ភាគទី22 : បែងចែកមិនទាន់ចេញ

Start from the beginning
                                        

      "អឺ...មើលសិនទៅយើងទៅវិញហើយ យប់ជ្រៅហើយ" ថេហ្យុង

      "ម៉េចក៏ឯងមិនគេងទីនេះ?" ជុងហាន់

      "ស្អែកប៉ាថាជូនទៅសាលា យើងទៅសិនហើយ" ថេហ្យុង រៀបចំត្រលប់មកវិញដោយទូរស័ព្ទហៅអ្នកផ្ទះមកទទួល យប់ជ្រៅគេមិនជិះតាក់ស៊ីទេខ្លាច ។

       ជុងហ្គុក មួយថ្ងៃនេះគិតច្រើនណាស់ ធ្វើការបន្លប់ ហើយនៅតែឆ្លៀតនឹកឃើញទៀត ក្នុងចិត្តនាយគិតពី មួយរឿងទៅមួយរឿង នាយគិតចង់ឈ្នះប៉ាម៉ាក់នាយ នាយគិតថាខ្លួនឯងមិនត្រូវការមនុស្សស្រី នាយគិតថានាយមិនបានចង់ច្បាស់លាស់ជាមួយ ថេហ្យុង តែនាយចង់ជម្នះគ្រួសារនាយ នាយចង់បានមនុស្សម្នាក់ ចូលមកក្នុងជីវិតនាយនៅពេលអនាគតជាអ្នកដែល នាយរើសខ្លួនឯង បែបនេះទើបធ្វើអោយនាយគិតច្រើន ។

      ប្រសិនបើនាយចាញ់ចិត្តប៉ាម៉ាក់នាយម្តងទៀតនាយនឹងត្រូវរៀបការជាមួយអ្នកដែលប៉ាម៉ាក់នាយបានជ្រើសរើស តែបើនាយជម្នះរឿងនេះបាន ចំណងរបស់នាយនិង ថេហ្យុង ច្បាស់ជាពិបាកដោះស្រាយ ព្រោះតែគេជាអ្នកដែលគ្រួសារនាយបានយល់ព្រមជាមួយ ហើយនាយមិនចង់បានទាំងពីរ ហើយបើសិន ជាអោយបែកគ្នាជាមួយ ថេហ្យុង នាយនៅមិនទាន់ព្រម នាយមិនច្បាស់លាស់ជាមួយគេតែនាយមិនចង់បាត់បង់គេអោយអ្នកផ្សេង នាយដឹងថាគេមានជម្រើសច្រើនហើយនាយក៏មិនពេញចិត្តដែលអោយគេទៅអ្នកផ្សេងដែរ អារម្មណ៍នាយតែងតែជ្រួលច្របល់អោយតែមានអ្នកណាចូលមកស្និតស្នាលនិង ថេហ្យុង គ្រប់ពេល ។ បានន័យថានាយមិនទាន់ដឹងជម្រៅចិត្តខ្លួនឯងចំពោះ ថេហ្យុង នាយនឹងមិនព្រមចាញ់សូម្បីតែខ្លួនឯង ។

      ជុងហ្គុក ឡើងមកសេអ៊ូលវិញនៅពេលព្រឹក នាយប្រាប់ ថេហ្យុង ថាមកល្ងាចតែដោយសារនាយត្រូវឡើងមកជាមួយប៉ារបស់នាយតែម្តងបានជាមកពេលព្រឹកវិញ ។

      មកដល់ឆ្លៀតទៅអើតក្រុមហ៊ុនបានបន្តិចដល់ថ្ងៃត្រង់ក៏ត្រូវទៅតាមការណាត់របស់ប៉ានាយ ហើយនាយមិនអាចគេចបានក៏ដោយសារចាស់ៗក៏ទៅជាមួយដែរ ។ មនុស្សស្រីដែលនាយណាត់ជាមួយ នោះក៏ជាអ្នកដែលនាយធ្លាប់មានប្រវត្តិទាក់ទងជាមួយដែរ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now