក៏ចាប់ផ្ទៃមុខថេហ៍ហើយផ្ដល់ស្នាមថើបដ៏ទន់ភ្លន់បំផុត ចំណែកឯអ្នកដែលត្រូវគេថើបនេះក៏មិនបានបដិសេធដែរមានតែតបតស្នាមថើបដ៏ផ្អែមល្ហែមដូចទៅនឹងទឹកឃ្លុំមួយនេះ

ការថើបផ្ដោះផ្ដងដ៏ស្អិតរមួតនៅតែបន្តរហូតមើលទៅម្នាក់ៗហាក់មិនចង់បញ្ឈប់សោះដូចជាញៀនញ៉ាមនឹងរស់ជាតិដ៏ផ្អែមស្រទន់មួយនេះដល់ហើយ ។

<<ហេមៗ>>សម្លេងក្រហឹមរបស់ស្រ្តីវ័យចំណាស់បានបន្លឺឡើងទើបធ្វើឲគូស្វាមីភរិយានោះកាត់ផ្ដាច់ស្នាមថើបភ្លាមៗ ហើយនេះគឺជាលោកស្រីចនហ្នឹងឯង គាត់ទើបតែមកពីផ្ទះ នៅយប់មិញគាត់មិនបានគេងកំដរដូចជាជុងហ្គុកទេ ។

You've reached the end of published parts.

⏰ Last updated: Dec 29, 2022 ⏰

Add this story to your Library to get notified about new parts!

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now