"ភ្ញាក់មកទៅញ៉ាំបាយ" គេនិយាយដោយសម្លេងស្រាលស្រទន់

"អុ! មែនហើយខ្ញុំភ្លេច" ថេយ៍ក្រោយពីស្វាងពី ងងុយហើយក៏ស្ទុះក្រោកយ៉ាងលឿន

"អេ ប្រញាប់ទៅណាហ្នឹង" ពេលឃើញគេស្ទុះរត់ទៅទ្វាជុងហ្គុកក៏ ហៅឃាត់

"គឺ ទៅធ្វើអាហារព្រឹក លោកត្រូវធ្វើការ" មែនហើយអ្នកបម្រើបានសុំនាយទៅស្រុកកំណើតធ្វើបុណ្យអស់ហើយ ទើបនាយតូចប្រញាប់ក្រោកទៅធ្វើអោយនាយ

"ហឹសៗ ថ្ងៃសម្រាកនរណាធ្វើការ"គេក្រោកឈរដើរទៅជិតនាយតូចហើយខោកគេមួយក្រញ៉ស្រាល

"មកពីខ្ញុំប្រញាប់ពេក" ដោយសារតែក្រោកពីគេងមកស្ទុះវឹងទើបគេ មិនបាបមើលថ្ងៃអោយច្បាស់

"ទៅរៀបចំខ្លួនទៅ"

"ចុះអ្នកណាធ្វើម្ហូប"

"ប្ដីអូន"

"ហាស់?"

"ថាទៅ"គេដេញម្ដងទៀតទើបថេយ៍រត់ទៅទាញកន្សែងចូលបន្ទប់ទឹក

ក្រោយពីរៀបចំខ្លួនរួចថេយ៍បានចុះទៅក្រោមគេស្លៀកពាក់ខោអាវធម្មតា គឺខោងជើងខ្លីអាវដៃខ្លីសម្រាប់នៅផ្ទះ ចុះមកដល់អាហារមានពេញលើតុ

" ចុះមកហើយ អង្គុយទៅ" គេដើរមកទាញកៅអីអោយថេយ៍អង្គុយ

"ទំនងដល់ហើយ អ្នកណាធ្វើ?" គេសម្លឹងម្ហូបហើយសួរ

"គឺ បង" គេជាម៉ាហ្វៀមែនតែគេចេះធ្វើ និយាយរួមស្អីក៏ជុងហ្គុកអាចធ្វើបានដែរ លើកលែងតែនិយាយផ្អែម និងញញឹម

"អឹម ឆ្ងាញ់ណាស់" គេនិយាយសសើរ ធ្វើអោយនាយសង្ហាញញឹមចេញមក ត្រូវហើយគេឧស្សាហ៍ញញឹមណាស់ពេលនៅជាមួយនាយតូច ធ្វើអោយថេយ៍ស៉ាំនិងវាទៅហើយ

"ថ្ងៃនេះអូនមិនទៅណាទេហេស" គេនិយាយបន្លប់

" គិតថានៅកាត់វីដេអូ បង្ហើយ ទើបចេញក្រៅ"

"អូនមានណាត់?"

"អត់ទេ គ្រាន់តែចង់ ចេញក្រៅរកអីថ្មីៗដាក់ក្នុងវីដេអូប៉ុណ្ណោះ"

"ចាំបងជូនទៅ"

"លោកមិនទៅណាទេហេស"

"អត់ទេបងទំនេរ"

MY wife don't cry 💔💦(Complete)Onde histórias criam vida. Descubra agora