ភាគបញ្ចប់:ស្នេហ៍ដ៏មានន័យ

Start from the beginning
                                    

<<លោកគិតថាប្រពន្ធលោកចន ជាស្រីម្នាក់នោះមែនទេ?>>ហូស៊ុក

<<មែនហើយ>>

<<ហ៊ឹស លោកយល់ច្រលំហើយ ប្រពន្ធលោកចនគឺជាក្មេងប្រុសម្នាក់នោះទៅវិញទេ>>

<<ក្មេងប្រុសដែលត្រូវគ្រាប់កាំភ្លើងក្បែរចង្កេះនឹងមែនទេ?>>

<<ហឹម>>ហូស៊ុកក្រហឹមបន្តិចទាំងអស់សំណើចរួចក៏ដើរចេញពីគាត់ទាំងគ្រវីក្បាលតិចៗ

<<ស្លាប់ហើយ តិចលោកចនខឹងមកប្ដឹងខ្ញុំទៅ>>លោកដុកទ័រ មកពីគាត់ច្រលំបែបហ្នឹងទើបឆ្លើយប្រាប់ថាថេហ៍បានស្លាប់ ប៉ុន្តែការពិតគឺជាលូណានោះទេ ។
......
ងាកមកមើលនៅក្នុងបន្ទប់ឯណេះវិញ ជុងហ្គុកនៅអង្គុយក្បែរកាយអ្នកជាប្រពន្ធរហូត នាយនៅអង្គុយចាំទាល់តែថេហ៍ដឹងខ្លួន តែពេលនេះគេនៅសន្លប់នៅឡើយ រីឯលោកស្រីចនគាត់ក៏មានអារម្មណ៍ថាហាក់មិនស្រណុកចិត្តសោះនៅពេលឃើញកូនប្រសារប្រុសក្លាយជាបែបហ្នឹង ។ឬមួយក៏គាត់ចិត្តទន់បាត់ទៅហើយ លោកស្រីបោះវាសគំនិតទាំងនោះទុកមួយលែកសិន ទើបដើរទៅកាន់បន្ទប់របស់លូណាម្ដង ។

ដើរមកដល់ក៏ឃើញថារាងកាយរបស់នាងត្រូវគេក្របដណ្ដប់ដោយកំណាត់សទៅហើយ លោកស្រីគាត់ឈរសម្លឹងមើលទៅកាន់កាយដែលគ្មានវិញ្ញាណនោះទាំងទឹកមុខស្ងប់ស្មើមុននឹងនិយាយឡើង៖

<<កម្មរបស់នាងអស់ហើយលូណា>>

<<នាងសាកសមនឹងបែបនេះហើយ នាងបោកប្រាស់ទំនុកចិត្តខ្ញុំ បោកប្រាស់កូនប្រុសរបស់ខ្ញុំ មែនហើយការស្រឡាញ់មិនស្ថិតទៅលើសម្ដីទេ នាងជាស្រីតែម្នាក់ដែលសំណាងបំផុត ទោះនាងខុសឆ្គងក៏ខ្ញុំអភ័យទោស ពេលនេះក៏ដូចគ្នា ខ្ញុំមកនេះគ្រាន់តែប្រាប់ថា ខ្ញុំមិនយកទោសពៃពីនាងទេ ទៅឲបានសុខចុះលូណា>>

<<កូនប្រុសខ្ញុំមានភរិយាហើយ នាងក៏មិនបាច់នៅតាមចងកម្មពាជាមួយកូនខ្ញុំទេ ខ្ញុំនឹងបើកចិត្តទទួលស្គាល់ទោះបីជាកូនប្រុសខ្ញុំមានភរិយាជាប្រុសក៏ដោយ ខ្ញុំនឹងបើកចិត្តឲទូលាយព្រមយកកូនប្រសារប្រុសម្នាក់នោះ>> មែនហើយពេលនេះលោកស្រីចនគាត់កំពុងតែទទន់ចិត្តទៅហើយ គាត់មិនដឹងថាអារម្មណ៍ដ៏ទន់ល្អូកមួយនេះកើតឡើងនៅពេលណានោះទេ ដឹងត្រឹមថាពេលនេះគាត់ចូលចិត្តថេហ្យុង គាត់លេងខ្វល់ថាគេជាប្រុសឬក៏ស្រីហើយ អ្វីដែលខ្វល់គឺសុភមង្គល់របស់កូនគាត់ បើកូនគាត់នៅជាមួយអ្នកណាមានក្ដីសុខនោះគាត់ក៏មិនថា មិនហាមដែរ ចាប់ពីពេលនេះគឺគាត់នឹងព្រមទទួលយកគ្រប់យ៉ាងឲតែវាជាក្ដីសុខរបស់ជុងហ្គុក។
____________
/ថ្ងៃថ្មី/
ពេលនេះថេហ្យុងបានភ្ញាក់ពីសន្លប់ហើយ គ្រាន់តែបើកភ្នែកមកភ្លាមក៏ឃើញមុខអ្នកជាស្វាមីមុនគេតែម្ដង ព្រោះថាពេលនេះជុងហ្គុកកំពុងតែអង្គុយក្បែរ ថែមទាំងកាន់ដៃគេជាប់ស្អិតទៀត ។ថេហ៍រេកែវភ្នែកសម្លឹងមកកាន់ផ្ទៃមុខដ៏សរម៉ដ្ឋរលោង គេមើលទាំងញញឹមវាមានអារម្មណ៍ថាស្រស់ស្រាយណាស់នៅពេលដែលបានឃើញសម្រស់ដ៏ស្រស់សង្ហាមួយនេះ

You've reached the end of published parts.

⏰ Last updated: Dec 29, 2022 ⏰

Add this story to your Library to get notified about new parts!

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now