ថ្នាំពន្យាកំណើត 18+

28.3K 248 3
                                        

     នៅក្នុងភូមិគ្រឹះមួយបានបង្ហាញឲ្យយើងឃើញប្តីប្រពន្ធមួយគូរកំពុងអង្គុយនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវ ដូចជាកំពុងតែទាល់សម្តីរឿងអ្វីម្យ៉ាង

     "សម្រាប់បង រឿងកូនសំខាន់ខ្លាំងណាស់មែនទេ?"ថេយ៉ុង សួរទៅកាន់អ្នកជាប្តីទាំងភាពងើយឆ្ងល់

    "កន្លងមកបងមិនធ្លាប់ប្រាប់អូនទេឬ?"

     "ធ្លាប់! តែអូនគ្រាន់តែចង់សួរបងឲ្យកាន់តែច្បាស់"ត្រូវហើយនាយធ្លាប់បានប្រាប់គេតាំងពីមុនរៀបការរហូតមកទល់ពេលនេះពួកគេរៀបការ2ឆ្នាំហើយ តែថេយ៉ុងមិនទាន់មានកូនឲ្យនាយនោះទេ ទាំងដែលពួកគេទាំងធ្វើរឿងលើគ្រែរហូត

    "រឿងមានកូនសំខាន់ណាស់សម្រាប់បង! ជីវិតបងមិនអាចខ្វះចំណុចនេះបានទេ! ប្រសិនបើគ្មានកូនចំណងស្នេហ៍រវាងមនុស្សពីអ្នករសាយបាត់បន្តិចម្តងៗ"ជុងហ្គុក និយាយមួយៗដើម្បីឲ្យអ្នកជាប្រពន្ធស្តាប់បានកាន់តែច្បាស់

    "អញ្ចឹងមានន័យថា បងនឹងឈប់ស្រឡាញ់ខ្ញុំប្រសិនបើខ្ញុំមិនអាចមានកូនបងឲ្យ ពិតទេ?"

     "..."

     "មិនតប? អញ្ចឹងមានន័យថាខ្ញុំនិយាយត្រូវចំណុចហើយ"

     "អូនគិតបានតែប៉ុណ្ណឹង? រឿងមានកូនជារឿងសំខាន់ណាស់សម្រាប់បង អាចនិយាយបានថាសំខាន់ជាងអ្វីៗទាំងអស់ក៏ថាបាន"

      "បងចូលចិត្តនិយាយពាក្យទាំងនេះខ្លាំងណាស់ រឿងមានកូនជារឿងសំខាន់! ដូចជាពេលដែលជួបគ្នាដំបូងបងក៏និយាយពាក្យទាំងនេះមុន!"ថេយ៉ុង ញញឹមឡើងតែក៏មិនមែនជាស្នាមញញឹមចេញពីចិត្តរបស់គេ ។ហ្ហើយ! ជុងហ្គុកដកដង្ហើមធំសម្រួលអារម្មណ៌ទើបនិយាយឡើង

     "ថេយ៍ អូនមិនពេញចិត្តរឿងអី? អូនបានគ្រប់យ៉ាងតាមដែលអូនត្រូវការហើយមិនអញ្ចឹង? ឬអូនចង់បានអីទៀតក៏និយាយចេញមក មិនបាច់ក្រែងចិត្តទេ បងនឹងឲ្យអូនតាមអ្វីដែលអូនចង់បាន! ឈប់ព្រួយបារម្ភទៀតទៅ គិតពីរឿងអនាគតរបស់យើងវិញល្អជាង"

នាយតូចមិនបានឆ្លើយតបនឹងស្វាមីវិញទេ គេហត់ៗនឹងស្តាប់នាយនិយាយអំពីរឿងមានកូននេះណាស់ កាន់តែមិនចង់ឲ្យមានការឈ្លោះប្រកែកគ្នាដោយសារតែរឿងនេះ ទើបនាយតូចសម្រេចចិត្តមិនតបនឹងស្វាមី ងើបចេញពីសាឡុងឡើងទៅបន្ទប់បាត់

𝙎𝙝𝙤𝙧𝙩 𝙉𝙤𝙫𝙚𝙡🔞Where stories live. Discover now