« បង មកសួរសុខទុក្ខអូន »ថេម៉ូនិយាយទៅកាន់រាងតូចទាំងប្រឹងទប់សម្លេងមិនអោយញ័រគេនឹករាងតូចណាស់ នឹកគ្រប់ដង្ហើមចេញចូល តែគេមិនហ៊ានមករករាងតូចខ្លាចរាងតូចស្អប់ខឹងនឹងគេព្រោះថ្ងៃនោះរាងតូចរត់ចោលគេទាំងមិនប្រាប់សូម្បីមួយម៉ាត់ថាខ្លួនទៅណា~ ទម្រាំដឹងក៏ដឹងថារាងតូចត្រូវក្លាយជាអ្នកទោសទៅហើយ ទម្រាំតែមានភាពក្លានហានមករកមនុស្សដែលខ្លួនស្រលាញ់ក៏ត្រូវបានជុងវ៉ុនជំរុញអោយមករកនេះឯង~
« អ្ហឹម~ »ជុងវ៉ានគ្រហឹមឆ្លើយតបទាំងញញឹមផងចង់យំផង មនុស្សម្នាក់នេះម្ដេចក៏នៅតែស្រលាញ់គេទៀតអញ្ចឹង មិនស្អប់មិនខឹងដែលត្រូវខ្លួនបោកប្រាស់ទេហ្អេស?!!!
« នៅទីនោះអូនយ៉ាងម៉េចដែរ? អូនលំបាកខ្លាំងអត់? »
« អូនសុខសប្បាយ ហើយក៏មិនលំបាកដែរ ចុះបងវិញនោះសុខទុក្ខយ៉ាងណាខ្លះ អរគុណហើយដែលមកសួរសុខទុក្ខអូន »
« បងសុខតែមិនសប្បាយទេព្រោះនឹកអូនពេក»ថេម៉ូរកកល់ចង់យំគេឈួលអួលដើមក មើលចុះសភាពរបស់រាងតូចខុសពីមុនឆ្ងាយណាស់តែគេនៅតែស្អាតដដែល~
« ជុងវ៉ាន~ »
« បាទ »
« បងនឹកអូនរាល់ថ្ងៃ អូននៅទីនោះថែរក្សាសុខភាពខ្លួនឯងអោយបានល្អណាបងបារម្ភណាស់ មានអ្នកណាធ្វើបាបអូនឬអត់?ហ្អា? »
« គ្មានទេ គ្មានអ្នកណាហ៊ានធ្វើបាបអូនទេ អូនមានខ្នងធំណាស់»រាងតូចឆ្លើយទៅគេគ្រវីក្បាលញាប់ស្អេកថាគ្មានទេ
« សង្សារបងខ្លាំងណាស់នៀក ហិហិ »
« ហិហិ »ទាំងពីរនាក់សើចញញឹមដាក់គ្នាតែក៏ទប់ទឹកភ្នែកមិនជាប់ដែរ ពួកយើងខានជួបខាននិយាយគ្នាមកយូរប៉ុណ្ណាហើយមិនមែនថ្ងៃ មិនមែនខែតែនេះជាឆ្នាំហើយណាពិតជានឹកណាស់~
« អស់ម៉ោងសួរសុខទុក្ខហើយ »បុរសម្នាក់ដែលនាំជុងវ៉ានមកអម្បាញ់មិញនេះប្រាប់ទៅជុងវ៉ានទើបរាងតូចស្លន់ស្លោចង់និយាយប្រយោគខ្លះៗមុននឹងដាក់ទូរស័ព្ទចុះ
« ថេម៉ូ~អូនត្រូវទៅវិញហើយណា បងនៅទីនោះថែរក្សាខ្លួនឯងផង ចាំណាអូននឹកបងជានិច្ច អូនស្រលាញ់បង ថេម៉ូអូនស្រលាញ់បង »សម្ដីផ្ដាំផ្ញើរលាយឡំជាមួយទឹកភ្នែកដែលស្រក់គេជិតបែកគ្នាទៀតហើយរយ:ពេលខ្លីណាស់
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
ភាគទី60:ភាគបញ្ចប់
Start from the beginning
