<<លោកទៅញ៉ាំបាយទៅថ្ងៃនេះខ្ញុំធ្វើម្ហូបពិសេសសម្រាប់លោកណា>>ថេហ្យុងរហ័សកែប្រែស្ថានការព្រោះថាពេលនេះឃើញទឹកមុខអ្នកជាស្វាមីហាក់នៅខឹងច្រឡោតតោតទោងជាមួយនឹងម្ដាយមិនទាន់បាត់ ធម្មតានាយចេញពីធ្វើការរៀងហត់នឿយហើយនៅមកឮសម្ដីអ្នកជាម្ដាយហាស្ដីបែបហ្នឹងទៀតធ្វើឲជុងហ្គុករិតតែម៉ួម៉ៅ ។នាយតូចចាប់ដៃអ្នកជាប្ដីបណ្ដើរទៅជាន់ខាងក្រោម មកដល់តុអាហារហើយម្ដាយកូនពីរនាក់គេនេះមិនខ្ចីមើលមុខគ្នាទេ ម្នាក់ៗខ្លាំងរៀងខ្លួន ចំណែកឯលោកយាយចនឃើញបែបនេះក៏ស៊ីញ៉ូភ្នែកដាក់ចៅប្រសារឲធ្វើអ្វីមួយកុំឲមើលទៅការញ៉ាំបាយដូចជាល្អក់កក មើលមុខគ្នាមិនចំពេក ។

<<នេះលោកសាកភ្លក់មើលទៅ>>ថេហ្យុងដួសម្ហូបដាក់ចូលទៅក្នុងចានបាយឲជុងហ្គុករួចទើបដួសដាក់ឲអ្នកជាម្ដាយក្មេកម្ដង

<<នេះអ្នកម៉ាក់ក៏សាកភ្លក់ស្នាដៃខ្ញុំដែរទៅ>>

<<អរគុណ>>លោកស្រីបន្លឺឡើងកំបុតៗមុននឹងយកអាហារដែលកូនប្រសារចាប់ឲនោះយកមកញ៉ាំ

<<ឆ្ងាញ់ទេអ្នកម៉ាក់>>រកតែលោកស្រីទំពាមិនទាន់រាងតូចក៏សួរនាំឡើងយ៉ាងលឿន

<<ល្មម>>លោកស្រី ហាក់ពេញចិត្តជាមួយនឹងរស់ជាតិនេះដែរក៏ឆ្លើយតបធម្មតា ងាកមកមើលបុរសសង្ហានេះវិញគឺអង្គុយសម្លក់អាហារមិនហ៊ានដាក់ចូលមាត់នោះទេ ព្រោះនាយធ្លាប់សាកស្នាដៃរបស់រាងតូចម្ដងមកហើយអញ្ចឹងចេះតែខ្លាចៗ ។

<<លោកមិនសាកដែរទេ?>>ថេហ្យុង

<<សាកភ្លក់ទៅចៅនេះគឺជាស្នាដៃថេហ្យុងណា>>

<<បាទ>>ជុងហ្គុកឆ្លើយហើយទើបចាប់ម្ហូបនោះយកមកញ៉ាំ គ្រាន់តែដឹងរស់ជាតិនាយក៏ភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាស្នាដៃរបស់ប្រពន្ធខ្លួនត្រូវបានកែប្រែមិនដូចមុនសោះ ។

<<ឆ្ងាញ់ទេ?>>ថេហ្យុង ខ្លួនឯងមិនទាន់បានញ៉ាំអីមួយម៉ាត់ទេគិតតែពីសួរនាំគេ

<<បាទឆ្ងាញ់ ត្រូវចិត្តបងណាស់>>ជុងហ្គុក

<<អញ្ចឹងញ៉ាំឲច្រើនៗទៅ>>ថេហ្យុង បានអញ្ចឹងនិយាយពីថាសប្បាយអរដួសម្ហូបដាក់ចានជុងហ្គុកឡើងគរពេញចានបាយតែម្ដង រីឯលោកយាយចននិងលោកស្រីពេលដែលបានឃើញកាយវិការនាយតូចគួរឲស្រលាញ់បែបនេះពួកគាត់ក៏នាំគ្នាសើចបន្តិតតែថាពេលរាងក្រាស់រេភ្នែកទៅចំនឹងអ្នកជាម្ដាយ លោកស្រីចនគាត់ក៏រឹកពាធម្មតាវិញមិនញញឹមទៀតទេ ។
      Skip......
    នៅក្នុងទីងងឹតមួយ ទីនេះមើលទៅដូចជាកន្លែងបោះបង់ចោលយ៉ាងចឹង ហើយនាទីនេះយើងក៏ឃើញនូវវត្តមានរបស់នារីរូបស្រស់ម្នាក់កំពុងតែឈរនិយាយជាមួយនឹងនរណាម្នាក់ ។ម្រាមដៃស្រឡូនស្រឡៅដូចទៅនឹងបន្លាក្រូចលូកយករូបថតមួយសន្លឹកចេញពីក្នុងកាបូប ឲទៅបុរសដែលឈរនៅចំពោះមុខខ្លួនមុននឹងបន្លឺសូសៀងដ៏ស្រួយស្រេះឡើងមក

<<ឃើញវានៅកន្លែងណាក៏ចាប់វាមកកន្លែងនឹងមក>>នាងដាក់បញ្ជាទៅកាន់ប្រុសម្នាក់នោះ

<<ធ្វើការឲរហ័សបន្តិច ខ្ញុំមិនចូលចិត្តចាំយូរនោះទេ>>លូណា ការពិតទៅនាងមកនិយាយជាមួយនឹងបុរសម្នាក់ដែលរកស៊ីផ្លូវងងឹតចាប់ជំរិតមនុស្សអីបែបហ្នឹង ។

<<អាក្មេងមុខញីនេះឈ្មោះអី>>

<<វាឈ្មោះថាថេហ្យុង>>លូណា

<<ហ៊ឹស នាងកុំបារម្ភខ្លាចថាយូរអី ស្អែកខ្ញុំនឹងយកគេមកដាក់នៅទីនេះប្រាកដណាស់>>

<<ឲច្បាស់ដូចមាត់ទៅថាស្អែក>>លូណានិយាយរួចទើបដើរចេញពីទីងងឹតនេះ ដើរមកដល់ក្រៅនាងក៏និយាយឡើងដោយឯកឯង

<<ចាំយាយកញ្ចាស់នឹងបំបែកឲយូរណាស់ ទុកឲយើងវិញលឿនជាងហ៊ឹស>>ថាចប់ស្រីក្រមុំរូបស្រស់ម្នាក់នេះក៏ឡើងឡានបើកចេញទៅ ។

TO BE CONTINUED♡....

By:Bella jell

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now