(ទេៗ គេមិនធ្វើចឹងទេ បើចង់បានរូបភាពច្បាស់ ត្រូវធ្វើបែបនេះ បញ្ចូលសំឡេងគេធ្វើបែបនេះ បើចង់ដាក់ចម្រៀងត្រូវចុចលើបូតុងនេះ.....)

ខ្លុស! អូយ!

(ភ្លឹក ទៅណា នេះអូនឯងតាំងចិត្តបន្តិតទៅមើល)

<<ហើយចាំបាច់ខោក >> ថេហ្យុងពេបមាត់សម្លក់

(អូៗ! សុំទោសៗមិញបងច្រឡំដៃ ឯណាមើល សឺត ភាំង )ជុងហ្គុកទាញថេយ៍មកអោបនិងថើបកន្លែងខោកមិញនិងសើចស្ញិញដាក់

<<បាច់ទេ គេខឹងហី>>អោបដៃងាកមុខចេញ

(ហៃយ៉ាៗ ប្រពន្ធបងអើយធ្វើមុខចឹងទៅដូចគូតស្វាចឹងមើលចុះ ហាសហា)

<<ចន ជុងហ្គុក 😠>>

@បញ្ចប់កាស្រមៃ

"គួរអោយស្រលាញ់ណាស់" គេញញឹមចេញមកដោយមិនបានព្រៀងទុក

"ទេៗ យើងមិនស្រលាញ់គេទេ គេជាមនុស្សគល់ឈើ យើងមិនចង់បាន" គេបិតភ្នែកក្រវីក្បាលទៅមក

___________________

"ដែកយើងរាល់ឆ្នាំផលិតបាន ជាង100តោន ម៉េចក៏ឆ្នាំនេះផលិបានប៉ុណ្ណឹង"សម្លេងធ្ងន់កំណាចរបស់អគ្គនាយយក ចនជុងហ្គុក ខុសដាច់ពីនៅជាមួយថេយ៍ 100ដង

"សុំទោសអគ្គនាយក សុំទុកឱកាសអោយខ្ញុំម្ដងទៅខ្ញុំនិងពិនិត្យមើលឡើងវិញ "គេអោនក្បាលញាប់ស្អេច សុំទោសនាយ

"3ថ្ងៃប៉ុណ្ណោះ បើនៅតែរកបញ្ហាមិនឃើញទៀតងាប់!"

"ចំណែកពួកលោកក៏ដូចគ្នា កុំអោយយើងដឹងថាមានអំពើទុច្ចរឹត ក្នុងក្រុមហ៊ុនអោយសោះ មិនចឹងត្រៀមលាប្រពន្ធកូនអោយហើយទៅ ស្ដាប់បាន?" កែវភ្នែកមុតស្រួច បាញ់ទៅគ្រប់គ្នា

"......"

ផាំង  ទះតុមួយដៃ

"បាទ/ចាស លោកអគ្គនាយក" អោបមុខចុះព្រោះខ្លាច

"រំសាយប្រជុំ" គ្រប់គ្នាចេញទៅអស់ ជុងហ្គុកក៏ទម្លាក់ខ្លួនលើកៅអី ផ្អែកខ្នងទាំងនឿយហត់

(បងនឹកអូន) គេកំពុងមើលវីដេអូដែលថេហ្យុងបានបង្ហោះនោះ កុំថានាយមិនទាក់ទងទៅគេ នាយមិននឹកនោះ គឺនាយនឹកគេ ជាងគេនឹកនាយទៀត

(ហឹម.....អូនមាននឹកបងទេ?)

(ខ្ញុំនឹកលោកណាស់ ជុងហ្គុក) ថេយ៍កំពុងអង្គុយសម្លក់ចានបាយ  នឹកមនុស្សធា្លប់ចាប់សាច់ ធ្លាប់ទាញកៅអីអោយអង្គុយ ធ្លាប់ធ្វើម្ហូបអោយញ៉ាំ ពិតជានឹកណាស់

__________________

តុ តុ

"អ្នកប្រុសថេយ៍ គឺខ្ញុំជេយ៍"

ក្រាក

"បងជេយ៍មានកាអី"

"គឺ ....នេះទឹកដោះគោ ចៅហ្វាយផ្ដាំអោយ យកមកជូន"គេលើកទឹកដោះគោបង្ហាញ

"គេ ទាក់ទងមកបង រហូតមែនទេ" ថេយ៍សួរដោយសម្លេងតិចបំផុត

"បាទ? នេះចៅហ្វាយអត់ទាក់មកអ្នកប្រុសទេឬ" គេធ្វើសំឡេងរបៀបភ្ញាក់ផ្អើល

"....."ថេយ៍ក្រវីក្បាល

"ចឹងហេតុអីអ្នកប្រុសអត់ទាក់ទងទៅគាត់" គេនិយាយធ្វើអោយថេយ៍ងើបមើលមុខគេ

"ខ្ញុំ...."ឆ្លើយមិនចេញព្រោះគេក៏មិនដឹងដូចគ្នា

"អរ ខ្ញុំភ្លេចទៅថាអ្នកប្រុសអត់ស្រឡាញ់គាត់ផង"

"នេះអ្នកប្រុសទឹកដោះគោ "ឃើញថេយ៍ស្ងាត់ទើបគេនិយាយបន្ត បន្ទាប់មកហុចទឹកដោះគោអោយថេហ្យុង

"អរគុណ"ថេយ៍ទទួលទឹកដោះគោហើយបិតទ្វាវិញ

      ម៉ោង12យប់ជាម៉ោងដែលមនុស្សគ្រប់គ្នាចូលនិទ្រ្ទាលក់អស់ សល់តែមនុស្សពីនាក់ដែលនៅប្រទេសផ្សេងគ្នាប្រែខ្លួនទៅមក ព្រោះគេងមិនលក់សោះដៃនេះតែផ្អៀងទូរស័ព្ទមើលរហូតហាក់ដូចជាចាំអោយម្ខាងៗទាក់ទងមក

ថេយ៍:
//ចន ជុងហ្គុក!! មនុស្សអាក្រក់ មនុស្សចង្រៃ មនុស្សបោកប្រាស់ ហឹកៗ លោកឯងថាស្រលាញ់ខ្ញុំ ហេតុអីក៏មិនទាក់ទងមកខ្ញុំ លោកឯងដឹងអត់ថាខ្ញុំនឹកលោកឯង មនុស្សអាក្រក់ មនុស្សចង្រៃ លោកឯងចាំមើល មកវិញ ងាប់របស់ខ្ញុំហើយ ហឺកៗ  ចន ជុងហ្គុក អាប្ដីហេងស៊យ....// ដោយគេងអត់លក់ផងក្ដៅក្រហាយជុងហ្គុកអត់ទាក់ទងមកផង ទើបធ្លោយមាត់ជេរចេញមក ទាំងស្រែកយំ បោះភួយបោះខ្លើយក្រវីក្រវាត់ពេញហ្នឹង

ជុងហ្គុក:
"ហ៊ើយ មិនបាច់ទាក់ទងទៅទេ នាំតែរំខាន គេមិននឹកយើងទេ អាគុកអើយ" រៀបតែនឹងខលទៅហើយក៏ប្រាស់ខ្លួនដេកវិញ








________________

To be continues........❤️💜
JaeLy 💜



MY wife don't cry 💔💦(Complete)Where stories live. Discover now