"លោកប៉ា ស្តាប់ខ្ញុំសិនបានទេ? មិនមែនដោយសារអ្នកណាទេ ដោយសារខ្ញុំនិងនាងមិនអាចចុះសម្រុងគ្នា"
"មិនទាន់សាកទាក់ទងគ្នាផង ហេតុអ្វីដឹងថាមិនចុះសម្រុងទៅហើយ?"
"ពួកយើងធ្លាប់ទាក់ទងគ្នាពីមិនមកហើយ ព្រោះមិនចុះសម្រុងទើបបែកគ្នា"
"មនុស្សស្រីម្នាក់ណាក៏ឯងមិនចុះសម្រុងដែរ មែនទេ ចន ជុងហ្គុក?"
"ព្រោះលោកប៉ាជាអ្នកដឹងចិត្តខ្ញុំច្បាស់ហើយ កុំព្យាយាមអី"
"ឯងហ្នឹងហើយ កុំព្យាយាមយកឈ្នះប៉ាម៉ាក់ ព្រោះឯងមិនអាចទេ ប៉ានិងធ្វើគ្រប់យ៉ាងមិនអោយពួកឯងទាក់ទងគ្នាបាន ហើយបើមិនទទួលបានការអនុញ្ញាត ទំនាក់ទំនងពួកឯងក៏បានតែត្រឹមហ្នឹង ប៉ា និងម៉ាក់គឺមិនទទួលយកកូនប្រសារជាមនុស្សប្រុសនោះទេ"
"បើទោះនោះជាក្តីសុខរបស់ខ្ញុំមែនទេ?"
"ក្តីសុខរបស់ឯងមានច្រើន មិនមែនតែរឿងស្នេហាមួយមុខ រឿងមួយនេះប៉ាមិនតាមចិត្តរបស់ឯងនោះទេ"
"ហេតុអ្វីលោកប៉ាមានសិទ្ធិជ្រើសរើសមនុស្សដែលខ្លួនឯងស្រលាញ់ ចុះម៉េចខ្ញុំនិងបងប្រុសមិនអាច?"
"ប៉ាបានទុកពេលអោយឯងរកមនុស្សស្រីល្អម្នាក់ដោយខ្លួនឯងហើយតើ?"
"ខ្ញុំទៅធ្វើការហើយ បេន! យកឯកសារទុកក្មុងឡានអោយហើយផង" ជុងហ្គុក ដើរគេចលោកប៉ារបស់នាយឡើងទៅបន្ទប់រៀបចំខ្លួនទៅកន្លែងធ្វើការ តែនាយមិនទៅក្រុមហ៊ុនតែម្តងនោះទេ ណាត់នៅសល់ពេល 2ម៉ោងទៀត នាយចង់ឆៀងចូលទៅកន្លែងហាត់ប្រាណបានបន្តិច អោយឆាប់ស្វាងជាងនេះ ។
នៅក្រុមហ៊ុន ថេហ្យុង ស្ងៀមស្ងាត់ចម្លែកបន្តិច សម្រាប់ ជុងហាន់ ព្រោះធម្មតា ថេហ្យុង តែងតែនាំគេនិយាយពីនេះពីនោះពិសេសការធ្វើ Contain ថ្មីៗសម្រាប់វីដេអូរបស់គេ មួយរយៈនេះមិនសូវផុសញឹកញាប់ដូចពីមុនប៉ុន្មានទេ តែយ៉ាងហោចណាស់មួយសប្តាហ៍គេចេញបានពីរវីដេអូអីដែរ ។
"គីម ថេហ្យុង"
"អឹម? ឯងមានការអី?"
"ដល់ម៉ោងសម្រាកហើយ ឬឯងចង់នៅអង្គុយស្ងៀមបែបនេះដល់ពេលណា?"
ភាគទី 24 : បែកគ្នាជាមួយ ជុងហ្គុក ទៅ
Start from the beginning
